មិន​មែន​លួង​ខ្លួន​ឯង​ទេណា តែ​ជាការពិត​ នេះ​អត្ថប្រយោជន៍ ៧ យ៉ាង​នៃ​ការ​នៅ​លាវ (Single)

មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​ពិបាក​នឹង​ដល់​គូ​ខ្លាំង​ណាស់ ខ្លះ​មិន​ធ្លាប់​មាន​ស្នេហា​សូម្បី​តែ​មួយ​លើក ទាំង​ដែល​ខ្លួន​មាន​អាយុ​ជិត ៣០ ទៅ​ហើយ។ ខ្លះ​ទៀត​ធ្លាប់​ឆ្លងកាត់​ស្នេហា​ពី​មុន​ដែរ តែ​ទទួល​រង​បរាជ័យ​ដោយសារ​ហេតុផល​ផ្សេងៗ​ពី​គ្នា។

ចុះ​អ្នក​មាន​ដែល​គិត​ទេ​ថា ការ​ដែល​នៅ​លាវ ឬ Single វា​មាន​ផល​ល្អ​ជាង​ការ​ដែល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃ​គូ? ខាង​ក្រោម​នេះ Knongsrok បង្ហាញ​ពី​អត្ថប្រយោជន៍​ ៧ យ៉ាង​នៃ​ការ​នៅ​លាវ៖ (បញ្ជាក់៖ មិនមែន​លួង​ចិត្ត​ខ្លួន​ឯង​ទេ​ណា!)

៧) អាច​រស់នៅ​ដោយ​ឯករាជ្យ

4ccda7a18e05e14079d51b5183decd47

នៅ​ពេល​ខ្លួន​មួយ ចង់​ទៅ​ណា ជាមួយ​នរណា ស្មើ​ណា​ក៏​មិន​ចាំ​បាច់​ត្រូវ​សុំ​ការ​អនុញ្ញាត ឬ​ប្រាប់​ដៃគូ​ឲ្យ​ដឹង។ និយាយ​ទៅ​គឺ​ស្រួល​មួយ​ចប់ ហើយ​មិន​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍ ថា​ខ្លាច​ចិត្ត​គេ ឬ​ខ្លាច​គេ​អន់​ចិត្ត​ជួន​ខ្លះ​នោះ​ទេ។

៦) ភាព​ស្រស់ស្អាត​ជា​ខ្លួន​ឯង

ពេល​ខ្លះ​មិន​ថា​ជា​បុរស​ឬ​នារី​នោះ​ទេ ពេល​ទៅ​ណា​គឺ​ព្យាយាម​តុបតែង​ខ្លួន​សម្រប​តាម​ដៃ​គូ​របស់​ពួក​គេ។ វា​ខុស​ពី​នៅ​ខ្លួន​មួយ ពេល​ទៅ​ខាង​ក្រៅ​គឺ​អាច​តែង​ខ្លួន​របៀប​ដែល​ខ្លួន​ឯង​ស្រលាញ់​បាន ហើយ​ក៏​មិន​សូវ​មាន​ការ​ធ្វើ​អ្វី​មួយ​ដើម្បី​តែ​បំពេញចិត្ត​គេ​នោះ​ដែរ។

៥) គ្មាន​ការ​សម្តែង (Drama)

B7eac0bf56c30a2d17095ab7e3a15fac

នៅ​ពេល​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា ការ​ឈឺចាប់ ការ​ឈ្លោះប្រកែក​ប្រាកដ​ជា​មាន ហើយ​ខ្លះ​គ្រាន់​តែ​ជា​ការ​សម្តែង​ដើម្បី​បំភ័ន្ត​ភ្នែក ឬ​បន្លប់​អារម្មណ៍​យើង​តែ​ប៉ុណ្ណោះ។ ខុស​ពី​ការ​នៅ​ម្នាក់​ឯង​គឺ​គ្មាន​ទៅ​ព្រួយ​បញ្ហា​អស់​នោះ​ទេ។

៤) អាច​សន្សំ​លុយ​បាន​ស្រួល

ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា មិន​ថា​យើង​ជា​បុរស​ឬ​នារី​ទេ រមែង​តែ​មាន​ខ្ទង់​ចំណាយ​លើ​ការ​ទិញ​របស់​នេះ របស់​នោះ ប៉ះប៉ូវ​ឲ្យ​គ្នា​ទៅ​មក​ហើយ។ វា​ខុស​ពី​យើង​នៅ​តែ​ឯង គឺ​អាច​ទិញ​របស់​សម្រាប់​ខ្លួន​ឯង ហើយ​អាច​ឆ្លៀត​សន្សំ​លុយ​បាន​ច្រើន​ទៀត​ផង។

៣) មិន​ខ្លាច​ការ​ប្រច័ណ្ឌ

25bd2fd5b0aa1770e6c104d0d71ae535

ទាំង​បុរស​និង​នារី នៅ​ពេល​មាន​ដៃគូ ប្រាកដ​ជា​ត្រូវ​ខ្លាច​ចិត្ត​គេ​ហើយ ទៅ​និយាយ​ជាមួយ​អ្នក​នេះ​ច្រើន​បន្តិច​ក៏​មិន​បាន ទៅ​លេង​ជាមួយ​អ្នក​នោះ​ច្រើន​បន្តិច​ក៏​មិន​បាន គ្រប់​យ៉ាង​គឺ​ដោយសារ​ខ្លាច​ភ្លើង​ប្រច័ណ្ឌ​រើ​ឡើង។

២) មាន​ពេល​សម្រាប់​ខ្លួន​ឯង មិត្តភ័ក្ដិ និង​គ្រួសារ

អ្នក​អាច​មាន​ពេលវេលា​ច្រើន​សម្រាប់​ចំណាយ​លើ​ខ្លួន​ឯង ឬ​អាច​ទៅ​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​បាន​ដោយ​សេរី ហើយ​សេសសល់​ពេលវេលា​ផ្សេងៗ​ឯ​ទៀត​ក៏​អាច​ចំណាយ​ជាមួយ​ក្រុម​គ្រួសារ​បាន​ដោយ​កក់ក្តៅ​ផង​ដែរ។

១) មាន​ពេល​គិត​ពី​ផែនការណ៍​ជីវិត

Dcf92528a377ec5263c22123acd718e4

ពេល​ខ្លះ​មាន​ស្នេហា​នាំ​តែ​ឈឺចាប់ ហើយ​ទាំង​ការ​រៀនសូត្រ ទាំង​ការ​ងារ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់ ព្រោះ​ដោយសារ​អារម្មណ៍​មួយ​នៅ​ជាប់​នឹង​ស្នេហា បើ​គេ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍ យើង​នេះ​ក៏​បណ្តោយ​ទៅ​តាម​គេ។ វា​ខុស​ពី​នៅ​តែ​ឯង គឺ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គិតគូរ​អំពី​ផែនការណ៍​ជីវិត ហើយ​សឹម​មាន​ជីវិត​ស្រួលបួល​មួយ​ហើយ ចាំ​រក​ស្នេហ៍​ពិត​តាម​ក្រោយ​ក៏​វា​មិន​ហួស​ពេល​ដែរ៕