ការទទួលទានទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃជួយធានាដល់សុខភាពរាងកាយ។ លើសពីនេះទៀត ប្រសិនបើអ្នកបន្ថែម ១-២ ស្លាបព្រានៃគ្រាប់ជីនេះទៅក្នុងទឹកផឹករបស់អ្នក អ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពកាន់តែច្រើន។
គ្រាប់ជី គឺជាគ្រាប់ពូជដែលសម្បូរសារធាតុចិញ្ចឹម ដែលមានជាតិសរសៃខ្ពស់ ប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា 3 និងសមាសធាតុជីវសកម្មសំខាន់ៗផ្សេងទៀតសម្រាប់សុខភាពល្អ។ ក្រៅពីនេះ គ្រាប់ជីក៏សម្បូរទៅដោយសារធាតុរ៉ែរួមមាន៖ កាល់ស្យូម ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ស័ង្កសី វីតាមីន B ។
អ្នកអាចបន្ថែមគ្រាប់ជី ទៅក្នុងនំប៉ាំង សាឡាដ ឬលាយវាជាមួយទឹក។
ទឹកចម្រោះជាមួយនឹងការបន្ថែមគ្រាប់ជី នឹងក្លាយជាភេសជ្ជៈដែលមានសុខភាពល្អ។ បន្ថែមពីលើភាពស្រស់ស្រាយ ទឹកនេះក៏ជួយទប់ស្កាត់ការស្រេក និងជួយដល់គោលដៅសម្រកទម្ងន់ផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៥ របស់នៃទទួលទានទឹកជាមួយគ្រាប់ជី។
១. ការរំលាយអាហារ
ដោយសារតែគ្រាប់ជី សម្បូរទៅដោយជាតិសរសៃ ការទទួលទានទឹកគ្រាប់ជី នៅពេលព្រឹកអាចជួយពង្រឹងការរំលាយអាហារ និងធ្វើឱ្យចលនាពោះវៀនប្រសើរឡើង រក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ។
២. ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង
គ្រាប់ជី សម្បូរទៅដោយអាស៊ីត alpha-linolenic (ALA) និងជាតិសរសៃដែលត្រូវបានគេបង្ហាញថាកាត់បន្ថយកូឡេស្តេរ៉ុល គ្រប់គ្រងចង្វាក់បេះដូង សម្ពាធឈាម និងការពារការកកឈាម។
ការស្រាវជ្រាវបានបង្ហាញថាអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលបង្កើតបាន 60% នៃប្រេងនៅក្នុងគ្រាប់ជី អាចកាត់បន្ថយក្នុងកំរិតខ្ពស់នៃហានិភ័យនៃការស្លាប់ដោយសរសៃឈាមបេះដូង។ ការសិក្សារបស់ប្រទេសចិនមួយផ្សេងទៀតដែលមានអ្នកចូលរួម 63000 នាក់បានរកឃើញថាអ្នកដែលមានការទទួលទានអាស៊ីតខ្លាញ់អូមេហ្គា 3 ខ្ពស់មានហានិភ័យទាបនៃការស្លាប់ដោយសរសៃឈាមបេះដូង 17% ។
៣. ធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាព
អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការញ៉ាំទឹកគ្រាប់ជី ។ សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់អូមេហ្គា 3 ជាតិសរសៃ និងម៉ាញ៉េស្យូមដែលមាននៅក្នុងគ្រាប់ជី ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។
ជាមួយនឹងជាតិសរសៃខ្ពស់របស់វា ទឹកគ្រាប់ជី ក៏បន្ថយការរំលាយអាហារ និងជួយការពារការឡើងជាតិស្ករក្នុងឈាមផងដែរ។ ដូច្នេះ ការបន្ថែមគ្រាប់ជី ទៅក្នុងរបបអាហារអាចមានប្រយោជន៍ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៤. សម្រស់ស្បែក
គ្រាប់ជី មានវីតាមីន B (thiamine, niacin), វីតាមីន A, វីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ មានសមត្ថភាពប្រឆាំងភាពចាស់ ផ្តល់សំណើមដល់ស្បែក ធ្វើអោយស្បែកភ្លឺថ្លា…។
៥. កាត់បន្ថយការឆ្អែត, គាំទ្រការសម្រកទម្ងន់
បច្ចុប្បន្ននេះ និន្នាការនៃការញ៉ាំទឹកជាមួយគ្រាប់ជី ដើម្បីសម្រកទម្ងន់កំពុងតែមានប្រជាប្រិយភាពជាលំដាប់។ គ្រាប់ជី មានជាតិសរសៃរលាយ ដែលជួយពន្យឺតការរំលាយអាហារ និងបង្កើនការឆ្អែត។ ការណ៍នេះជួយកាត់បន្ថយការឃ្លាន។ ការរួមបញ្ចូលគ្នានៃទឹក និងគ្រាប់ជី មិនត្រឹមតែមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ផងដែរ។
តើពេលណាជាពេលវេលាដ៏ល្អបំផុតដើម្បីផឹកទឹកគ្រាប់ជី?
អ្នកអាចញ៉ាំទឹកគ្រាប់ជី គ្រប់ពេលដែលអ្នកចូលចង់។ ការទទួលទាននៅពេលរសៀលអាចជួយអ្នកមិនឱ្យញ៉ាំច្រើននៅពេលក្រោយ។ ការទទួលទាននៅពេលយប់អាចជួយកាត់បន្ថយការឃ្លានមុនពេលចូលគេង។
លើសពីនេះ អ្នកមិនគួរទទួលទានទឹកគ្រាប់ជី ច្រើនពេកក្នុងអំឡុងពេលថ្ងៃនោះទេ។ ក្នុងមួយថ្ងៃគួរប្រើតែគ្រាប់ជីប្រហែល 20g។ អ្នកគ្រាន់តែត្រូវបន្ថែម 1-2 ស្លាបព្រានៃគ្រាប់ជី ទៅក្នុងទឹក ផឹកភ្លាមៗ ឬទុករយៈពេល 2 នាទី។ គ្រាប់ជីរីកយ៉ាងឆាប់រហ័ស ដោយទុកវាយូរនឹងធ្វើឱ្យទឹកឡើងក្រាស់។ ប្រសិនបើអ្នកចង់បន្ថែមរសជាតិបន្ថែមទៅក្នុងទឹកគ្រាប់ជី អ្នកអាចបន្ថែមក្រូចឆ្មារ 1-2 ចំណិត ឬទឹកក្រូចឆ្មាបន្តិចក៏បាន៕