តើស្នេហាជាអ្វី សម្រាប់ការយល់ឃើញរបស់អ្នក? តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ ចូរជ្រើសរើសរូបភាពបេះដូងមួយក្នុងចំណោមរូបភាពទាំង ៤ ដើម្បីលាតត្រដាងឲ្យឃើញថា តើអ្នកជាមនុស្សរ៉ូមែនទិកនិងច្បាស់លាស់ក្នុងស្នេហាដល់កម្រិតណា៖
បេះដូងទី ១
ការទុកចិត្តគ្នា និងការលះបង់ឲ្យគ្នា ពិតជាសំខាន់ណាស់សម្រាប់ដៃគូ។ ដោយវាត្រូវការពេលវេលាសម្រាប់រាងយូរគួរសមសម្រាប់អ្នក ដើម្បីបង្កើតទំនាក់ទំនងស្នេហាមួយ តែនៅពេលអ្នកប្រគល់បេះដូងទៅឲ្យនរណាម្នាក់ហើយ គឺអ្នករាប់គេជាស្នេហ៍ពិតរៀងរហូតទៅ។
បេះដូងទី ២
អ្នកជាមនុស្សដែលមានភាពទាក់ទាញពីធម្មជាតិ ហើយអ្នកកម្រនឹងបង្ហាញអារម្មណ៍ពិតទៅកាន់ដៃគូខ្លាំងណាស់។ អ្នកខ្វល់ពីគេច្រើនជាងខ្វល់ពីខ្លួនឯង ការពារគេច្រើនជាងការពារខ្លួនឯង ហើយមនុស្សដែលបានអ្នកជាគូស្នេហ៍ហើយ គឺរាប់ថាសំណាងខ្លាំង។
បេះដូងទី ៣
អ្នកចង់បានទំនាក់ទំនងស្នេហាដ៏ល្អឥតខ្ចោះមួយ ហើយសម្រាប់អ្នកបើជាមនុស្សស្រី អ្នកតែងតែគិតចង់ស្ថិតនៅរាត្រីមួយដែលមានភ្លើងពណ៌ស្រទន់ ហើយមានគេយកផ្កាមកជូនអ្នក។ អ្នករមែងផ្តល់ក្តីស្រលាញ់ដល់នរណាម្នាក់ ដោយមិនសូវមានលក្ខខណ្ឌច្រើននោះទេ។
បេះដូងទី ៤
អ្នកកំពុងរស់នៅក្នុងជីវិតបែបទំនើបមួយ ហើយឥទ្ធិពលនៃខ្លួនប្រាណ និងចិត្តគំនិតរបស់អ្នក បានចូលច្រៀបទៅក្នុងបេះដូងរបស់គេ ធ្វើឲ្យគេពិបាកនឹងដកចិត្តរួចខ្លាំងណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក