គេតែងនិយមពិសារសណ្តែកដីលីងជាគ្រឿងក្លែមជាមួយនឹងប៊ីយៀរនៅពេលមានការជួបជុំគ្នាម្តងៗ ក៏ប៉ុន្តែអ្នកដែលដឹងទេថាសណ្តែកដីលីងផ្តល់អត្ថប្រយោជន៍ដល់សុខភាពត្រង់ចំណុចណាខ្លះ?
១. សុខភាពបេះដូង
សណ្តែកដីអាចជំនួយដល់សុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតជាតិកូឡេស្តូរ៉ុល។ វាបានចូលទៅបញ្ឈប់ឈាមកកនិងកាត់បន្ថយការប្រឈមមុខនឹងជំងឺគាំងបេះដូងឬដាច់សសៃឈាមខួរក្បាល។
២. សម្រកទម្ងន់
សណ្តែកដីអាចនាំឱ្យអ្នកឆាប់ឆ្អែតហើយមានជាតិកាឡូរីទាប។ ការសិក្សាបានឱ្យដឹងថា អ្នកដែលបរិភោគសណ្តែកដីជាប្រចាំមិនត្រឹមតែមិនឡើងគីឡូនោះទេ ថែមទាំងអាចសម្រកទម្ងន់បានថែមទៀតផង។
៣. អាយុវែង
ការសិក្សាមួយទៀតក៏បានឱ្យដឹងដែរថា អ្នកដែលពិសារសណ្តែកដីអាចមានភាគរយរស់បានយូរជាងអ្នកដែលមិនពិសារសណ្តែកដី។
៤. មិនឡើងជាតិស្ករ
ការបរិភោគសណ្តែកដីលីងមិននាំឱ្យឡើងជាតិស្ករនោះទេ ថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមទៀតផង។
៥. ការពារពីជំងឺមហារីក
ការសិក្សាថ្មីៗនេះបានឱ្យដឹងថា មនុស្សចាស់ដែលតែងពិសារសណ្តែកដីលីងអាចជួយកាត់បន្ថយនូវការរីករាលដាលនៃជំងឺមហារីកក្រពះម្យ៉ាងហៅថា “gastric non cardia adenocarcinoma”៕
ប្រភព៖ បរទេស
រូបភាព៖ Google Image