ជំងឺរលាកសន្លាក់គឺជាស្ថានភាពសុខភាពទូទៅដែលពាក់ព័ន្ធនឹងការរលាករ៉ាំរ៉ៃនៅក្នុងសន្លាក់របស់អ្នក ដោយវាបណ្តាលឱ្យមានការឈឺចាប់ និងខូចខាតដល់សន្លាក់ ឆ្អឹង និងផ្នែកផ្សេងៗនៃរាងកាយ អាស្រ័យលើប្រភេទនៃការរលាក។ ការស្រាវជ្រាវបង្ហាញថា របបអាហារ និងភេសជ្ជៈមួយចំនួនអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ ហើយរបបអាហារខ្លះគឺអ្នកមានជម្ងឺសន្លាក់មិនគួរទទួលទាននោះទេ ដែលក្នុងនោះរួមមានដូចជា៖
១.កាត់បន្ថយជាតិស្ករ
អ្នកគួរតែកំណត់ការទទួលទានជាតិស្ករ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់យ៉ាងខ្លាំង។
ក្នុងការសិក្សាលើមនុស្សពេញវ័យ 1,209 នាក់ដែលមានអាយុពី 20 ទៅ 30 ឆ្នាំ អ្នកដែលផឹកភេសជ្ជៈផ្អែម fructose 5 ដងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ ទំនងជាមានជំងឺរលាកសន្លាក់ 3 ដងជាងអ្នកដែលទទួលទានភេសជ្ជៈមានជាតិផ្អែម fructose តិចតួច។
២.អាហារកែច្នៃ និងសាច់ក្រហម
ការស្រាវជ្រាវមួយចំនួនបានរកឃើញថាសាច់ក្រហម និងសាច់កែច្នៃអាចបង្កើនរោគសញ្ញានៃជំងឺរលាកសន្លាក់។ ហើយផ្ទុយទៅវិញ របបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិដែលមិនរាប់បញ្ចូលសាច់ក្រហម ត្រូវបានរកឃើញថាអាចជួយឱ្យប្រសើរឡើងនូវរោគសញ្ញានៃជំងឺរលាកសន្លាក់។
៣.គ្រឿងស្រវឹង
ដោយសារគ្រឿងស្រវឹងអាចធ្វើឱ្យរោគសញ្ញារលាកសន្លាក់កាន់តែអាក្រក់ អ្នកដែលមានជំងឺរលាកសន្លាក់គួរតែដាក់កម្រិត ឬជៀសវាងនូវគ្រឿងស្រវឹង ព្រោះការទទួលទានជាតិអាល់កុលគឺអាចបង្កើនភាគរយនៃការខូចខាតរចនាសម្ព័ន្ធឆ្អឹងខ្នង និងឆ្អឹងនៅតំបន់ផ្សេងទៀតបាន។
៤.ប្រេងបន្លែមួយចំនួន
របបអាហារដែលមានជាតិខ្លាញ់អូមេហ្គា 6 ខ្ពស់ និងខ្លាញ់អូមេហ្គា 3 ទាបអាចធ្វើអោយរោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង និងរលាកសន្លាក់កាន់តែអាក្រក់។ ទោះបីជាំខ្លាញ់ទាំងនេះគឺចាំបាច់សម្រាប់សុខភាពក៏ពិតមែន តែទោះជាយ៉ាងណាក៏ដោយ សមាមាត្រអតុល្យភាពនៃអូមេហ្គា 6 ទៅ អូមេហ្គា 3 នៅក្នុងរបបអាហារភាគច្រើនអាចបង្កើនការរលាកបាន។ ដូច្នេះមានដែលមានជម្ងឺនេះគួរតែកាត់បន្ថយការទទួលទានអាហារសម្បូរជាតិខ្លាញ់អូមេហ្គា 6 ដូចជាប្រេងបន្លែ ខណៈពេលដែលការបង្កើនការទទួលទានអាហារសម្បូរអូមេហ្គា 3 ដូចជាត្រីខ្លាញ់ អាចធ្វើអោយរោគសញ្ញារលាកសន្លាក់ប្រសើរឡើង។
៥.អាហារសម្បូរជាតិអំបិល
ការសិក្សាបានបង្ហាញថា របបអាហារដែលមានជាតិប្រៃទាបបានកាត់បន្ថយភាពធ្ងន់ធ្ងរនៃជម្ងឺសន្លាក់បើធៀបនឹងរបបអាហារដែលមានជាតិប្រៃខ្ពស់។ ដោយរបបអាហារមានជាតិប្រៃទាបមានការបំបែកឆ្អឹងខ្ចី និងការបំផ្លាញឆ្អឹង ក៏ដូចជាសញ្ញានៃការរលាកទាបជាងរបបអាហារដែលមានជាតិប្រៃខ្ពស់៕
ប្រភព ៖ បរទេស