មានពេលវេលាខុសៗគ្នា ក្នុងការទទួលទានទឹកក្ដៅដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេរដង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកផឹកវានៅលើពោះទទេ អត្ថប្រយោជន៍ក៏មិនតិចនោះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៨ ក្នុងការទទួលទានទឹកក្ដៅ។
១. ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងកម្ចាត់ជាតិខ្លាញ់
ការផឹកទឹកនៅពេលពោះទទេ ជួយបង្កើនល្បឿនការរំលាយអាហារនៅក្នុងរាងកាយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រកទម្ងន់ជាចម្បង ដោយសារតែឥទ្ធិពល thermogenic របស់វា។
ក្រៅពីនេះវាក៏ធ្វើឱ្យរាងកាយបង្កើតកម្ដៅទៅជាទឹកក្តៅក្នុងផ្លូវរំលាយអាហារ បង្កើនល្បឿនការរំលាយអាហារ។ ដោយហេតុនេះជួយសម្រកទម្ងន់។ លើសពីនេះ ការផឹកទឹកនៅពេលនេះក៏កាត់បន្ថយការទទួលទានកាឡូរី ដោយបង្កើតអារម្មណ៍មិនពិតនៃភាពឆ្អែត ការពារការញុំាច្រើនពេកនៅពេលអាហារបន្ទាប់។
២. ជួយរក្សាសរីរាង្គខាងក្នុងឱ្យមានសុខភាពល្អ
ការផឹកទឹកនៅពេលពោះទទេ ជួយឱ្យសរីរាង្គខាងក្នុងរបស់រាងកាយដំណើរការបានត្រឹមត្រូវ ខណៈពេលដែលរក្សាប្រព័ន្ធឡាំហ្វាទិចឱ្យមានសុខភាពល្អ និងគាំទ្រតុល្យភាពជាតិទឹកក្នុងរាងកាយ។
៣. ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ
ការផឹកទឹកក្តៅមិនត្រឹមតែកម្រនឹងបង្កើតបាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំផងដែរ។ ទឹកក្តៅឧណ្ហៗ ជួយជម្រុញចលនាឈាមរត់ កាត់បន្ថយការផលិតស្លសក្នុងប្រហោងឆ្អឹង ឈឺបំពង់ក និងការឆ្លងមេរោគ។
៤. កែលម្អសុខភាពខួរក្បាល
ផឹកទឹកក្តៅឧណ្ហៗពេលពោះទទេ នឹងជួយបង្កើនសមត្ថភាពផ្លូវចិត្ត រួមទាំងការចងចាំ និងរៀនអ្វីថ្មីៗ។ ដូច្នេះ រាល់ពេលដែលអ្នកធ្វើការ ឬសិក្សា អ្នកអាចក្រោកពីដំណេក ហើយផឹកទឹកមួយកែវដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យអ្នកចៀសវាងការខះជាតិទឹក ដែលបណ្តាលឱ្យឈឺក្បាលប្រកាំង។ ការផឹកទឹកនៅលើពោះទទេអាចជួយបំបាត់ការឈឺក្បាល ឬឈឺក្បាលប្រកាំង។
៥. ជួយរំលាយអាហារ ការពារការទល់លាមក
ផឹកទឹកពេលពោះទទេ ជួយសម្អាតពោះវៀន។ ទឹកមិនត្រឹមតែរក្សាសកម្មភាពរំលាយអាហារសូម្បីតែពេលពោះទទេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដល់ការរំលាយអាហារ ការពារការទល់លាមកដោយសារអាហារស្ងួត។
៦. ការបន្សាបជាតិពុលធម្មជាតិ
ការផឹកទឹកនៅពេលពោះទទេ ជួយលើកកម្ពស់ការលុបបំបាត់ជាតិពុលចេញពីរាងកាយ។ តម្រងនោមត្រូវការទឹកដើម្បីយកកាកសំណល់ចេញពីឈាម និងបញ្ចេញជាតិពុលក្នុងទម្រង់ជាទឹកនោម។ ដូច្នេះការទទួលទានទឹកពេលព្រឹក ពេលពោះទទេនឹងមានអត្ថប្រយោជន៍ច្រើនក្នុងការបន្សាបជាតិពុល ។
៧. ជួយថែរក្សាស្បែក
ការប្រមូលផ្តុំជាតិពុលក្នុងរាងកាយ ច្រើនតែធ្វើឱ្យស្បែកមានស្នាមជាំ ឬពណ៌ត្នោត។ ចង់កម្ចាត់ជាតិពុលទាំងនេះ នាំមកវិញនូវស្បែកភ្លឺថ្លា មានសុខភាពល្អ គឺជាវិធីសាមញ្ញក្នុងការទទួលទានទឹកពេលពោះទទេ។
ក្រៅពីនេះ ការខះជាតិទឹកក៏ជាមូលហេតុធ្វើឱ្យស្បែកខ្មៅស្រអាប់ ស្នាមជ្រីវជ្រួញ។ ដោយគ្រាន់តែផឹកទឹកក្តៅមួយកែវពេលភ្ញាក់ពីគេង មុនពេលអាហារពេលព្រឹក នឹងជួយជម្រុញលំហូរឈាមទៅកាន់ស្បែក ធ្វើឱ្យស្បែករលោង និងរស់រវើក។
៨. ការពារក្រួសក្នុងតម្រងនោម និងការឆ្លងមេរោគប្លោកនោម
ការផឹកទឹកពេលពោះទទេ មានតួនាទីសំខាន់ក្នុងការការពារក្រួសក្នុងតម្រងនោម និងការឆ្លងមេរោគប្លោកនោម។ មូលហេតុ គឺដោយសារការផឹកទឹកពេលពោះទទេធ្វើឱ្យអាស៊ីតរលាយទៅហើយ ទើបការពារការកកើតក្រួសក្នុងតម្រងនោម ។ ដូច្នេះ ទឹកកាន់តែច្រើនដែលអ្នកផឹក (រហូតដល់កម្រិតដែលមានសុខភាពល្អ) អ្នកនឹងចៀសវាងការឆ្លងមេរោគប្លោកនោមដែលបណ្តាលមកពីជាតិពុល៕
ប្រភព ៖ Phunutoday / knongsrok