ទុរេន ជាផ្លែឈើត្រូពិចដ៏ល្បីមួយក្នុងរដូវវស្សា ដោយសារសម្បូរសារធាតុចិញ្ចឹម ទើបគេស្គាល់ថាជាស្តេចផ្លែឈើ។ ទុរេនមានរសជាតិឆ្ងាញ់ និងមានជីវជាតិ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចញុំាវាបាននោះទេ។ យ៉ាងណាមិញ មនុស្សដែលស្ថិតក្នុងក្រុមទាំង ៦ នេះ ដាច់ខាតហាមទទួលទានទុរេន ទោះឆ្ងាញ់ ឬចូលចិត្តយ៉ាងណាក៏ដោយ។
១. មនុស្សដែលមានរាងកាយក្តៅ
ដោយសារតែទុរេនមានធាតុក្តៅ និងស្ងួត បើអ្នកទទួលទានទុរេនច្រើនពេក វានឹងធ្វើឱ្យស្ថានភាពអាការៈរបស់អ្នកកាន់តែធ្ងន់ និងបង្កជារោគសញ្ញាដូចជាពុល ដូច្នេះអ្នកដែលមានធាតុក្តៅមិនគួរទទួលទានទុរេនឡើយ។
២. ស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺលើសឈាម
បរិមាណជាតិស្ករក្នុងផ្លែទុរេនមានច្រើនណាស់ ក្រៅពីនេះ វាក៏ជាអាហារក្តៅ ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានទុរេន អាចបណ្តាលឱ្យហើមពោះ ពិបាករំលាយអាហារ ក្តៅក្នុង ដោយសារសម្ពាធឈាមកើនឡើង។ នេះនឹងបង្កគ្រោះថ្នាក់ដល់ទារកដែលមិនទាន់កើត និងអ្នកដែលមានជំងឺលើសឈាម។
៣. អ្នកជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល
ទុរេនអាចបង្កឱ្យស្ទះសរសៃឈាម ហើយកាន់តែអាក្រក់អាចបណ្តាលឱ្យដាច់សរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងបញ្ហាផ្សេងៗជាច្រើនទៀត។ ដូច្នេះ អ្នកជំងឺទាំងអស់ដែលមានជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល មិនស័ក្តិសមក្នុងការទទួលទានទុរេនឡើយ។
៤. អ្នកជំងឺស្បែក
ទុរេនមានសារធាតុប៉ូវកម្លាំងដ៏អស្ចារ្យ និងក្តៅ ដូច្នេះអ្នកដែលមានបញ្ហាស្បែកត្រូវតមជាដាច់ខាត។
៥. អ្នកជំងឺគីសអូវែ
ការទទួលទានទុរេន គឺជាបម្រាមសម្រាប់អ្នកជំងឺគីសអូវែ ព្រោះកម្ដៅ និងសារធាតុចិញ្ចឹមរបស់ផ្លែទុរេន ងាយនឹងបង្កឱ្យដុំគីសក្នុងអូវែរបន្តលូតលាស់ ដោយវាបង្រួមផ្នែកផ្សេងទៀតនៃអូវែរ ធ្វើឱ្យហូរឈាម ឬរហែកដុំគីស ដែលជាការគំរាមកំហែងដល់អាយុជីវិត។
៦. អ្នកជំងឺតម្រងនោម
បរិមាណប៉ូតាស្យូមនៅក្នុងផ្លែធុរេន គឺខ្ពស់ណាស់ ហើយប៉ូតាស្យូមនៅក្នុងខ្លួនជាធម្មតាត្រូវបានបញ្ចេញតាមរយៈទឹកនោម។ រាងកាយនឹងបង្ហាញរោគសញ្ញាដូចជាស្ពឹកដៃ និងជើង។ ដូច្នេះទុរេនមិនស័ក្តិសមនឹងអ្នកជំងឺតម្រងនោមទេ៕
ប្រភព ៖ បរទេស / Knongsrok