ការស្រាវជ្រាវថ្មីមួយបានរកឃើញថាស្ត្រីមានផ្ទៃពោះ ដែលញ៉ាំអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករអាចនឹងមានបញ្ហាបេះដូងរបស់ទារក។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅក្នុងការសិក្សាមួយដែលធ្វើឡើងលើសត្វកណ្តុរញី ដែលទទួលរបបអាហារមិនល្អ មុននិងអំឡុងពេលមានផ្ទៃពោះ មានកូនដែលមានជំងឺខ្សោយបេះដូង។
បញ្ហាសុខភាពទាំងនេះមានរយៈពេលយ៉ាងហោចណាស់បីជំនាន់ បើទោះបីជាសត្វកណ្តុរវ័យក្មេងជំនាន់ក្រោយមិនធាត់ និងទទួលទានរបបអាហាររស្តង់ដារក៏ដោយ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រវ៉ាស៊ីនតោននៅ St Louis បាននិយាយថាការរកឃើញនេះបង្ហាញថា វាមានសារៈសំខាន់សម្រាប់ស្ត្រីក្នុងការរក្សាទំងន់ឲ្យមានសុខភាពល្អ ទាំងមុន កំពុងមានផ្ទៃពោះ។
អ្នកស្រាវជ្រាវបានរកឃើញថាកុមារភាគច្រើនដែលមានម្តាយធាត់ មានការកើនឡើងរបស់ទម្ងន់បេះដូង។
ចំពោះមនុស្សទម្ងន់លើសពីកត្តាអរម៉ូននេះ ច្រើនតែជាសញ្ញាមួយនៃសាច់ដុំបេះដូងខ្សោយ ដែលអាចនាំអោយមានជំងឺខ្សោយបេះដូង។
បន្ថែមលើនេះទៀតក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បញ្ហាបេះដូងមិនសូវកើតឡើងចំពោះកូនកណ្តុរញីឡើយ។
វេជ្ជបណ្ឌិត Abhinav Diwan ដែលជាសាស្ត្រាចារ្យរងផ្នែកឱសថនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា ភាពមិនធម្មតានៃជំងឺបេះដូងហាក់ដូចជាសាបសូន្យនៅជំនាន់ក្រោយៗ ទៀតរបស់សត្វកណ្តុរ។
ដើម្បីមើលថាតើបញ្ហានេះមានជាមួយម្តាយដែលធាត់ឬ ប្រព័ន្ធបន្តពូជរបស់ពួកគេ ក្រុមការងារបានបង្កើតស៊ុតបង្កកំណើតពីសត្វកណ្តុរដែលធាត់ទៅក្នុងកណ្ដុរធម្មតា។
ទោះជាយ៉ាងណាក៏ដោយកូនកណ្តុរទាំងនេះមានបញ្ហាបេះដូងដូចគ្នាបេះបិទ ដែលបញ្ហាសុខភាពបានមកពីស៊ុត និងមិនមកពីកត្តាបរិស្ថានទេ។