បន្ទាប់ពីចូលដល់រដូវប្រាំង យេីងឃេីញថាប្រទេសកម្ពុជាមានការកេីនឡេីងកម្តៅ រហូតដល់៣៥ ទៅ៣៦ អង្សារសេ ដែលជាចំណុចមួយអាចបង្កអោយមានគ្រោះថ្នាក់ផ្សេងៗ។
នេះគឺជាចំណុចខ្លះៗដែលអ្នកគួរធ្វេីក្នុងអាកាសធាតុក្តៅបែបនេះ៖
១. ឆែកមេីលព្យាករណ៍អាកាសធាតុ
មុនពេលអ្នកមានគម្រោងចេញទៅក្រៅ សូមពិនិត្យមើលការព្យាករណ៍ក្នុងតំបន់របស់អ្នកសិន ដើម្បីមើលថាតើមានកំដៅខ្លាំងឬអត់។ ដូចនេះអ្នក នឹងអាចបែងចែកពេលវេលាចេញទៅមុន ម៉ោង រឺ ក្រោយម៉ោងដែលមានកម្តៅខ្លាំង។
២. កុំទុកកូនក្មេងឬសត្វចិញ្ចឹមចោលក្នុងឡាន
ហាមទុកកូនក្មេង រឺ សត្វចិញ្ចឹមចោលក្នុងឡានដែលមិនបញ្ឆេះម៉ាសុីន រឺមិនបេីកម៉ាសុីនត្រជាក់ ព្រោះកម្តៅនៅក្នុងឡាននឹងក្តៅទ្វេដងជាងអាកាសធាតុខាងក្រៅ ដូចនេះវានឹងអាចបង្កអោយមានគ្រោះថ្នាក់ផ្សេងៗ។
៣. ពិសារទឹកអោយបានច្រេីន
ទឹកគឺជាសារធាតុសំខាន់មួយនៅក្នុងសារពាង្គកាយអ្នក និងអាចរក្សាសីតណ្ហភាពក្នុងរាងកាយ។ ដូចនេះត្រូវពិសារទឹកពី ៣ ទៅ៤ លីត្រនៅអាកាសធាតុក្តៅបែបនេះ។
៤. ស្វែងរកកន្លែងត្រជាក់
អាចទៅផ្សារទំនេីប ហាងកាហ្វេឬកន្លែងដែលមានម្លប់ដេីមឈេីច្រេីនឬក៏ជិតទឹក ដេីម្បីរក្សារាងកាយអ្នកអោយត្រជាក់។
៥. ធ្វេីអោយសីតុណ្ហភាពកន្លែងរស់នៅត្រជាក់
អ្នកអាចបេីកម៉ាសុីនត្រជាក់ បិទវាំងននដេីម្បីកុំអោយពន្លឺ ព្រះអាទិត្យបាញ់ចូល ១០០% ហេីយបេីសិនផ្ទះអ្នកមិនមានម៉ាសុីនត្រជាក់ អ្នកអាចបេីកកង្ហាឬបង្អួច ដេីម្បីអោយមានចរន្តខ្យល់ចេញចូល។
៦. ជៀងវាងការពាក់អាវខ្មៅ
ដោយសារពណ៌ខ្មៅ ជាពណ៌ដែលស្រូបកម្តៅព្រះអាទិត្យ ហេីយពណ៌ដែលមិនសូវស្រូបកម្តៅមាន ពណ៌ស ផ្កាឈូកស្រាល បៃតង ក្រហម ខៀវ ទឹកក្រូចជាដេីម។
៧. កុំភ្លេចលាបឡេការពារកម្តៅថ្ងៃ
រាល់ពេលចេញក្រៅ កុំភ្លេចឡេការពារកម្តៅថ្ងៃដែលអាចជួយដល់ស្បែកនិងមុខកុំឱ្យ ទទួលរងនូវកាំរស្មីពន្លឺព្រះអាទិត្យដោយផ្ទាល់ ដែលអាចធ្វេីអោយមុខជាំឬមានគ្រោះថ្នាក់ដល់ស្បែកឬក៏ពាក់មួកនិងបាំងឆត្រ័ជាដេីម៕
ប្រភព៖ បរទេស