ផ្លែឈើ ៧ មុខ ល្អបំផុតនៅក្នុងរដូវក្ដៅ និងជួយបង្កើនកូឡាជែន

នៅរដូវក្តៅ គឺជាពេលវេលាដែលមនុស្សជាច្រើនចូលចិត្តធ្វើដំណើរកម្សាន្តក្រៅផ្ទះ និងជប់លៀងផ្សេងៗ។ នេះ​ក៏​មាន​ន័យ​ថា ស្បែក​នឹង​ត្រូវ​ប្រឈម​នឹង​ពន្លឺ​ថ្ងៃ​ច្រើន​ជាង​មុនផងដែរ​។ បើគ្មានឡេការពារកម្តៅថ្ងៃ វ៉ែនតា មួកនោះទេ កាំរស្មីអ៊ុលត្រាវីយូឡេនៅក្នុងពន្លឺព្រះអាទិត្យ គឺងាយបំផ្លាញស្បែក បណ្តាលឱ្យខូចស្បែក ស្នាមជ្រួញខ្លាំងណាស់។

ដើម្បីការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យនៅរដូវក្តៅ និងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់របស់វា បន្ថែមពីលើការប្រើវិធានការការពារកម្តៅថ្ងៃខាងក្រៅ ដូចជាការលាបឡេការពារកម្តៅថ្ងៃ អ្នកអាចបន្ថែមអាហារជាមួយនឹងគ្រឿងផ្សំពិសេសផ្សេងបានដែរ។ ដូច្នេះ យើងសូមណែនាំ​ផ្លែ​ឈើ​ទាំង ៧ មុខ​ ដែលជួយអ្នក​ការពារ​កម្ដៅ​ថ្ងៃ បង្កើន​កូឡាជែនបានយ៉ាងល្អ។

១. ផ្លែឆឺរី

១

ផ្លែឆឺរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឥទ្ធិពលធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ សារធាតុប្រឆាំងអុកស៊ីតកម្មមានសមត្ថភាពទប់ស្កាត់ការរលាក រារាំងការផលិតកោសិកាស្បែកមិនប្រក្រតី ដែលអាចបណ្តាលមកពីការបំផ្លាញកាំរស្មីយូវី។

លើសពីនេះទៀត ផ្លែឆឺរីក៏ជួយបង្កើន Collagen នៅក្នុងស្បែកបានយ៉ាងល្អផងដែរ ព្រោះវាផ្តល់នូវសារធាតុសកម្មដ៏មានប្រយោជន៍ជាច្រើនដូចជា polyphenols, ferulic acid, chlorogenic, cyanidin-glycoside...។

២. ផ្លែ​ទទឹម

២

ផ្លែទទឹមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរី។ នេះនឹងការពារស្បែកពីផលប៉ះពាល់នៃកាំរស្មីយូវី។ ជាពិសេស ដោយសារសារធាតុផ្សំមួយឈ្មោះថា punicalagins ផ្លែទទឹមក៏ជួយរក្សា Collagen នៅក្នុងស្បែក ជួយពន្យារសញ្ញានៃភាពចាស់ផងដែរ។

៣. ប៉េងប៉ោះ

៣

ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុ Lycopene ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មខ្លាំង ជួយការពារផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV ។ អ្នកអាចបន្ថែមប៉េងប៉ោះស្រស់ទៅសាឡាដ ញុំាជាមួយនំប៉័ង ចម្អិនស៊ុប ឬធ្វើទឹកក្រឡុកក៏បាន។

៤. ផ្លែបឺរ

៤

ផ្លែបឺរ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ការពារបេះដូង ជំនួយការសម្រកទម្ងន់... ផ្លែបឺរក៏ជួយឱ្យស្បែករលោង និងទន់ផងដែរ ដោយសារមាតិកាខ្ពស់នៃអាស៊ីតខ្លាញ់របស់វា។

លើសពីនេះ ដោយសារតែមាតិកាខ្ពស់នៃវីតាមីន A ផ្លែបឺរ មានសមត្ថភាពកម្ចាត់កោសិកាស្បែកដែលងាប់ ជួយឱ្យស្បែកភ្លឺថ្លា។ មាតិកា Carotene ច្រើននៅក្នុងផ្លែបឺរក៏ជួយការពារជាតិពុល ការខូចខាតពីកាំរស្មីព្រះអាទិត្យ និងការពារស្បែកផងដែរ។

៥. ប៊្លូបឺរី

៥

ផ្លែប៊្លូបឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងឥទ្ធិពលនៃរ៉ាឌីកាល់សេរីក្នុងរាងកាយ។ រ៉ាឌីកាល់សេរីទាំងនេះ គឺជាមូលហេតុចម្បងនៃការបង្កឱ្យខូចខាតស្បែក ដែលជារឿយៗលេចឡើងដោយសារតែការខូចខាតដោយពន្លឺព្រះអាទិត្យ និងភាពតានតឹង...។

ផ្លែប៊្លូបឺរីក៏មានវីតាមីន C ខ្ពស់ផងដែរ ដែលជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេដែលបង្កគ្រោះថ្នាក់នៃព្រះអាទិត្យ។

៦. ឪឡឹក

៦

ឪឡឹកមានផ្ទុកសារធាតុ Lycopene ច្រើនជាងផ្លែប៉េងប៉ោះ។ ទន្ទឹមនឹងនេះ សារធាតុនេះមានប្រសិទ្ធភាពការពារស្បែកពីកាំរស្មី UVA និង UVB ពីព្រះអាទិត្យ។ អ្នក​អាច​យក​ឪឡឹក​ធ្វើជា​បង្អែម ឬ​ប្រើ​ឪឡឹក​ធ្វើ​ជា​ទឹក​ក្រឡុក ឬ​សាឡាដ...។

៧. ផ្លែក្រូច

៧

ផ្លែក្រូចមានផ្ទុកនូវវីតាមីន C យ៉ាងច្រើន។ ដើម្បីអាចផលិត pro-collagen ដែលជាមុនគេនៃ collagen រាងកាយនឹងត្រូវការវីតាមីន C។ ផ្លែក្រូចក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរី រក្សាស្រទាប់អេឡាស្ទីន ដើម្បីរក្សាស្បែកឱ្យមានសុខភាពល្អ និងមានភាពយឺត៕

ប្រភព ៖ បរទេស / Knongsrok