កីឡាហែលទឹកពាក់ជើងទា ចាប់ផ្តើមការប្រកួតពីល្ងាចថ្ងៃទី១២ ខែឧសភានេះតទៅ

កីឡាហែលទឹកពាក់ជើងទា ចាប់ផ្តើមការប្រកួតពីល្ងាចថ្ងៃទី១២ ខែឧសភានេះតទៅ ក្រោយបញ្ចប់វិញ្ញាសាកីឡាហែលទឹក និងលោតទឹកសរុបចំនួន ៤៣វិញ្ញាសា ទាំងស្រុង ហើយ កាលពីព្រឹកមិញនេះ។ ចំពោះ កីឡាហែលទឹកពាក់ជើងទា មានវិញ្ញាសាសរុបចំនួន២៤ វិញ្ញាសា និងបាល់ទឹក ចំនួន២វិញ្ញាសាទៀតនោះ ត្រូវប្រកួតនៅអាងហែលទឹកនៃពហុកីឡ ដ្ឋានជាតិមរតកតេជោ។

លោក ហែម ថុនពន្លឺ គ្រូបង្វឹកជម្រើសជាតិហែលទឹកផ្នែកហែលជើងទាកម្ពុជា បញ្ជាក់ថា នៅក្នុងចំណោមវិញ្ញាសានេះ គឺអត្តពលិកកម្ពុជាសរុប៦នាក់ ក្នុងនោះមានកីឡាករ ៣នាក់ និងកីឡាការិនី៣នាក់។

សូមបញ្ជាក់ថា ចំពោះសមាសភាពកីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា កម្ពុជា មានចំនួន៦នាក់រួមមាន៖ កីឡាការិនី កាំង មុយនីន, ឃឺន ប៊ុនពេជ្រមរកត, កីឡាករ លឹម កែវឧត្តម, ឆោម ច័ន្ទថន, ឆោម ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ក្រោមការដឹកនាំ ពីលោក ហែមថុន ពន្លឺ គ្រូបង្វឹកកម្ពុជា៕

1

2

3 (1)

4 (1)

(រូបភាព៖ សហព័ន្ធកីឡាហែលទឹក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: