ខំញុំាច្រើនដែរតែនៅតែមិនឡើងគីឡូ? តោះ! មកយល់ដឹងពីតិចនិចងាយៗក្នុងការឡើងទម្ងន់ដោយសុវត្ថិភាពនិងសុខភាពល្អ

គីឡូទាបគឺជារឿងដែលល្អប៉ុន្តែជួនកាលប្រសិនបើស្គមពេកនោះវាអាចនឹងបណ្តាលមកពីការកង្វះជីវជាតិឬបញ្ហាសុខភាពផ្សេងៗ។ ដូចនេះប្រសិនបើអ្នកកំពុងបារម្មណ៍រឿងស្គមហួសកម្រិតពេក ចូរអនុវត្តន៍វិធីងាយៗទាំងអស់នេះដើម្បីឡើងគីឡូនិងមិនប៉ះពាល់ដល់សុខភាព៖

២

១. ញុំាឲ្យបានញឹកញាប់

អ្នកដែលស្គមតែងជួបប្រទះបញ្ហាញុំាឆាប់ឆ្អែត។ ដើម្បីដោះស្រាយបញ្ហាមួយនេះ ចូរអ្នកទទួលទានឲ្យបានញឹកញាប់ដោយអ្នកបរិភោគអាហារប្រាំទៅប្រាំមួយពេល ជាជាងបរិភោគមួយថ្ងៃពីរទៅបីពេល ដើម្បីឆាប់ឡើងគីឡួជាងមុន។

១

២. ជម្រើសអាហារ

ការជ្រើសរើសអាហារដែលគ្មានជីវជាតិគឺជាកំហុសមួយ។ អ្នកអាចនឹងញុំាច្រើនពិតមែនប៉ុន្តែអាហារទាំងនោះគឺសុទ្ធសឹងតែជាអាហារដែលមិនផ្តល់នូវសារធាតុចិញ្ចឹមមកវិញ។ ដូចនេះ អ្នកគួរយកចិត្តទុកដាក់ក្នុងការជ្រើសរើសអាហារដូចជា បាយ នំបុ័ង ផាសតា គ្រាប់ធញ្ញជាតិថែមទាំងបន្លែសាច់គ្រប់មុខ ទឹកដោះគោស្រស់និងគ្រាប់សណ្តែកដីជាដើម។

៣

៣. ទឹកក្រឡុក

កាត់បន្ថយការបរិភោគភេសជ្ជៈដូចជាសូដា កាហ្វេឬភេសជ្ជៈដែលមានកម្រិតកាឡូរីទាបរួចងាកមករកការបរិភោគទឹកផ្លែឈើក្រឡុកវិញម្តង។ អ្នកអាចបន្ថែមនូវដោះគោស្រស់ឬ Flaxseed ជាដើមដើម្បីបន្ថែមឲ្យកាន់តែមានជីវជាតិ។

៤

៤. ប្រមើរមើលពេលញុំា

អ្នកខ្លះតែងបរិភោគទឹកមុននឹងទទួលទានអាហារដែលនាំឲ្យឆ្អែត ញុំាមិនសូវបានច្រើន។ ក្នុងករណីនេះ វាអាចនឹងប្រសើរជាងប្រសិនបើអ្នកញុំាភេសជ្ជៈបណ្តើរ ញុាំអាហារបណ្តើរ។ បើមិនដូច្នេះទេ អ្នកអាចចាំញុំាទឹកក្រោយទទួលទានអាហារ៣០នាទីក៏បាន។

៥

៥. ម្តងម្កាល

ទោះបីជាស្គមមែនតែអ្នកគួរយកចិត្តទុកដាក់ចំពោះការញុំារបស់ផ្អែមនិងខ្លាញ់។ ប្រសិនបើអ្នកចង់ញុំានំខេកមួយចំនិតម្តងម្កាលនោះវាមិនជាបញ្ហាទេ ប៉ុន្តែអ្នកគួរជ្រើសរើសរបបអាហារដែលនាំមកសុខភាពល្អដូចជា យ៉ាអូរ គ្រាប់ធញ្ញជាតិជាដើម។

៦

៦. ហាត់ប្រាណ

ហាត់ប្រាណមិនមែនសម្រាប់តែអ្នកចង់សម្រកទម្ងន់ទេ ប៉ុន្តែអ្នកដែលចង់ឡើងទម្ងន់ក៏អាចហាត់ប្រាណបានដែរ។ លំហាត់ប្រាណធ្វើឲ្យសាច់ដុំរីកធំ រឹងមាំនាំឲ្យអ្នកឆាប់ឡើងគីឡូលឿន៕

៧

ប្រភព៖ បរទេស

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: