ការទទួលទានអាហារទាំង ៥ នេះជាប្រចាំ នឹងជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារជំងឺបេះដូង។
១. Oat
Oats សម្បូរទៅដោយជាតិសរសៃ រួមទាំងជាតិសរសៃរលាយ ដែលមានសមត្ថភាពកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលក្នុងប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃជាទូទៅមានឥទ្ធិពលយ៉ាងខ្លាំងលើការចៀសវាងការកើនឡើងអាំងស៊ុយលីន។
ការកើនឡើងកម្រិតអាំងស៊ុយលីន អាចបង្កើនកម្រិតកូឡេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន។ ការសិក្សាជាច្រើនរបស់អ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនការទទួលទានជាតិសរសៃដល់ 10 ក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូងបាន 14% ។
២. អាល់ម៉ុន
អាល់ម៉ុនក៏ជាអាហារដ៏ពេញនិយម ដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់។ ការសិក្សាឆ្នាំ 2018 របស់អ្នកវិទ្យាសាស្ត្រនៅប្រទេសឥណ្ឌា បានរកឃើញថា គ្រាប់អាល់ម៉ុនអាចជួយបន្ថយកូឡេស្តេរ៉ុល LDL (កូលេស្តេរ៉ុលអាក្រក់) ខណៈពេលដែលរក្សា ឬបង្កើនកូឡេស្តេរ៉ុល HDL (កូលេស្តេរ៉ុលល្អ) នៅក្នុងខ្លួន។
អ្នកអាចយកគ្រាប់អាល់ម៉ុនធ្វើជាអាហារសម្រន់ លាយជាមួយទឹកដោះគោ បន្ថែមទៅក្នុងទឹកក្រឡុក ឬសាឡាត់ជាដើម...។ ប្រសិនបើអ្នកមិនចូលចិត្តគ្រាប់អាល់ម៉ុន អ្នកអាចប្តូរទៅញុំាគ្រាប់ធញ្ញជាតផ្សេងទៀត ដែលល្អសម្រាប់គ្រប់គ្រងកូលេស្តេរ៉ុលក្នុងរាងកាយដូចជា គ្រាប់ hazelnut គ្រាប់ macadamia គ្រាប់ pistachios...។
៣. គ្រាប់ជី
គ្រាប់ជី គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីតខ្លាញ់អូមេហ្គា 3 ។ ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានខ្លាញ់ដែលមានសុខភាពល្អទាំងនេះ ក្នុងបរិមាណតិចតួចនៃ 1 ក្រាមក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
ទោះបីជាអូមេហ្គា 3 មានឥទ្ធិពលតិចតួចលើកូលេស្តេរ៉ុលអាក្រក់ក៏ដោយ ក៏វាអាចជួយបង្កើនកូឡេស្តេរ៉ុលល្អ និងជួយកាត់បន្ថយទ្រីគ្លីសេរីដ ដែលជាប្រភេទខ្លាញ់ដែលអាចស្ទះសរសៃឈាមបាន។
៤. ប្រូខូលី
ការស្រាវជ្រាវបានរកឃើញថា ទំនាក់ទំនងរវាងការទទួលទានបន្លែ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ផ្កាខាត់ណាខៀវ ត្រូវបានគេចាត់ទុកថាជាអាហារទំនើបដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ផ្កាខាត់ណាខៀវមានជាតិសរសៃរលាយច្រើន ដែលជួយកាត់បន្ថយហានិភ័យនៃកូលេស្តេរ៉ុលក្នុងឈាមខ្ពស់។
បន្លែផ្សេងៗទៀតដូចជា ស្ពៃខ្មៅ ក៏មានឥទ្ធិពលល្អចំពោះសុខភាពបេះដូងដែរ។ បន្ថែមពីលើជាតិសរសៃ បន្លែក៏ផ្តល់វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម។
៥. ឪឡឹក
ឪឡឹកមានផ្ទុកសារធាតុ lycopene ច្រើន។ សារធាតុនេះមានប្រសិទ្ធភាពបញ្ចុះជាតិខ្លាញ់ កាត់បន្ថយកូឡេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម និងការពារបេះដូង។
បន្ថែមពីលើឪឡឹក អ្នកអាចបន្ថែមផ្លែប៉ោម ទំពាំងបាយជូ ផ្លែស្ត្របឺរី ផ្លែក្រូចឆ្មា ទៅក្នុងរបបអាហាររបស់អ្នក។ ផ្លែឈើទាំងអស់នេះមានផ្ទុកសារជាតិ pectin ខ្ពស់ ដែលជាជាតិសរសៃរលាយ ដែលមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម៕
ប្រភព ៖ បរទេស / Knongsrok