ឆុតណាស់! ទស្សន៍ទាយជោគវាសនាស្នេហារបស់អ្នកតាមរយៈការមើលខ្សែបាតដៃ

ការមើលបាតដៃគឺជាសិល្បៈនៃការទស្សន៍ទាយជោគវាសនាឬអនាគតរបស់នរណាម្នាក់ដែលតំណតៗគ្នាតាំងពីយូរលង់ណាស់មកហើយ។ ការទស្សន៍ទាយខ្សែបាតដៃត្រូវមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា ទីបេ ចិននិងប្រទេសផ្សេងៗទៀតនៅប៉ែកអាសុី។ ចូរអ្នកលាបាតដៃទាំងសងខាងរបស់អ្នករួចសង្កេតទៅលើខ្សែបាតដៃនៅពីក្រោមម្រាមដៃអ្នកលមើល រួចអានអំពីជោគវាសនានៃស្នេហារបស់អ្នក៖

51

១. ខ្សែបាតដៃខាងឆ្វេងខ្ពស់ជាងខាងស្តាំ

អ្នកគឺជាដៃគូម្នាក់ដែលហ៊ានជំនះគ្រប់ឧបសគ្គក្នុងវិបត្តិស្នេហា។ ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏អ្នកមិនរះថយឬចុះចាញ់នោះដែរ យ៉ាងណាមិញអ្នកចាត់ទុកវាជាឱកាសល្អដើម្បីបង្ហាញដៃគូអ្នកថាអ្នកស្មោះស្ម័គ្រប៉ុណ្ណា។ អ្នកខ្លះអាចនឹងនិយាយថា អ្នកជាមនុស្សទ្រគេពេកប៉ុន្តែអ្នកគ្រាន់តែមិនចង់បាត់បង់មនុស្សជាទីស្រលាញ់របស់អ្នកតែប៉ុណ្ណោះ។

២. ខ្សែបាតដៃខាងស្តាំខ្ពស់ជាងខាងឆ្វេង

អ្នកគឺជាមនុស្សដែលមានអត្តចរិតចាស់ទុំជាងអាយុពិត ដោយហេតុនេះហើយអ្នកតែងរមែងស្វែងរកដៃគូដែលមានអាយុចំណាស់ជាងខ្លួន។ គេឯងតែងចោតសួរអំពីជម្រើសដៃគូរបស់អ្នកប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ ដោយសារអ្នកជាមនុស្សដែលស្រលាញ់នូវអត្តចរិត បុគ្គលិកលក្ខណៈរបស់ដៃគូ មិនមែនរូបសម្រស់ឬអាយុរបស់គេនោះទេ។

៣. ខ្សែបាតដៃទាំងសងខាងស្មើគ្នា

អ្នកគឺជាមនុស្សដែលស្មោះសរនិងមានភាពសណ្តោសជាមួយមនុស្សជុំវិញខ្លួន។ នរណាៗក៏ស្រលាញ់ពេញចិត្តអ្នកដែរនិងតែងមករកអ្នកជាខ្នងបង្អែកនៅពេលមានទុក្ខ។ អ្នកមិនដែលព្រួយបារម្មណ៍ចំពោះសេចក្តីស្នេហានោះទេ ដោយសារមនុស្សគ្រប់គ្នាសុទ្ធតែមានបំណងល្អមកលើអ្នក ដូចនេះអ្នកមិនខ្វះទេមនុស្សដែលចាំទទួលយកអ្នកដោយក្តីស្រលាញ់បរិសុទ្ធចេញពីចិត្ត៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: