ថ្ងៃសង្ក្រានគឺជាថ្ងៃអបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលមនុស្សម្នាតែងនាំគ្នាទៅវត្តដើម្បីប្រគេនចង្ហាន់ សុំលាភពរសក្ការៈពីទេវតាឆ្នាំថ្មី។ ទន្ទឹមនឹងនេះដែរ ក្នុងថ្ងៃចូលឆ្នាំខ្មែរក៏មានការលេងនូវល្បែងប្រជាប្រិយ ក្នុងនោះ ការលេងបាញ់ទឹកក៏ជាល្បែងកម្សាន្តអបអរឆ្នាំថ្មីផងដែរ ជាពិសេសនិយមក្នុងស្រទាប់យុវវ័យ។ នេះគឺរាល់សម្ភារៈដែលអ្នកគួរត្រៀមមុនទៅលេងបាញ់ទឹកដើម្បីសុវត្ថិភាពនិងភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៖
១. ស្រោមទូរស័ព្ទការពារជ្រាបទឹក
២. កាតាបឬកាបូបមិនជ្រាបទឹក
៣. ខ្សែសាកឬ Power bank (ទុកក្នុងកាតាបឬកាបូបមិនជ្រាបទឹកឱ្យបានត្រឹមត្រូវជៀសវាងការចូលទឹក)
៤. ឡេលាបការពារកម្តៅថ្ងៃ
៥. ខោអាវស្ងួតមួយកំផ្លេរទុកផ្លាស់ពេលលេងទឹករួច
៦. ស្បែកជើងផ្ទាត់
៧. កាំភ្លើងបាញ់ទឹក
៨. លុយកាក់បន្តិចបន្តួច៕
អត្ថបទដោយ៖ Nuth
រូបភាព៖ Google Image