កម្ពុជាឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ លើប្រភេទកីឡាជិះស្គីលើទឹក​ក្នុងថ្ងៃប្រកួតចុងក្រោយនៃកីឡាស៊ីហ្គេមលើកទី៣២

សម្រាប់ថ្ងៃចុងក្រោយនៃការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់នៃស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ការប្រកួតប្រភេទកីឡាជិះស្គីលើទឹកក្នុងថ្ងៃចុងក្រោយនេះ កម្ពុជាឈ្នះបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២។​

ការប្រកួតប្រភេទកីឡានេះគឺកីឡាករកម្ពុជា សាលី អូមើត ទទួលបានមេដាយមាស១ ក្នុងវិញ្ញាសារជិះស្គី GP និងមេដាយសំរឹទ្ធ១ ក្នុងវិញ្ញាសារជិះស្គី Lite ខណៈដែលមេដាយ​ប្រាក់១ បានទៅលើកីឡាករកម្ពុជា មីន មូស្តាន់ នៅក្នុងវិញ្ញាសារជិះស្គី GP និងមេដាយសំរឹទ្ធ១ ទៀតបានទៅលើកីឡាករកម្ពុជា កាយ វ៉ាន់ស៊ីដែន ក្នុងវិញ្ញាសារជិះស្គី 1500 Stock។​

ការប្រកួតកីឡាជិះស្គីលើទឹកនេះបានធ្វើឡើងនៅឆ្នេរសុខានៅក្នុងខេត្តព្រះសីហនុ ដែល​ជា​ទីតាំងមួយក្នុងចំណោមទីតាំងនៃការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

846B2014 9392 4971 8FD0 31614C4

BB4EEC2C 60E1 4381 8418 89092C3

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: