មូលហេតុនៃជំងឺ “ពុកឆ្អឹង” ដែលកើតមានលើមនុស្សចាស់

ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបរទេស បាន

ចង្អុលបង្ហាញថា ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសនៅត្រង់ចំណុចឆ្អឹងត្រគាក ជាពិសេសមនុស្សដែលមានវ័យចំណាស់ ។

Vt92cpNvi6nZbgwe5Ifnm3dpSRiwtbMzzmxscvcZ

ជាក់ស្តែងគុណភាពឆ្អឹងចំពោះមនុស្សវ័យចំណាស់ មានការថយចុះតាមអាយុកាល សូម្បីតែគ្រោះថ្នាក់តិចតួច ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយដែរ។ ពួកគាត់គួរតែទទួលបានការត្រួតពិនិត្យដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ហើយជ្រើសរើសបរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ។

Images.jpeg 3

មូលហេតុនៃជំងឺពុកឆ្អឹង

លោកវេជ្ជបណ្ឌិតនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្ហាញថា ការបាក់ឆ្អឹងអាចកើតលើមនុស្សគ្រប់វ័យ កុមារច្រើនតែបាក់ឆ្អឹងពីការរពិសលេងច្រើន រីឯមនុស្សពេញវ័យច្រើនតែបាក់ឆ្អឹងបណ្តាលមកពីគ្រោះថ្នាក់ ហើយមនុស្សដែលវ័យចំណាស់ទំនងជាងាយនឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង ព្រោះម៉ាសឆ្អឹងដែលមានភាពផុយស្រួយ ទោះបីជាពួកគាត់រអិលនិងដួលតែបន្តិច ក៏ដោយងាយនឹងបាក់ដែរ។ រោគសញ្ញានៃការបាក់ឆ្អឹងជាញឹកញាប់គឺដូចជាហើម និងឈឺចាប់ អសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់ ឬធ្វើចលនានៅត្រង់ចំណុចដែលបាក់ ជាពិសេសការបាក់ឆ្អឹងត្រគាកគឺអាចកើតឡើងញឹកញាប់បំផុតទៅលើមនុស្សវ័យចំណាស់។

Osteoporosis

ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងលើមនុស្សវ័យចំណាស់

មូលហេតុចម្បងនៃការបាក់ឆ្អឹង ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ក៏នៅមានគ្រោះថ្នាក់ពីការធ្វើការងារ និងការលេងកីឡា ហើយកាន់តែច្រើនឡើង ៗ នោះគឺ ការបាក់ឆ្អឹងចំពោះមនុស្សចាស់ដែលមានគុណភាពឆ្អឹងយ៉ាប់យ៉ឺន ប្រសិនបើពួកគាត់មានគ្រោះថ្នាក់តិចតួច នឹងបណ្តាលឱ្យបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយមានដូចជា ឆ្អឹងត្រគាក ឬឆ្អឹងខ្នង ចំពោះអាការៈដ៏គួរឱ្យកត់សម្គាល់នោះគឺ ហើមនិងឈឺចាប់ អសមត្ថភាពក្នុងការទ្រទម្ងន់ ឬធ្វើចលនាមិនបាននៅត្រង់ចំណុចដែលបាក់ ។

Shutterstock_524340772

វិធីព្យាបាលជំងឺពុកឆ្អឹង

វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យ Lerdsin នាយកដ្ឋានឱសថបានបន្ថែមថា អ្នកជំងឺបាក់ឆ្អឹងត្រគាក នឹងត្រូវបានកំណត់ដោយយោងទៅតាមភាពសមរម្យរបស់អ្នកជំងឺ និងទីតាំងដែលបាក់មាន ២ វិធី៖

1. ការវះកាត់ដាក់សន្លាក់ត្រគាកសិប្បនិម្មិត

2. ការវះកាត់ដើម្បីជួសជុលឆ្អឹងនៅផ្នែកខាងក្នុង ដោយប្រើការវះកាត់ដាក់ដែក ដើម្បីទប់ឆ្អឹងនៅនឹងកន្លែង និងបណ្តុះឆ្អឹងធម្មជាតិ ។

សម្រាប់ការថែទាំអ្នកជំងឺវ័យចំណាស់ ការបាក់ឆ្អឹងត្រគាកមិនមែនត្រូវបានបញ្ចប់ដោយការវះកាត់តែមួយមុខទេ នៅត្រូវការបន្តការវាយតម្លៃ និងការព្យាបាលជំងឺពុកឆ្អឹងយ៉ាងទៀងទាត់ ហើយផ្នែកដ៏សំខាន់មួយទៀតនោះគឺ ការការពារជំងឺស្ទះសរសៃឈាម និងរួមបញ្ចូលទាំងការថែរក្សាសរសៃប្រសាទអុបទិក និងការថែទាំក្រោយការវះកាត់ ជាមួយនឹងការព្យាបាលដោយចលនា ចំពោះមនុស្សវ័យចំណាស់ ដោយមានការណែនាំវិធីបង្ការ និងការធ្វើលំហាត់ប្រាណឱ្យទៀងទាត់ ព្រមទាំងជៀសវាងអាកប្បកិរិយាដែលប្រថុយនឹងការវិវត្តទៅជាជំងឺពុកឆ្អឹង ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvMy8xODE2Ny9ib25lXzIuanBn

វិធីការពារជំងឺពុកឆ្អឹង

1. គួរតែទៅទទួលការពិនិត្យមើល ដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ដើម្បីបងា្ករការស្រុតឆ្អឹង

2. ពង្រឹងភាពរឹងមាំជាមួយនឹងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

3. បរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ដូចជាទឹកដោះគោ, សណ្ដែក, ត្រី, សត្វទឹកតូចៗ និងបន្លែបៃតងក្រម៉ៅ ។ ល។

ប្រភព៖ Sanook/ កែសម្រួល៖ Knongsrok