គេតែងនិយាយថាវេលាល្អបំផុតគឺនៅពេលព្រឹក ជាពិសេសអ្នកដែលស្រលាញ់សុខភាព មានការយកចិត្តទុកដាក់ចំពោះអាហារពេលព្រឹកយ៉ាងខ្លាំង។ហើយក៏មានមនុស្សមួយចំនួនមានទម្លាប់ក្រោកពីព្រលឹមទទួលទានទឹកទាំងពោះទទេរតែម្តង។តើការទទួលទានទឹកទាំងពោះទទេរនៅពេលព្រឹកបែបនេះ គួរតែជៀសវាងទទួលទានទឹកអ្វីខ្លះទៅ។ភាគច្រើនយើងមិនបានដឹងពីបញ្ហានេះឡើយ បែរជាយល់ថាការធ្វើបែបនេះអាចជំនួយដល់សុខភាពទៅវិញ។
តើមានទឹកប្រភេទណាខ្លះដែលយើងត្រូវជៀសវាងទទួលទាននៅពេលព្រឹកទាំងពោះទទេរ?
១.ទឹកឃ្មុំ
ប្រហែលជាមនុស្សមិនតិចទេ ដែលយល់ថាការទទួលទានទឹកឃ្មុំនៅពេលព្រឹកអាចជួយដល់សុខភាពនិងរូបសម្រស់បាន។ ប៉ុន្តែដោយសារតែការក្រោកពីដំណេកនៅពេលព្រឹក រាងកាយរបស់យើងខ្វះជាតិទឹកស្រាប់ ហើយជាតិស្ករក្នុងឈាមក៏រាងខ្ពស់ផងដែរ ចំពោះជាតិស្ករដែលនៅក្នុងទឹកឃ្មុំក៏ខ្ពស់ដូចគ្នា ពេលត្រូវបានរាងកាយស្រូបយកជាតិស្ករចូលទៅក្នុងខ្លួនច្រើនពេកនឹងបណ្តាលអោយជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ខ្លាំង។ មិនត្រឹមតែបែបនេះទេ ធាតុក្តៅដែលនៅក្នុងទឹកឃ្មុំក៏ខ្ពស់ណាស់ដែរ ពេលទទួលទានទឹកឃ្មុំរួច មនុស្សភាគច្រើនគឺមិនសូវចង់ទទួលទានអាហារពេលព្រឹកឡើយ ប្រសិនបើអាហារពេលព្រឹកស្រូបយកមិនបានគ្រប់គ្រាន់ នោះសារធាតុចិញ្ចឹមនៅក្នុងខ្លួនក៏គ្មានលំនឹងដែរ។
២.ទឹកផ្លែឈើ
តាមពិត មិនមែនចំពោះតែពេលព្រឹកនោះទេ មិនថាពេលណាក៏ដោយ ការទទួលទានទឹកផ្លែឈើគឺមិនល្អដូចទទួលទានផ្លែឈើស្រស់នោះឡើយ។ វីនតាមីន និងខ្សែរលុយឡូសនៅក្នុងផ្លែឈើ ឆ្លងកាត់ការកិនបំបែករួចស្ទើរតែបាត់បង់និងខូចខាតសារជាតិចិញ្ចឹមទាំងស្រុងទៅហើយ ដូច្នេះអ្វីដែលនៅសេសសល់នោះគឺជាជាតិស្កររបស់ផ្លែឈើប៉ុណ្ណោះ។ ការទទួលទានទឹកផ្លែឈើទាំងពោះទទេរនៅពេលព្រឹក គឺមានផលប៉ះពាល់អវិជ្ជមានស្រដៀងនឹងការផឹកទឹកឃ្មុំនៅពេលព្រឹកទាំងពោះទទេរដូចគ្នា។ប៉ុន្តែប្រសិនបើអាហារពេលព្រឹករបស់អ្នកមានបន្ថែមជាមួយនិងផ្លែឈើ គឺវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពរបស់អ្នកយ៉ាងខ្លាំង។
៣.ទឹកប្រៃឡមៗ
មនុស្សមួយចំនួនដែលចូលចិត្តទទួលទានទឹកប្រៃគឺគោលបំណងចម្បងដើម្បីបំពេញបន្ថែមអេឡិចត្រូលីតដែលរាងកាយត្រូវការ។ប៉ុន្តែនៅពេលដែលយើងក្រោកពីដំណេកនៅពេលព្រឹក រាងកាយរបស់យើងមិនខ្វះសារធាតុអេឡិចត្រូលីតនេះទេ។មិនត្រឹមតែបែបនេះទេ អ៊ីយ៉ុងសូដ្យូមនឹងជំរុញការបញ្ចេញ និងការបាត់បង់ជាតិទឹកក្នុងខ្លួន ដែលអាចធ្វើអោយរាងកាយខ្សោះជាតិទឹក។ការទទួលទានអំបិលប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់គួរតែក្រោម 6 ក្រាម ហើយការទទួលទានអំបិលច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង សរសៃឈាមខួរក្បាល និងជំងឺលើសឈាមជាដើម។
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងបានទទួលទានអំបិលច្រើនហួសប្រមាណណាស់ទៅហើយ ប្រសិនបើអ្នកនូវបន្ថែមការទទួលទានទឹកអំបិលមួយកែវនៅពេលព្រឹកទៀត វាពិតជាមិនមែនជាជម្រើសដ៏ឈ្លាសវៃនោះទេ។
ចំពោះទម្លាប់នៃការទទួលទានទឹកនៅពេលព្រឹក គួរតែនៅតែរក្សាដដែល ប៉ុន្តែត្រូវទទួលទានក្នុងកម្រិតមធ្យម ហើយជ្រើសរើសប្រភេទទឹកអោយបានត្រឹមត្រូវ និងសីតុណ្ហភាពមិនលើសពី 65 អង្សារឡើយ គឺល្អបំផុតសម្រាប់តម្រូវការនៃរាងកាយរបស់មនុស្ស។
រៀបរាងដោយ៖Mythical bird/ក្នុងស្រុក