តាម​ការ​ស្រាវជ្រាវ៖ មនុស្ស​ដែល​ធ្វើ​រឿង​សាមញ្ញ ១០ យ៉ាង​នេះ​អាច​បន្ថែម​អាយុ​ឲ្យ​វែង​ជាង​មុន

ក្រៅ​ពី​កត្តា​ចំណី​អាហារ ​ជាង​នេះ​របៀបរបប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ជា​កត្តា​កំណត់​អាយុ​របស់​អ្នក​បាន​ផង​ដែរ។ បើ​សុខភាព​ផ្លូវ​កាយ​ល្អ ហើយ​សុខភាព​ផ្លូវ​ចិត្ត​មិន​អំណោយ​ទាន​ផង​ ភាព​ទ្រុឌទ្រោម​នៃ​ការ​រាងកាយ​ក៏​ចុះ​អន់​ថយ​ទៅ​តាម​នោះ។

តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា សកម្មភាព​សាមញ្ញ ១០ យ៉ាង​នេះ អាច​ជួយ​បន្ថែម​ចំនួន​ឆ្នាំ​នៃ​អាយុ​របស់​មនុស្ស​ឲ្យ​រស់​បាន​យូរ​ជាង​មុន៖

១០) មាន​រាងកាយ​ស្គម

1

សម្រាប់​មនុស្ស​ធាត់ គឺ​ជា​ទូទៅ​មាន​អាយុ​តិច​ជាង​មនុស្ស​ស្គម។ ដោយ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ និង​លើស​ទម្ងន់ ងាយ​នឹង​វិវត្ត​ទៅ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ដាច់​សរសៃ​ឈាម​បេះដូង។

៩) ការ​គិត​វិជ្ជមាន​និង​សប្បាយ​រីករាយ

2

ការ​ដែល​មាន​អារម្មណ៍​សប្បាយ​រីករាយ នោះ​ហើយ​ជា​សេចក្តី​សុខ​ផ្លូវ​ចិត្ត។ អ្នក​ត្រូវ​ប្រើប្រាស់​ការ​រស់នៅ​បែប​សុទិដ្ឋិនិយម ដែល​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន ហើយ​កុំ​សូវ​មាន​អារម្មណ៍​អវិជ្ជមាន​ទៅ​លើ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លាំង​ពេក។

៨) សើច​ឲ្យ​បាន​ច្រើន

3

ការ​ដែល​សើច​ឲ្យ​បាន​ច្រើន ក៏​អាច​បន្ថែម​គុណភាព​នៃ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​បាន​ផង​ដែរ។ មនុស្ស​ដែល​សើច​ច្រើន មិន​ងាយ​នឹង​កើត​ជំងឺ​បេះដូង ហើយ​សុខភាព​ប្រព័ន្ធ​ប្រសាទ​ក៏​ដំណើរការ​បាន​ល្អ​ផង​ដែរ។

៧) ការ​រស់នៅ​មាន​របៀបរៀបរយ

4

តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា បុគ្គល​ដែល​មាន​ទំនោរ​ទៅ​លើ​ការ​រស់នៅ​ដោយ​របៀបរៀបរយ គឺ​ពួក​គេ​ក៏​រមែង​មាន​ការ​គិត​ និង​ដាក់​វិន័យ​ទៅ​លើ​ការ​ទទួល​ទាន ឬ​ការ​ប៉ះពាល់​នានា​លើ​សុខភាព​របស់​ខ្លួន​ឯង​ផង​ដែរ។

៦) ដើរ​ឲ្យ​បាន​ច្រើន

5

ការ​ដែល​ធ្វើ​ឲ្យ​ខ្លួនប្រាណ​មិនមាន​សកម្មភាព​រយៈ​ពេល ៣០ នាទី នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ប្រមាណ ៣២ ភាគរយ។ ល្អ​បំផុត​គួរ​ដើរ​ចន្លោះ​ពី ២ ១០០ ទៅ ៤ ៥០០ ជំហាន​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កើត​មាន​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

៥) ទៅ​ខាង​ក្រៅ

6

មិន​ចាំ​បាច់​ជាប់លាប់​ឬ​ជា​ប្រចាំ​នោះ​ទេ ម្តងម្កាល​មាន​ពេលវេលា​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ខ្លះ នោះ​គឺ​ល្អ​បំផុត​ហើយ។ តាម​ការ​ស្រាវជ្រាវ មនុស្ស​ដែល​ឃុំ​ខ្លួន​ឯង​រមែង​មាន​ហានិភ័យ​នៃ​ការ​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​សាំ និង​បណ្តាល​ឲ្យ​ស្រ្តេស​លឿន។

៤) មាន​កូន​ក្រោយ​អាយុ ៣៣ ឆ្នាំ

7

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ដែល​មាន​កូន​ក្រោយ​អាយុ ៣៣ ឆ្នាំ កម្រិត​អាយុ​របស់​អ្នក​ក៏​នឹង​រស់​បាន​​យូរ​ជាង​មុន​ផង​ដែរ។

៣) មើល​ថែ​ចៅៗ

8

សកម្មភាព​នេះ​មើល​ទៅ​សាមញ្ញ តែ​វា​ក៏​ជា​កត្តា​ដែល​ជួយ​បង្កើន​អាយុ​របស់​អ្នក​ផង​ដែរ។ អ្នក​អាច​ចំណាយ​ពេលវេលា​ជាមួយ​ក្មេង​តូចៗ ដែល​អាច​ជា​ចៅ​បង្កើត ឬ​ប្រសិន​ណា​គ្មាន​ចៅ ក៏​អាច​បង្កើត​ភាព​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​ខាង​ក្រៅ​ក៏​បាន។

២) ធ្វើ​ការងារ​ផ្ទះ

9

ការ​ធ្វើ​លំហាត់ប្រាណ​ជាប់​លាប់​នាំ​ឲ្យ​អ្នក​រស់​បាន​យូរ​ជាង​មុន។ តាម​ពិត​ទៅ​សកម្មភាព​ការងារ​នៅ​ផ្ទះ ក៏​មិន​ខុស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ដែរ ឧទាហរណ៍​ដូច​ការ​ជូត​សម្អាត​បង្អួច ៣០ នាទី​អាច​ដុត​កាឡូរី​ក្នុង​ខ្លួន​បាន ១៩០ កាឡូរី​ឯ​ណោះ។

១) មើល​ថែ​សុខភាព​ធ្មេញ

10

វា​ជា​ធម្មជាតិ​របស់​មនុស្ស​យើង​ម្នាក់ៗ ហើយ​ត្រូវ​តែ​ដុះ​សម្អាត​ឲ្យ​បាន​ស្អាត​យ៉ាង​ហោច​ណាស់ ២ ​ដង/ថ្ងៃ ពោល​គឺ​រៀងរាល់​ព្រឹក​និង​មុន​ពេល​ចូល​គេង ហើយ​ឧស្សាហ៍​ទៅ​ឆែក​មើល​ជាមួយ​ទន្តពេទ្យ​ជា​ប្រចាំ​ផង៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក