ឪឡឹកមានជាតិទឹកប្រហែល 92% បន្ថែមពីលើរសជាតិឆ្ងាញ់ ឪឡឹកក៏នាំមកនូវអត្ថប្រយោជន៍សុខភាពមួយចំនួនផងដែរ។ ថ្ងៃនេះ យើងសូមលើកយកនូវអត្ថប្រយោជន៍មួយចំនួនដែលនឹងទទួលបានពីការទទួលទានផ្លែឪឡឹក។
១. ជួយការពារជំងឺបេះដូង
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានផ្លែឪឡឹកជារៀងរាល់ថ្ងៃ អាចការពារការប្រមូលផ្តុំនៃកូលេស្តេរ៉ុលអាក្រក់ ជួយការពារជំងឺបេះដូង និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងសរសៃឈាម។ ឥទ្ធិពលនេះ គឺដោយសារតែផ្លែឪឡឹកមានផ្ទុក citrulline ដែលជាសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែ។ ពួកគេមានប្រសិទ្ធិភាពជន៍លើ atherosclerosis ។
២. កាត់បន្ថយការរលាក និងប្រឆាំងអុកស៊ីតកម្ម
ឪឡឹកមានសមាសធាតុ phenolic ជាច្រើនដូចជា flavonoids carotenoids triterpenoids ។ សារធាតុ carotenoid lycopene មានអត្ថប្រយោជន៍ណាស់ក្នុងការកាត់បន្ថយការរលាក និងបន្សាបរ៉ាឌីកាល់សេរី។ Tripterpenoids មានឥទ្ធិពលប្រឆាំងនឹងការរលាក ដោយការទប់ស្កាត់សកម្មភាពរបស់អង់ស៊ីម cyclo-oxygenase - នេះគឺជាកត្តាដែលបណ្តាលឱ្យរលាកនៅក្នុងខ្លួន។
៣. ការពារជំងឺមហារីក
ផ្លែឪឡឹកមានផ្ទុកសារធាតុ Lycopene ដែលអាចកាត់បន្ថយកម្រិតនៃការរីកលូតលាស់នៃជំងឺមហារីក។ នេះគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលការពារការវាយប្រហារនៃជំងឺមហារីកមួយចំនួន។
៤. ជួយបន្ថយការឈឺចាប់សាច់ដុំ ជួយដល់ប្រព័ន្ធសរសៃប្រសាទ
ផ្លែឪឡឹកមានជាតិអេឡិចត្រូលីតខ្ពស់ និងអាស៊ីតអាមីណូ citrulline ដែលជួយសម្រួលដល់ការឈឺសាច់ដុំ បន្ទាប់ពីការហាត់ប្រាណខ្លាំង។ លើសពីនេះ ការផឹកទឹកឪឡឹកឱ្យបានច្រើន ជួយឱ្យសាច់ដុំរបស់អ្នកទទួលបានអុកស៊ីហ្សែនកាន់តែច្រើន ដែលរួមចំណែកដល់ការជាសះស្បើយលឿនជាងមុន។
បរិមាណប៉ូតាស្យូមច្រើននៅក្នុងផ្លែឪឡឹក មានប្រសិទ្ធភាពជម្រុញសកម្មភាពសាច់ដុំ និងប្រព័ន្ធប្រសាទក្នុងរាងកាយ។ ប៉ូតាស្យូមដើរតួនាទីក្នុងការកំណត់អាំងតង់ស៊ីតេ និងភាពញឹកញាប់នៃការកន្ត្រាក់សាច់ដុំ ហើយក៏គ្រប់គ្រងកម្រិតនៃភាពរំភើបនៃប្រព័ន្ធសរសៃប្រសាទក្នុងរាងកាយផងដែរ។
៥. ជួយដល់ការរំលាយអាហារ
ឪឡឹកជួយដល់ប្រព័ន្ធរំលាយអាហារ ដែលមានសុខភាពល្អ ដោយសារបរិមាណទឹករបស់វា។ ជាតិសរសៃនៅក្នុងផ្លែឪឡឹក ជួយដល់ការរំលាយអាហារ និងការពារការទល់លាមកយ៉ាងមានប្រសិទ្ធភាព។
៦. ការការពារជំងឺហឺត
បរិមាណវីតាមីន C ខ្ពស់ ឪឡឹកមានសមត្ថភាពជួយការពារជំងឺហឺត។
៧. ល្អសម្រាប់ភ្នែក និងស្បែក
ផ្លែឪឡឹកផ្តល់បរិមាណដ៏ច្រើននៃសារធាតុ Beta-carotene ដែលជួយឱ្យរាងកាយបំប្លែងទៅជាវីតាមីន A។ វីតាមីន A ជម្រុញការផលិតសារធាតុពណ៌នៅក្នុងរីទីណានៃភ្នែក ជួយប្រឆាំងនឹងការចុះខ្សោយនៃភ្នែក។ Beta carotene និងវីតាមីន C រួមជាមួយនឹងសារធាតុ lycopene នៅក្នុងឪឡឹកក៏ជួយឱ្យស្បែកទន់រលោង និងការពារការ sunburn ។
៨. ថ្នាំបញ្ចុះទឹកនោម និងប៉ូវកម្លាំងតម្រងនោម
ឪឡឹកជាឱសថបញ្ចុះទឹកនោមធម្មជាតិ ជួយបង្កើនទិន្នផលទឹកនោមដោយមិនមានសម្ពាធលើតម្រងនោមដូចជាភេសជ្ជៈមានជាតិអាល់កុល ឬកាហ្វេ។ ឪឡឹកក៏ជួយតម្រងថ្លើមអាម៉ូញាក់ កាត់បន្ថយបន្ទុកលើតម្រងផងដែរ៕
ប្រភព ៖ បរទេស / Knongsrok