រឿងរ៉ាវស្នេហារំជួលចិត្ត « មឈូសគូស្នេហ៍ » ស្រលាញ់ភេទដូចគ្នាធ្វើឱ្យកក្រើកទូទាំងប្រទេសកាលពីជាង ៥០ឆ្នាំមុន

ប្រទេសថៃ ៖ បើត្រលប់ទៅ ថ្ងៃទី ១៧ ខែឧសភាឆ្នាំ ១៩៦៧ មានកាសែតធំ ៗជាច្រើននៅប្រទេសថៃ បានចេញផ្សាយរឿងរ៉ាវសោកនាដកម្មស្នេហារបស់គូស្នេហ៍មួយគូដែលបានប្តូរផ្តាច់ស្លាប់ជាមួយគ្នា ។ រឿងរ៉ាវនេះ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ក្តុកក្តួលទៅក្នុងការចងចាំរបស់ប្រជាជនថៃគ្រប់ៗរូបដែលមិនអាចបំភ្លេចបាន ហើយក្រោយព្រឹត្តិការណ៍នេះមក 22 ឆ្នាំក្រោយ រឿងរ៉ាវនេះក៏បានលេចចេញនៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា « ស៊ីដា ឬ សេតា » ច្រៀងដោយលោក Jae-Danuphol Kaewkarn  ( สีดา - แจ้ ดนุพล แก้วกาญจน์ )។ ដោយនៅក្នុងបទចម្រៀង « ស៊ីដា ឬ សេតា » នេះបាននិយាយអំពីស្នេហាដ៏ជ្រាលជ្រៅរវាងបុរសពីរនាក់ ប៉ុន្តែចុងក្រោយស្នេហានេះបានបញ្ចប់ដោយការសម្លាប់ខ្លួនរបស់អ្នកទាំងពីរ។

បទចម្រៀង « ស៊ីដា ឬ សេតា » ជារឿងដែលផ្អែកលើជីវិតពិតក្នុងឆ្នាំ ១៩៦៧ របស់ស្ត្រីកែភេទម្នាក់ឈ្មោះ ប្រានុត វិសិដ្ឋផាត ( ปราโนต วิเศษแพทย์ Pranot Wisetphaet ) ប៉ុន្តែផ្នែកខ្លះនៃចម្រៀងនេះត្រូវបានអ្នកនិពន្ធកែសម្រួលខ្លះៗ បណ្តាលឱ្យមានបំណែកនៃព្រឹត្តិការណ៍ខ្លះខុសពីការពិត។  "ស៊ីដា" ក្នុងបទចម្រៀងសំដៅលើវីរនារីនៃរបាំខុននៃនាយកដ្ឋានវិចិត្រសិល្បៈកាលពីជិត ៤០ ឆ្នាំមុន ប៉ុន្តែនៅក្នុងជីវិតពិតឈ្មោះរបស់គាត់គឺ "ប្រានុត វិសិដ្ឋផាត" ។

អ្វីដែលលេចធ្លោ Pranot ត្រូវបានគេដឹងថាមានឈ្មោះល្បីព្រោះតែសម្រស់របស់នាងជាមនុស្សស្រី គឺស្អាត​ជាង​មនុស្ស​ស្រី​ពិតមួយ​ចំនួន ហើយគ្មាននារីណាអាចប្រៀបធៀបបាននោះទេ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ពុំមានភស្តុតាង និងរូបថតជាច្រើនសន្លឹករបស់លោក ប្រានុត បន្សល់ទុកឡើយ ។

566000001074603.JPEG

566000001074606.JPEG

Pranot កើតនៅឆ្នាំ ១៩៣៨ ជាកូនប្រុសរបស់​គ្រួសារ​មាន​ជីវភាព​ធូរធារមួយ ដែលមាន​បង​ប្អូន​៥​នាក់ ហើយ​លោកគឺជា​កូន​ប្រុស​តែ​មួយ​របស់​គ្រួសារ។ ដូច្នេះហើយ Pranot ត្រូវបានឪពុកម្តាយស្រលាញ់ថ្នាក់ថ្នមប្រៀប​ដូច​ជាកែវភ្នែកយ៉ាងអ៊ីចឹង ។

បន្ទាប់​ពី​រៀន​ចប់​បឋម​សិក្សា​នៅ​សាលា​ក្បែរ​ផ្ទះនៅ តំបន់ Soi Suan Phlu ប្រហែលឆ្នាំ ១៩៩៤៩ ដោយសារតែស្រលាញ់ខាងផ្នែកសម្តែងតាំងពីក្មេង និងទទួលបានការគាំទ្រពីម្តាយផងនោះ Pranot សម្រេច​ចិត្ត​ប្រឡង​ចូល​រៀន​នៅ​សាលា​សិល្បៈ​របាំ។ ហើយទីនោះហើយ ជាចំណុចចាប់ផ្តើមដែលធ្វើឱ្យ Pranot ត្រូវបានគេស្គាល់ថាជា "ស៊ីដា" កន្លែងដែលគាត់អាចបង្ហាញធាតុពិតជាខ្លួនឯងថានាងចរិតលក្ខណៈជាមនុស្សស្រី។

ក្នុងនាមសម្តែងជាតួស្រីស្រាប់ និងមានសម្រស់សិល្បៈ ថែមទាំងមានចរិតជាមនុស្សស្រី   Pranot បានផ្លាស់ប្តូរទាំងស្រុងទៅជាស្ត្រី ដោយអាច​ស្លៀកពាក់​ជា​នារី​តាម​ការ​ចង់​បាននៅសាលា ដោយកាលនោះនៅក្នុងសង្គម​ថៃ​មិនទាន់​ទទួល​យក​មនុស្សដែលមានអត្តចរិតខុសពីភេទ ឬការស្រលាញ់ភេទដូចគ្នាឡើយ។

នៅពេលដែល Pranot មានអាយុ ១៤ ឆ្នាំ  នាងតែងតែលួចទៅសម្តែងល្ខោននៅខាងក្រៅ សេបគប់មិត្តភក្តិមកពីសាលាដទៃ ដែលខុសពីច្បាប់វិន័យសាលា ដូច្នេះហើយនាងក៏ត្រូវបានគេបណ្តេញចេញពីសាលា ក្រោយសិក្សានៅសាលារបាំត្រឹមតែរយៈពេល ៣ ឆ្នាំ​ប៉ុណ្ណោះ។

យ៉ាងណាមិញ Pranot កាន់តែមានភាពឯករាជ្យ ហើយធ្វើជាអ្នករាំរបាំដដែល ដោយនាងបានចូលរួមជាមួយមិត្តភក្តិក្នុងក្រុមមួយ ហើយចេញទៅសម្តែងល្ខោននៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ រហូតមានឈ្មោះល្បី​គ្រប់គ្នាដាក់នាមនាងថា  « ស៊ីដា ឬសេតា » ដែលជាតួឯកស្រីនៅក្នុងអក្សរសិល្ប៍​ថៃ រឿងរាមកេរ្តិ៍ ដោយសារតែទេពកោសល្យផ្នែករបាំផង និងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

566000001074602.JPEG

សម្រស់របស់ Pranot កាន់តែមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងចំណោមអ្នកកែភេទនៅពេលនោះ។ បន្ទាប់​ពី​ចាកចេញ​ជា​និស្សិត​នៃ​មហាវិទ្យាល័យ​សិល្បៈ​របាំ នាងបានចាប់ផ្តើមប្រកួតប្រជែងក្នុងការប្រលងនានារាប់មិនអស់ ហើយរាល់ការប្រលងទាំងអស់នាងតែងតែមានជ័យជម្នះជានិច្ច រហូតគេដាក់នាមនាងថា ជា សម្រស់ដែលមិនអាចប្រកួតប្រជែងបាន ។

ក្រោយមក Pranot បានលង់ស្នេហ៍ជាមួយយុវជនម្នាក់ឈ្មោះ Somboon ហើយបានជួបគ្នា និងរស់នៅជាមួយគ្នាអស់រយៈពេល ៨ឆ្នាំទើបបែកគ្នា​ដោយសារតែ លោក Somboon ងាកទៅរកនារីផ្សេងវិញ ។ រហូតដល់ពីរ ឬបីឆ្នាំបានកន្លងផុតទៅ Pranote បានមកជួបជាមួយ Somchai Kaewchinda ឬ Cheep ដែលជាអ្នកបើកតាក់ស៊ី មានរូបរាងសង្ហា សុភាពរាបសារ និងជាមនុស្សពូកែរួសរាយ។ ប៉ុន្តែ​ក្រោយមក បញ្ហា​ដដែល​នេះ​បាន​វិល​មក​រក​អ្នក​ទាំងពីរ​ ដោយសារតែការ​ច្រណែន​ ប្រចណ្ឌ និងការមិនទុកចិត្តគ្នា ។  ដើម្បីរក្សាចំណងស្នេហានេះ និងសម្តែងភាពស្មោះត្រង់នឹងគ្នា ពួកគេក៏បានស្បថសច្ចានឹងគ្នាថា « បើ​យើង​មិន​ស្មោះ​ត្រង់​នឹង​គ្នា ទៅ​ស្លាប់​ជាមួយ​គ្នាចុះ » គឺបើស៊ីតាស្លាប់មុនគេ ជីវិតនឹងស្លាប់ទៅតាមនោះ។ ប៉ុន្តែប្រសិនបើ Cheep ស្លាប់មុន ស៊ីដា​ក៏​នឹង​ស្លាប់​តាមក្រោយដែរ។

បន្ទាប់​មក​អ្នក​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជា​ច្រើន​លើកច្រើនសារមិនចេះចប់  ទីបំផុត​ពួកគេក៏សម្រេច​ចិត្ត​បែក​គ្នា។ Pranot តែងតែគិតច្រើនគ្រប់ពេលថា រឿងរ៉ាវជាច្រើនគឺបណ្តាលមកពីនាងមិនមែនជាមនុស្សស្រីពិត ហើយនាង​តែងតែ​សង្ស័យ​ថា Cheep មានស្រីផ្សេងក្បត់នាង។

ការឈ្លោះប្រកែកគ្នា និងការសម្រេចចិត្តបែកគ្នា​ធ្វើឱ្យ Pranot  កាន់តែតូចចិត្តនឹងខ្លួនឯងដែលមិនមែនជាមនុស្សស្រីពិត រហូតធ្វើឱ្យនាងបាក់ទឹកចិត្តខ្លាំង មិនចង់រស់នៅលើលោកនេះតទៅទៀត ទើប Pranot បានសម្រេចចិត្តផឹកថ្នាំពុលសម្លាប់ខ្លួនជាច្រើនដង ប៉ុន្តែតែងតែមានមនុស្សមកជួយសង្គ្រោះជីវិតទាន់ពេលវេលា។

 

រហូតដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ១៩៦៧  Pranot បានលេបថ្នាំសម្លាប់ខ្លួនបានសម្រេច នៅលើផ្ទះរបស់នាងពេលនាងនៅតែម្នាក់ឯង។ Cheep  បានយំឳបសពរបស់ ​Pranot យ៉ាងណែនរួចពោលថា  «ខ្ញុំ​នឹង​ទៅ​តាម​អ្នក អ្នកត្រូវតែរង់ចាំខ្ញុំ » ។ តែនៅនៅល្ងាចថ្ងៃដដែលនោះ Cheep  ក៏បានសម្រេចចិត្តសាងផ្នួស ដើម្បីសាងបុណ្យ​កុសលទៅដល់​  Pranot  ។

ក្រោយ​ពី​សាងផ្នួស​បាន​៣​យប់​ Cheep ក៏បានសម្លាប់ខ្លួនទៅតាម Pranot  ។ បន្ទាប់​មក​ទ្រព្យ​សម្បត្តិ​ដែលពួកគេ​បាន​ទិញ​រួម​គ្នា​ត្រូវ​បាន​បែងចែកទៅឳ្យ​ផ្ទះ ហើយ​ Cheep បាន​សរសេរ​សំបុត្រ​បណ្តាំមួយ​ច្បាប់ទុកថា «សូម​យក​ប្រាក់​នេះ​មក​ធ្វើ​បុណ្យ​សពឱ្យគាត់ និងសុំ​បង​ប្អូន​ជួយ​ទទួល​បន្ទុក​ចិញ្ចឹម​ម្ដាយគាត់ផង។ ចំណែកឯសាកសពរបស់គាត់ សុំឳ្យទុកនៅវត្ត Hua Lamphong រួមជាមួយនឹងសាកសពរបស់ Pranot  តាមបំណងរបស់គាត់ផង »

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvMjEvMTA3NTA5L2xoLmpwZw==

វត្ត Hua Lamphong ត្រូវបានគេដឹងថាជា​កន្លែង​ធ្វើ​បុណ្យ​សពឳ្យ Pranot ប៉ុន្តែ​ក្រោយ​ពី​បុណ្យ​សព​ចប់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ជីវិត​មួយ​ទៀត​ក៏បានបញ្ចប់ទៅតាមក្រោយ  ដូច​ពាក្យ​សម្បថ​ដែលអ្នកទាំងពីរបានស្បថជាមួយគ្មែននា​។ រូបភាព​​មឈូស​គូស្នេហ៍ដាក់ក្បែរគ្នានៅក្នុង​វត្ត Hua Lamphong ដើម្បីរង់ចាំ​បូជា បានបង្កើតសោកនាដកម្មដ៏សោកសង្រេងសម្រាប់សាធារណជនទូទៅ។ ហើយ​ការស្លាប់របស់អ្នកទាំងពីរបានបញ្ជាក់ឳ្យមហាជន និងមនុស្សជុំវិញខ្លួនពួកគេភ្ញាក់ខ្លួនថា ស្នេហាពិតនៅលើលោកនេះពិតជាមានមែន​ទោះពួកគេជាមនុស្សស្រលាញ់ភេទដូចគ្នាក៏ដោយ។

រឿងរ៉ាវបានកន្លងផុតអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែសម្រស់ដ៏ស្រស់ស្អាតរបស់ Pranote និងរឿងរ៉ាវស្នេហារំជួលចិត្តរបស់នាង និងគូស្នេហ៍នៅតែដក់ជាប់នៅក្នុងចិត្តមហាជនគ្មានថ្ងៃសាបសូន្យនោះឡើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក