ខ្នុរជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ ដែលមនុស្សជាច្រើនចូលចិត្តទទួលទានក្នុងរដូវក្តៅ ប៉ុន្តែយ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនមិនគួរញុំាវានោះឡើយ ក្រែងវាបង្កគ្រោះថ្នាក់ដល់សុខភាព។
តាំងពីយូរយារណាស់មកហើយ ខ្នុរ និងផ្នែកខ្លះនៃដើមខ្នុរត្រូវបានប្រើប្រាស់ជាថ្នាំ។ តាមវេជ្ជសាស្រ្តបូព៌ា ខ្នុរមានប្រសិទ្ធភាពព្យាបាលការពុលស្រា សម្រកទម្ងន់ និងធ្វើឱ្យស្បែកស្រស់ស្អាត ។
លើសពីនេះ ផ្នែកផ្សេងទៀតដូចជា ស្លឹកខ្នុរ គ្រាប់ខ្នុរ មានការប្រើប្រាស់ជាឱសថ។ ស្លឹកខ្នុរត្រូវបានគេប្រើប្រាស់ជាទឹកផឹក ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីមានផ្ទៃពោះក្រោយសម្រាលកូន និងព្យាបាលរបួសចំហ។ ហើយគ្រាប់ខ្នុរមានតម្លៃអាហារូបត្ថម្ភល្អមិនតិចជាងអាហារផ្សេងទៀតទេ (ក្នុង 100 ក្រាមនៃគ្រាប់ខ្នុរស្ងួត មាន 70% ម្សៅ, 5.2g ប្រូទីត, 0.62g lipid)។
១. មនុស្ស ៤ ប្រភេទ ហាមទទួលទានខ្នុរ
- អ្នកជំងឺខ្លាញ់រុំថ្លើម
ខ្នុរមានផ្ទុកជាតិស្ករច្រើនដែលមិនល្អសម្រាប់ថ្លើម ក៏អាចបង្កឱ្យមានកម្តៅក្នុងខ្លួន ។ ប្រសិនបើអ្នកមានខ្លាញ់រុំថ្លើម ជាមួយនឹងជំងឺរលាកថ្លើមកម្រិតមធ្យម ឬធ្ងន់ធ្ងរ អ្នកគួរតែប្រយ័ត្នពេលទទួលទានផ្លែឈើ ដែលមានថាមពលខ្ពស់ និងពិបាករំលាយដូចជាខ្នុរជាដើម។
- អ្នកជំងឺទឹកនោមផ្អែម
អ្នកកើតជំងឺទឹកនោមផ្អែម ត្រូវធ្វើតាមរបបអាហារដែលមានកម្រិតជាតិស្ករ។ ទន្ទឹមនឹងនេះ ខ្នុរមានផ្ទុកនូវសារធាតុ fructose និងគ្លុយកូសច្រើន ដែលនៅពេលផ្ទុកទៅក្នុងខ្លួន វាត្រូវបានស្រូបយកភ្លាមៗ ដែលនាំឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។
- អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
អ្នកជំងឺគួរតែចៀសវាងអាហារសម្បូរប៉ូតាស្យូម ដូចជាខ្នុរជាដើម។ ដោយសារតែពេលខ្សោយតម្រងនោម ប៉ូតាស្យូមនៅទ្រឹងនាំឱ្យកើតជំងឺលើសឈាម បើច្រើនពេកនឹងនាំឱ្យស្លាប់ដោយសារគាំងបេះដូងភ្លាមៗ។
- មនុស្សមានសុខភាពខ្សោយ
អ្នកដែលមានសុខភាពខ្សោយ ពេលញុំាខ្នុរច្រើន ងាយនឹងហើមពោះ មិនស្រួលបេះដូងធ្វើការច្រើន ហើយប្រឈមនឹងជំងឺលើសឈាម។
២. ហូបផ្លែខ្នុរ ដើម្បីសុខភាព?
- ញុំាខ្នុរក្រោយញុំាអាហារ ១-២ ម៉ោង ហាមញុំាពេលពោះទទេ ព្រោះការញុំាពេលឃ្លាន នឹងធ្វើឱ្យរាងកាយឆ្អែត មិនរំលាយអាហារ…។
– គួរញុំាក្នុងកម្រិតមធ្យម សម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ គួរញុំាអតិបរមាត្រឹម ៨០ ក្រាម (ខ្នុរប្រហែល ៣ ទៅ ៤ កញ្ចប់ក្នុងមួយថ្ងៃ)។
– គួរញុំាផ្លែខ្នុរជាមួយនឹងផ្លែឈើផ្សេងទៀត ដើម្បីផ្តល់វីតាមីន និងជាតិរ៉ែគ្រប់គ្រាន់សម្រាប់រាងកាយ។
– ពេលញុំាត្រូវទំពាប្រយ័ត្ន តែកុំញុំពេលល្ងាច។
– បើអ្នកក្តៅក្នុង ឬមានស្នាមមុន ពេលញុំាត្រូវបន្ថែមទឹក និងបន្លែបៃតងឱ្យបានគ្រប់គ្រាន់ ។
- អ្នកកើតជំងឺទឹកនោមផ្អែម និងខ្លាញ់ក្នុងថ្លើម គួរចៀសវាងផ្លែខ្នុរជាដាច់ខាត៕
ប្រភព ៖ បរទេស / Knongsrok