៥ ចំណុច​សម្គាល់​ពី​អ្នក​មាន​អាយុ​វែង ក្មេង​ជាង​វ័យ ស្រីៗ​ណា​មាន រាប់​ថា​សំណាង​ធំ​ហើយ

យោង​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​បង្ហាញ​ពី​ការ​កត់​សម្គាល់​នូវ ៥ ចំណុច​ធំៗ ដែល​អាច​ដឹង​ថា​នារី​ម្នាក់​នោះ មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង ក្មេង​ជាង​វ័យ​ឬ​អត់? ប្រសិន​អ្នក​មាន ២-៣ ក្នុង​ចំណោម ៥ ចំណុច​ខាង​ក្រោម នោះ​រាប់​ថា​អ្នក​ជា​ស្រ្តី​ដែល​មាន​សំណាង​មួយ​ហើយ​ក្នុង​ជីវិត៖

៥) បបូរមាត់​ក្រហម​ស្បែក​ស

Bang Mau Phun Moi 3

ស្រ្តី​ដែល​មាន​សុខភាព​ល្អ រមែង​មាន​បបូរ​មាត់​ឡើង​ពណ៌​ក្រហម និង​រលោង ខុស​ពី​អ្នក​ដែល​មាន​រាងកាយ​ខ្សោយ បបូរ​មាត់​តែងតែ​មាន​សភាព​ពណ៌​ស្លេក។ ដោយសារ​តែ​ចរន្ត​ឈាម​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​ផ្នែក​បបូរ​មាត់ ដូច្នេះ​បើ​មាន​ការ​ផ្គត់ផ្គង់​ឈាម​ល្អ នោះ​ពណ៌​បបូរ​មាត់​ក៏​ឡើង​ភ្លឺ​រលោង​ល្អ​ដែរ។ ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​​ថា​ ​បបូរ​មាត់​កាន់​តែ​ក្រហម​ធ្វើ​ឲ្យ​ស្រ្តី​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ មួយ​វិញ​ទៀត ពណ៌​ក្រហម​នៅ​លើ​បបូរ​មាត់​ក៏​ជា​ភាព​ទាក់​ទាញ​មួយ​ ដល់​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា​។

ស្រដៀង​គ្នា​ទៅ​នឹង​ពណ៌​ស្បែក មិន​មែន​ថា​តែ​ស​ចែងចាំង​ខ្លាំង​ទេ តែ​ជា​លក្ខណៈ​ស្បែក​មាន​ពណ៌​ភ្លឺ​ស្អាត ឬ​ឡើង​បែក​ផ្កា​ឈូក​បន្តិច នោះ​មាន​ន័យ​ថា ចរន្ត​ឈាម​របស់​អ្នក​ដើរ​ល្អ ពោល​ក៏​រមែង​មាន​រាងកាយ​ក្មេង​ជាង​វ័យ​ផង​ដែរ។

ចំពោះវិធីដែលអាចជួយឲ្យស្បែកសរួមមាន៖ ការផឹក​ទឹក​ឲ្យ​ច្រើន ពោលព្យាយាម​ផឹក​ទឹក ៦-៨ កែវ/ថ្ងៃ យើង​នឹង​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ពី​ទឹក​ធម្មជាតិ​ទាំង​នេះ។ មួយផ្សេងទៀត គឺការទទួលទានផ្លែការ៉ុត និងប៉េងប៉ោះឲ្យបានជាប្រចាំ ព្រោះវាមាន​ផ្ទុក​បរិមាណ​វីតាមីន C និង​ការ៉ូទីន យ៉ាង​ច្រើន​លើស​លុប មាន​អត្ថប្រយោជន៍​ខ្លាំង ទៅ​លើ​ស្បែក។

៤) ពណ៌​សក់​ភ្លឺ​ចែងចាំង

4

ស្រ្តី​មាន​អាយុ​រាង ៣០ ឆ្នាំ​ជ្រេ​អី ឥឡូវ​រមែង​ឃើញ​មាន​ស្កូវ​លើ​សក់​ហើយ ប៉ុន្តែ​បើ​សក់​របស់​អ្នក​នៅ​ឆ្លុះ​បង្ហាញ​ចេញ​មក​ពី​ភាព​ភ្លឺ​រលោង​ដដែល​នោះ ក៏​មាន​ន័យ​ថា ឈាម​របស់​អ្នក​នៅ​ដំណើរការ​ល្អ ព្រោះ​ការ​លូតលាស់​សក់​នេះ​សោត​ វា​អាស្រ័យ​ទៅ​លើ​ការ​ច្រុះ​ឈាម​ដោយ​ឆ្លង​កាត់​តម្រង​នោម​ឬ​ក្រលៀន។

តម្រង​នោម​ដែល​មាន​សុខភាព​ល្អ អាច​ដើរ​តួ​នាទី​ច្រោះ​ឈាម​បាន​ល្អ​គ្រប់គ្រាន់ នោះ​ក៏​ជួយ​ឲ្យ​សក់​មើល​មក​ឃើញ​សភាព​រលោង ខ្មៅ មិន​បែក​ពណ៌​ឡើង​ស្កូវ​ឬ​ប្រផេះ​ឡើយ។

៣) ដៃ​និង​ជើង​កក់ក្តៅ

3

យោង​តាម​ក្បួន​វេជ្ជសាស្ត្រ​ចិន គេ​ស្ទាប​តែ​ដៃ​និង​ជើង ក៏​អាច​ដឹង​ពី​រាងកាយ​មនុស្ស​នោះ មាន​សុខភាព​ល្អ​ឬ​អត់​ដែរ ព្រោះ​អី​វា​ស​បង្ហាញ​ពី​ចរន្ត​ឈាម ថា​ដំណើរការ​ល្អ​ឬ​អត់ មាន​កាកសំណល់​ជាតិ​ពុល​ច្រើន​ឬ​អត់ ឬ​វា​ត្រូវ​បាន​ចម្រោះ​ចេញ​ទាន់​ពេល​ឬ​អត់​ផង​ដែរ។ ប្រសិន​ជា​សភាព​ដៃ​ជើង ក្តៅ​ប្រែប្រួល​ទៅ​តាម​សីតុណ្ហភាព មិន​ចុះ​ត្រជាក់​រហូត នោះ​គឺ​ជា​សញ្ញា​ល្អ។

ជាសារណែនាំ អ្នកគួរប្តូរមកទទួលទានទឹកក្តៅឧណ្ឌៗជាប្រចាំ ឲ្យបានច្រើនជាងទឹកត្រជាក់ ត្រង់ថាការផឹក​ទឹក​ក្តៅ អាច​ជួយ​ដាស់​ប្រព័ន្ធ​គ្រប់​គ្រង​កម្តៅ​ក្នុង​រាងកាយ​នឹងជួយឲ្យ​ធ្វើ​ការ​បាន​ល្អ។ នៅ​ពេល​ដែល​រាងកាយ​បញ្ចេញ​សកម្ម​ភាព​ដើម្បី​ស្រប​ទៅ​ជា​មួយ​កម្ដៅ​ទឹក នាំ​ឲ្យ​សីតុណ្ហភាព​ខាង​ក្នុង​ធ្លាក់​ចុះ អាច​ជួយ​ដាស់​ប្រព័ន្ធ​មេតាបូលីស​ដំណើរ​បាន​ការ​តែ​ខ្លាំង។

២) គេង​រហូត​ដល់​ព្រឹក

2

តាម​ក្បួន​បុរាណ​ចិន ប្រសិន​មនុស្ស​ម្នាក់​គេង​គ្រប់គ្រាន់ គឺ​រាប់​ថា ជា​កត្តា​ជួយ​ឲ្យ​អាយុ​វែង​មួយ​ផ្នែក​ទៅ​ហើយ។ ជា​ទូទៅ​ប្រសិន​មនុស្ស​មាន​បញ្ហា​ការ​គេង គេង​លក់​មិន​ស្កប់ស្កល់ នោះ​បង្ហាញ​ថា រាងកាយ​មាន​ការ​បញ្ហា​មិន​ល្អ​នូវ​សរីរាង្គ​មួយ​ចំនួន ឬ​មាន​ការ​គិត​ច្រើន។

ផ្ទុយទៅវិញ បើអ្នកជួបបញ្ហា​គេង​មិន​លក់​ស្ទើរ​តែ​កើត​ឡើង​ញឹកញាប់ និង​ក្នុង​រយៈ​ពេល​យូរ​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ តែបើត្រឹមម្តងម្កាលគឺមិនអីនោះទេ។

១) មាន​ស្មារតី​ល្អ

1

តាម​ការ​សិក្សា​ពី​សហរដ្ឋអាមេរិក​បង្ហាញ​ថា ស្រ្តី​ដែល​មាន​អាយុ​វែង រមែង​ជា​ស្រ្តី​ដែល​មាន​ស្មារតី​ល្អ អារម្មណ៍​ល្អ មិន​សូវ​ពិបាក​ចិត្ត ពោល​វា​គឺ​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​អាយុកាល​ជីវិត​របស់​អ្នក​ដូច​គ្នា។

ដូច្នេះ​បើ​អ្នក​មាន​អារម្មណ៍​រីករាយ​ច្រើន មិន​សូវ​ស្រ្តេស​នោះ ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ ភាព​ធន់​នៃ​រាងកាយ​ក៏​ល្អ អាច​នាំ​ឲ្យ​អ្នក​មាន​អាយុ​វែង​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក