ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងនាមជាពុទ្ធសាសនិកគួរពង្រឹងវាសនា និងសំណាងដោយការធ្វើពិធី៥យ៉ាង ដែលអាចជួយដឹកនាំជីវិតឱ្យមានភាពចម្រុងចម្រើន រុងរឿងចម្រើនដល់ជីវិត។
រឿង ៥យ៉ាងដែលត្រូវធ្វើនៅក្នុងថ្ងៃសង្ក្រាន្តរួមមាន ៖
១. សម្អាតផ្ទះ អាសនៈ តុ អាសនៈ ទីសក្ការៈបូជា
អ្នកត្រូវតែរៀបចំសម្អាតផ្ទះ អាសនៈ តុ អាសនៈ ទីសក្ការៈបូជា សម្រាប់សែនព្រេននៅក្នុងពិធីបុណ្យសង្ក្រាន្ត។ ដោយការរៀបចំគឺត្រូវធ្វើចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែមេសា ដែលត្រូវបានចាត់ទុកថាជាថ្ងៃល្អ ត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីជួយពង្រឹងសំណាងឱ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សាការពារ។
២. ធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន
ការរំលឹកគុណ និងធ្វើបុណ្យជូនដល់ដល់បុព្វបុរស ជីដូនជីតា ក៏ជាថ្ងៃសម្រាប់ការជួបជុំគ្រួសារផងដែរ។ ការធ្វើបុណ្យនឹកគុណដល់ដូនតា នឹងជួយឱ្យដូនតាតាមថែរក្សា និងជួយឱ្យជីវិតរីកចម្រើនរុងរឿងផងដែរ។
៣. ពូនភ្នំខ្សាច់
ការពូនភ្នំខ្សាច់ គឺជាពិធីដែលតែងតែប្រារព្ធនៅពេលបុណ្យចូលឆ្នាំខ្មែរពេលទៅវត្តអារាម។ ការពូនភ្នំខ្សាច់ដូចជាការផ្តាច់កម្មចាស់ និងរំដោះកម្មពៀរ ពិសេសគេជឿថាអាចជួយឱ្យសុខភាពល្អ អាយុវែងផងដែរ។
បន្ថែមពីនេះ ការពូនភ្នំខ្សាច់ទាំងនេះអាចជួយ "បង្កើនសំណាងក្នុងវិស័យអចលនទ្រព្យ" ផងដែរ។ ប្រសិនបើអ្នកចង់បានគ្រឹះរឹងមាំ មានផ្ទះ មានជម្រកឆាប់ៗ គួរតែយកខ្សាច់ទៅពូននៅព្រះវិហារ រួចដាក់ទង់ពណ៌តាមថ្ងៃខែឆ្នាំកំណើត ឧទាហរណ៍ថា បើកើតថ្ងៃអាទិត្យត្រូវដាំទង់ក្រហម បើកើតថ្ងៃច័ន្ទ ទង់ពណ៌លឿងត្រូវដាំជាដើម ព្រោះវានឹងជួយពង្រឹងទ្រព្យសម្បត្តិ ។
៤. ធ្វើបុណ្យនឹងចាស់ព្រឹទ្ធាចារ្យ
អាចធ្វើបុណ្យទាននឹងចាស់ទុំដែលយើងគោរព ដោយការស្រោចទឹក និងការរៀបចំយកក្រណាត់១បន្ទះ មិនថាជាក្រណាត់ទេសឯក សារុង ភួយ ឬក្រណាត់អ្វីឡើយ ដែលអាចប្រើប្រាស់បន្ថែមទៀត ជាមួយនឹងផ្កា, ធូប, ទៀន ជូនដល់ចាស់ៗ។
ការស្រោចទឹក ឬច្រូចទឹក អាចប្រើលាយនឹងទឹកអប់ ទឹកផ្កាម្លិះ ទឹកផ្កាផ្សេងៗ ប្រោះលើដៃចាស់ទុំដើម្បីសុំសំណាងល្អ និងការប្រាថ្នាផ្សេងៗ ដោយពិធីចាក់ទឹកលើដៃចាស់ទុំនេះ នឹងទទួលបានសេចក្ដីមេត្តាករុណាពីចាស់ទុំ និងមានអ្នកជួយគាំទ្រក្នុងជីវិតកាន់តែច្រើន។
៥. លាងជើងសុំខមាទោសឪពុកម្តាយ
ក្នុងកំឡុងច្រើនឆ្នាំនេះ យើងប្រហែលជាបានធ្វើបាបឪពុកម្ដាយយើង ទាំងចេតនាក្តី ដោយអចេតនាក្តី ។ អ្នកត្រូវធ្វើពិធីលាងជើង សូមអភ័យទោសចំពោះបាបកម្មរបស់អ្នក ហើយទទួលពរពីអ្នកមានគុណត្រលប់មកវិញ។ គេជឿថា នឹងជួយធ្វើឲ្យជីវិតអ្នកមានភាពចម្រុងចម្រើន ជួយពង្រឹងសំណាងគ្រប់បែបយ៉ាង ជម្រះរឿងអមង្គល បង្កើនភាពរុងរឿង និងរីកចម្រើនក្នុងជីវិតបាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក