ស្ត្រីៗគ្នាយើងទាំងឡាយ ជាទូទៅនឹងជួបប្រទះការឈឺចុកចាប់ដោយធម្មជាតិមួយតាមរយៈការមករដូវមួយខែម្តង។ ក្រៅពីការស្អំទឹកក្តៅ ឬទឹកកក ឬទ្រាំទាំភាពងឈឺចាប់ អ្នកក៏អាចកាត់បន្ថយភាពឈឺចាប់នេះបានតាមរយៈរបបអាហារដែលអ្នកបរិភោគបានដែរ។ ខាងក្រោមនេះជាបន្លែនិងផ្លែឈើដែលអាចកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ៖
១. ផ្លែចេក
ផ្លែចេកមានសារជាតិហ្វាយប័រ (Fiber) ច្រើន ធ្វើឱ្យយើងងាយស្រួលក្នុងការធ្វើចលនា។ វាជួយកាត់បន្ថយការឈឺពោះ និងឱ្យអ្នកលែងមានអារម្មណ៍ចុកចាប់បានច្រើន។ វាក៏មានសារជាតិម៉ាញ៉េស្យូម ដែលសម្រួលការកន្ត្រាក់នៃផ្ទៃកស្បូន។
២. ផ្លែក្រូច
ផ្លែក្រូចគឺជាប្រភពនៃវីតាមីន C។ វាក៏មានសារជាតិចិញ្ចឹមដូចទឹកដោះគោដែរ ដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីនD។
៣. ផ្លែក្រូចឆ្មារលឿង
ផ្លែក្រូចឆ្មារលឿងក៏សម្បូរទៅដោយវីតាមីនC ច្រើនដែរ ដែលជួយស្រូបជាតិដែកពីអាហារដែលយើងបរិភោគ ឱ្យចូលទៅក្នុងឈាម និងជាលិកាផ្សេងៗ។ ក្នុងពេលមករដូវអ្នកបាត់បង់ជាតិដែកទៅតាមឈាមច្រើន ទើបត្រូវការវីតាមីននេះមកជំនួយ។
៤. ផ្លែឳឡឹក
ផ្លែនេះសម្បូរទៅដោយជាតិទឹកដែលអាចបំពេញកង្វះខាតទឹកនៅក្នុងខ្លួនផង និងជួយបន្ថែមជាតិស្ករធម្មជាតិទៅក្នុងឈាមផងដែរ។
៥. ផ្កាខាត់ណាបៃតង
វាសម្បូរទៅដោយជាតិហ្វាយប័រ (Fiber) និងដែក ដែលសម្រួលភាពឈឺចាប់នៅក្នុងពេលមករដូវបានយ៉ាងលឿន។
៦. ដើមខាត់ណា
ក្រៅពីផ្កាខាត់ណា ដើមខាត់ណាក៏ជាឱសថទិព្វក្នុងការបំបាត់ភាពចុកចាប់ពេលមករដូវដែរ។ វាសម្បូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដែលល្អបំផុតសម្រាប់អ្នកខ្វះជាតិកាល់ស្យូម ហើយក៏ជួយសម្រួលការឈឺចាប់ពេលមករដូវផងដែរ៕
ប្រភព៖ បរទេស