ទឹកដោះគោឆៅត្រូវបានគេប្រើប្រាស់ជារូបមន្តក្នុងការរក្សាសសៃសក់ឱ្យនៅត្រង់តាមបែបធម្មជាតិ។ វាសម្បូរទៅដោយជាតិប្រូតេអុីនដែលនាំឱ្យសក់មានសំណើមនិងមិនងាយបែកចុងថែមទៀតផង។ មួយវិញទៀត ទឹកដោះគោឆៅមានតម្លៃថោកសមរម្យនិងងាយស្រួលរកទិញ ដែលនាំឱ្យអ្នកអាចអនុវត្តវិធីសាស្រ្តមួយនេះដោយងាយៗ៖
សម្ភារៈ៖
កំប៉ុងស្ព្រាយតូចមួយ
ទឹកដោះគោឆៅ
ក្រាស់សិតសក់ធ្មេញធំ
វិធីប្រើប្រាស់៖
១. ចាក់ទឹកដោះគោឆៅ ១ភាគ៣នៃកំប៉ុងស្ព្រាយ
២. បាញ់ទឹកដោះគោឆៅទៅលើសក់សើម ពីគល់ដល់ចុងសក់ រួចឈ្លីថ្នមៗទៅលើបរិវេណសក់និងក្បាល
៣. ប្រើក្រាស់សិតដែលមានធ្មេញធំដើម្បីសិតកុំឱ្យជំពាក់សក់ រួចទុកចោលរយៈពេល២០នាទី សឹមលាងទឹកចេញជាការស្រេច។
៤. កក់សក់ចេញជាមួយនឹងសាប៊ូដូចធម្មតា នៅពេលសក់ស្ងួតអ្នកនឹងឃើញថា សក់អ្នកមានលក្ខណៈត្រង់ដូចអ៊ុត ហើយមិនមានផលប៉ះពាល់នោះឡើយ៕
អត្ថបទដោយ៖ Nuth