សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈការជ្រើសរើសផែនដីមួយដែលអ្នកចូលចិត្ត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
ផែនដីទី1៖ អ្នកជាមនុស្សស្រឡាញ់សេរីភាព ហើយស្អប់ការកៀបសង្កត់ខ្លាំងបំផុត អ្នកចង់ដើរចេញពីទម្លាប់ដដែលៗ មិនចូលចិត្តធ្វើខ្លួនដូចកង្កែបក្នុងអណ្តូង ហើយអនុញ្ញាតឱ្យការស្រមើលស្រមៃរបស់អ្នកដឹកនាំជីវិត លុះនៅពេលអ្នកត្រូវការបញ្ចូលថាមពលឲ្យខ្លួនឯង អ្នកនឹងចង់ទៅសមុទ្រ ឬព្រៃភ្នំ ។
ផែនដីទី2៖ អ្នកជាមនុស្សចូលចិត្តចូលសង្គមណាស់ អ្នកមិនមែនជាប្រភេទមនុស្សធុញទ្រាន់នឹងជីវិតទេ ព្រោះអ្នកគិតថាកើតមកមួយជាតិនឹងគេដែរគួរណាតែប្រើជីវិតឲ្យមានន័យ ជាពិសេសអ្នកមានចិត្តបុណ្យទៀត ឲ្យតែឃើញនរណាពិបាកចិត្តអ្នកនៅមិនស្ងប់ទេ ។
ផែនដីទី3៖ អ្នកគឺជាមនុស្សអភិរក្សនិយម មានការប្រុងប្រយ័ត្នខ្ពស់ មិនភ័យស្លន់ស្លោក្នុងគ្រាអាសន្នឡើយ លើសពីនេះអ្នកជាមនុស្សចិត្តទូលាយនិងចូលចិត្តធ្វើជំនួញ មិនសូវជាចូលចិត្តធ្វើការក្រោមបង្គាប់អ្នកដទៃទេ ។
ផែនដីទី4៖ អ្នកជាមនុស្សងាយៗ សាមញ្ញៗ និងមិនអត្មានិយមទេ អ្នកនឹងសប្បាយចិត្តបំផុតនៅពេលអ្នកបានមើលថែអ្នកដទៃ តែពេលខ្លះអ្នកអាចមានអារម្មណ៍ឆេវឆាវបន្តិចដែរ ប៉ុន្តែអ្នកពូកែធ្វើឱ្យអ្នកដទៃមានសេចក្តីសុខ គ្រប់គ្នាឲ្យតែមានបញ្ហាដឹងតែមករកអ្នកឲ្យជួយហើយ ។
ផែនដីទី5៖ អ្នកជាមនុស្សមានការស្រមើលស្រមៃខ្ពស់ ហើយមានបុគ្គលិកលក្ខណៈរីករាយ អ្នកជឿលើស្នេហាពិត ប៉ុន្តែមុននឹងអ្នករកឃើញស្នេហាពិត អ្នកក៏សឹងនឹងឆ្អែតឆ្អន់ជាមួយវាហើយដែរ ទាំងត្រូវគេក្បត់ទំនុកចិត្ត លួចចាក់ពីក្រោយខ្នង អ្នកសុទ្ធតែឆ្លងកាត់អស់ហើយ ។
ផែនដីទី6៖ អ្នកជាមនុស្សយកចិត្តទុកដាក់ចំពោះជីវិត ហើយចង់ឱ្យអ្វីៗមានសណ្តាប់ធ្នាប់ គ្រប់យ៉ាងដែលអ្នកធ្វើអ្នកតែងតែមានមោទនភាពជាមួយវា ហើយអ្នកក៏គិតគូរឿងបុណ្យស័កិ្តដែរ ព្រោះអ្នកមិនចូលចិត្តត្រូវគេសើចចំអកឬមាក់ងាយទេ អ្នកឆ្អែតឆ្អន់នឹងពាក្យតិះដៀលខ្លាំងណាស់ ម្ល៉ោះហើយទើបអ្នកចង់ក្រោកឈរឲ្យបានដោយដៃខ្លួនឯង ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok