ការធ្វើលំហាត់ប្រាណ ជួយអ្នកកាត់បន្ថយកាឡូរីយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ដើម្បីដុតបំផ្លាញកាឡូរីទេ អ្នកនៅតែអាចសម្រកទម្ងន់បានដោយសារវិធីទាំងនេះ។
១. ចម្អិនអាហារដោយខ្លួនឯង
ការចម្អិនអាហារដោយខ្លួនឯង មិនត្រឹមតែជួយសន្សំលុយអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើគ្រឿងផ្សំដែលមាននៅក្នុងអាហារដែលអ្នកញុំាផងដែរ។
វិធីនេះ អ្នកនឹងសម្រេចចិត្តលើបរិមាណដ៏ល្អ ក៏ដូចជាជួយអ្នកឱ្យរីករាយជាមួយអាហារនីមួយៗរបស់អ្នកយ៉ាងឆ្ងាញ់ និងតាមដំណើរ។ ការចម្អិនម្ហូបដោយខ្លួនឯងនៅផ្ទះត្រូវបានបង្ហាញដើម្បីលើកកម្ពស់ការញុំាតិច និងកាន់តែមានសុខភាពល្អ។
២. កំណត់កម្រិតនៃការញុំា និងញុំាដោយយឺតៗ
អ្នកប្រហែលជាមិនជឿទេ ប៉ុន្តែតាមពិត ការញុំាលឿនត្រូវបានផ្សារភ្ជាប់នឹងការកើនឡើងកាឡូរីច្រើនដូចការញុំាអាហារឥតប្រយោជន៍។ ដូច្នេះអ្នកត្រូវតែញុំាឱ្យយឺតៗ ញុំាតាមដំណើរ។ នៅពេលអ្នកញុំាយឺត អ្នកនឹងមានអារម្មណ៍ថាឆ្អែតក្នុងបរិមាណតិច ហើយជួយអ្នកឱ្យទទួលបានកាឡូរីទាបខ្លាំងក្នុងមួយខាំ។
៣. ញុំាអាហារសុខភាព
តាមបែបវិទ្យាសាស្ត្រ អ្នកញុំាអ្វីដែលអ្នកឃើញជាប្រចាំនៅជុំវិញអ្នក។ អាហារដែលមើលមិនឃើញក៏នឹងចេញពីក្រពះអ្នកដែរ។ ដូច្នេះត្រូវប្រាកដថា អ្នកកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ និងការខ្ចប់មិនល្អចេញ ហើយជំនួសវាដោយអាហារសម្រន់ដែលមានសុខភាពល្អ។
៤. កាត់បន្ថយភាពតានតឹង ស្រូបវីតាមីន D និងផ្តល់ជាតិទឹកកាន់តែច្រើន
ការសម្រកទម្ងន់ គឺទាក់ទងដោយផ្ទាល់ទៅនឹងការកើនឡើងភាពតានតឹងនៅក្នុងខួរក្បាលរបស់អ្នក។ កង្វះនៃការគេង និងភាពតានតឹងច្រើនអាចបង្កើតអតុល្យភាពអ័រម៉ូនធ្ងន់ធ្ងរ រារាំងការសម្រកទម្ងន់ និងធ្វើឱ្យអ្នកឡើងទម្ងន់។
ដូច្នេះកុំបណ្តោយឱ្យភាពតានតឹងរបស់អ្នកប៉ះពាល់ដល់អ្នក ពោលគឺកុំធ្វើឱ្យអ្នកគេងមិនលក់ ឬឈានទៅរកអាហារសម្រាល ។ ម្យ៉ាងវិញទៀត រាល់ពេលដែលអ្នកមានអារម្មណ៍តានតឹង ងូតទឹក ស្រូបយកពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់។
ទឹក និងវីតាមីន D គឺជាកត្តាជម្រុញការសម្រកទម្ងន់ ពួកគេជាមិត្តល្អបំផុតរបស់អ្នក។ អ្នកប្រាកដថានឹងសម្រេចបានគោលដៅទម្ងន់របស់អ្នកទាំងអស់ ជាមួយនឹងទឹក វីតាមីន D និងភាពស្ងប់ស្ងាត់នៅក្បែរអ្នក។
៥. គ្រប់គ្រងទម្លាប់ញុំាអាហារសម្រន់
ដល់ពេលប្តូរចំណាប់អារម្មណ៍ ឬប្តូរអាហារសម្រន់ដែលអ្នកចូលចិត្ត។ ផ្លែឈើក្រៀម ពន្លក ឬអាហារសម្រន់ដែលមានកាឡូរីទាបដូចជា អង្ករសម្រូប គ្រាប់កញ្ជ្រោង និងពោតលីងញុំា (ដោយគ្មានប័រ) នឹងក្លាយជាអាហារជំនួសដ៏ឆ្ងាញ់៕
ប្រភព ៖ Phunutoday / Knongsrok