សម្រាប់អ្នកណាដែលកំពុងមានអារម្មណ៍ថាជីវិតស្នេហាមិនសូវល្អ មិនសមបំណង មិនថាប៉ុន្មានដងក៏ត្រូវបែកបាក់ ឬមានតែបញ្ហាច្របូកច្របល់ចូលមករំខានអ្នកគ្រប់ពេល ។
តោះសាកល្បងស្វែងរកចម្លើយនិងដំណោះស្រាយជាមួយការទស្សន៍ទាយបែបចិត្តសាស្ត្រងាយៗទាំងអស់គ្នា ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
រូបទី1៖ អ្នកគឺជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំង ហើយមានទំនោរប្រកាន់គំនិតខ្លួនជាធំ នេះជាហេតុផលដែលពេលខ្លះវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ដៃគូដោយមិនដឹងខ្លួន អ្នកកាន់តែជាមនុស្សម្នាក់ដែលមិនបង្ហាញពីអារម្មណ៍របស់ខ្លួន គេនឹងកាន់តែមិនយល់ពីអ្នក ហើយធ្វើឲ្យគេកាន់តែគិតច្រើនផ្តេសផ្តាស នេះហើយជាហេតុផលចម្បងដែលធ្វើឱ្យស្នេហារបស់អ្នកមានបញ្ហា។
វិធីកែកម្ម៖ សូមណែនាំឲ្យកាត់បន្ថយអត្មានិយមរបស់ខ្លួនបន្តិច ព្យាយាមប្រើស្នេហាការយល់ចិត្តគ្នាទៅវិញទៅមក និងការយកចិត្តទុកដាក់ចំពោះអារម្មណ៍គូស្នេហ៍ បើមានអ្វីគួរបើកចិត្តនិយាយផ្ទាល់ដើម្បីឱ្យយល់ចិត្តគ្នាកាន់តែច្បាស់ ចំណែកការធ្វើបុណ្យចម្រើនលាភ បន្តការប្រគេនទឹកស្អាតធ្វើបុណ្យជូនវត្ថុជាគូឬប្រលែងត្រីលេខគូដូចជា ២, ៤, ៦ ជាដើម។
រូបទី2៖ អ្នកអាចនឹងជាប់នៅក្នុងកម្មនៃស្នេហាពិតតែមិនអាចថែរក្សាបាន ស្នេហាពិតនៅចាញ់រយៈចម្ងាយ ឬប្រហែលមកពីអ្នកធ្លាប់ទុកអោយសង្សារ (អតីត) អង្គុយឯកា អង្គុយចាំដោយមិនចាប់អារម្មណ៍ ដូច្នេះគ្មានអ្វីសង្ស័យទេថា ពេលអ្នកមានស្នេហាថ្មីអ្នកក៏បានជួបអារម្មណ៍នោះវិញ អាចត្រូវបានគេទុកចោលឱ្យមានអារម្មណ៍ឯកោ រង់ចាំទាំងមិនច្បាស់លាស់ ឬអាចមិនធ្លាប់មានគូទាល់តែឬសូម្បីតែមានគូហើយក៏នៅតែមានអារម្មណ៍ឯកោ នោះដោយសារតែកម្មផលដែលអ្នកធ្លាប់បានសាងនោះឯង ។
វិធីកែកម្ម៖ តាមការទស្សន៍ទាយណែនាំថា ឲ្យអ្នកទុកពេលឱ្យខ្លួនឯងច្រើនដើម្បីគិតអំពីរឿងដែលកើតឡើង សម្រាប់អ្នកដែលមានទំនាក់ទំនងស្នេហាកុំភ្លេចចំណាយពេលជាមួយដៃគូរបស់អ្នក ឧស្សាហ៍បន្ថែមភាពផ្អែមល្ហែមឱ្យគ្នាទៅវិញទៅមក នាំគ្នាដើរលេងសាងអនុស្សាវរីយ៍ជាមួយគ្នាឲ្យបានច្រើន ស្នេហានឹងមិនសាបរលាបឡើយ លើសពីនេះត្រូវឧស្សាហ៍ស្វែងរកឱកាសធ្វើបុណ្យទាន ផ្តល់ចំណីដល់សត្វតាមមូលនិធិសត្វឬឆ្កែឆ្មាអនាថាដែលគេបោះបង់ចោល វានឹងជួយបង្កើនសំណាងស្នេហារបស់អ្នក។
រូបទី3៖ អ្នកតែងតែជួបបញ្ហាស្នេហាជានិច្ចមិនថាជាខ្លួនអ្នកឬដៃគូ ដែលជារឿយៗមានការខ្វែងគំនិតគ្នាគិតអ្វីក៏មិនដែលស្របគ្នា កម្រដើរក្នុងទិសដៅតែមួយ នោះប្រហែលជាមកពីអ្នកធ្លាប់ធ្វើបុណ្យជាមួយនរណាម្នាក់កាលពីអតីតកាល ហើយអធិស្ឋានជាមួយគ្នាថានឹងស្រឡាញ់គ្នាឲ្យបានយូរតាមដែលអាចធ្វើទៅបាន ឬអាចមានការប្តេជ្ញាចិត្តណាមួយ ប៉ុន្តែពេលគ្រប់យ៉ាងបានចប់ហើយ ការបន់ស្រន់នោះវាមិនបាត់ទៅណាស្រួលដូចពេលសុំនោះទេ ម្ល៉ោះហើយអ្នកមិនចាំបាច់ឆ្ងល់ទេ នេះគឺជាកម្មផលដែលធ្វើឲ្យអ្នកចេះតែមានបញ្ហានោះឯង ។
វិធីកែកម្ម៖ ដំណោះស្រាយសាមញ្ញណាស់ គឺអ្នកត្រូវផ្ដោតលើមនុស្សនៅចំពោះមុខអ្នកឱ្យបានច្រើន ត្រូវចេះគាំទ្រនិងថែរក្សាគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ហើយទៅធ្វើបុណ្យបង្កើនក្តីស្រលាញ់ ដោយទៅបួងសួងសុំពរជ័យជាមួយព្រះពុទ្ធរូបធំនៅក្នុងព្រះវិហារ នៅជិតៗឬគ្រប់ទីកន្លែងនេះនឹងជួយសម្រួលដល់រឿងដែលជាប់គាំងបាន ។
រូបទី4៖ ប្រសិនបើអ្នកជ្រើសរើសរូបនេះ សូមទស្សន៍ទាយជាមុនថា អ្នកមិនដែលពេញចិត្តនឹងស្នេហាទាល់តែសោះ មិនថាមានស្នេហាប៉ុន្មានដងក៏នឹងមានបញ្ហាដែរ ជាពិសេសបញ្ហាស្នេហាអ្នកទីបី ហើយហេតុផលដែលអ្នកខកចិត្តគឺមកពីការដែលអ្នកបានធ្វើកម្មផលបែបនេះ មិនថាជាការធ្លាប់ទាក់ទងគូស្នេហ៍អ្នកផ្សេង ឬមួយអ្នកធ្លាប់ធ្វើឱ្យអ្នកផ្សេងបែកបាក់គ្នា អាចដោយហេតុចេតនានិងអចេតនា ដូច្នេះមិនឆ្ងល់ទេថាហេតុអ្វីអ្នកនៅលីវ ឬមិនទាន់រៀបការរហូតមកដល់សព្វថ្ងៃនេះ។
វិធីកែកម្ម៖ ដំបូងអ្នកត្រូវផ្តោតលើបច្ចុប្បន្នជាចម្បង យ៉ាងណាក៏ដោយយើងមិនអាចត្រឡប់ទៅកែអតីតកាលបានទេ តែបច្ចុប្បន្នអ្នកត្រូវខំធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអនាគតនៅថ្ងៃខាងមុខ ពេលនោះបើអ្នកមានស្នេហាថ្មីច្បាស់ជាស្នេហាល្អនិងត្រឹមត្រូវ។ ចំពោះការធ្វើបុណ្យក៏ត្រូវបន្តធ្វើបុណ្យដែរ ទាក់ទងនឹងជនពិការនៅតាមមន្ទីរពេទ្យឬមូលនិធិ ឬទៅធ្វើបុណ្យជាមួយកុមារកំព្រា ដោយផ្តោតលើការផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅជាការល្អបំផុត ៕
ប្រភព៖ Horo Society/ កែសម្រួល៖ Knongsrok