ប្រុសៗកត់ចំណាំទុកទៅ បើមនុស្សស្រីមានទង្វើមួយក្នុងចំណោមទង្វើទាំង ៣ យ៉ាងខាងក្រោមនេះ ក៏មានន័យថា នាងគ្រាន់តែតែលេងសើចជាមួយអ្នកតែប៉ុណ្ណោះ មិនបានច្បាស់លាស់ ឬក៏ស្រឡាញ់អ្នកនោះឡើយ។
១. តែស្នើសុំលុយ ឬអំណោយពីអ្នក
មនុស្សស្រីមានស្នេហា តែងតែមកសុំលុយសុំអំណោយ បុរសប្រាកដជាពិចារណាឡើងវិញ។ ពួកគេមានគោលដៅច្បាស់លាស់ និងគិតតែពីខ្លួនឯងប៉ុណ្ណោះ។ ពួកគេពូកែគិតគូរណាស់ ហើយក៏ពូកែកេងប្រវ័ញ្ចផងដែរ។
នៅពេលដែលឈ្លោះគ្នា ហើយត្រឡប់មកត្រូវគ្នាវិញ ពួកគេនឹងប្រើប្រាស់ឱកាស និងជំនាញជាច្រើនដើម្បីស្នើសុំអំណោយ សុំលុយជាថ្នូ។ ជាពិសេសពួកគេមានសមត្ថភាពលើកទឹកចិត្តបុរសបានយ៉ាងល្អ។
នេះធ្វើឱ្យបុរសចូលចិត្ត និងសុខចិត្តចំណាយប្រាក់ឱ្យគេ។ នៅពេលនោះ អ្នកគ្រាន់តែគិតថា ស្នេហាមិនគួរត្រូវបានច្បាស់លាស់ទេ សូម្បីតែរឿងលុយកាក់ក៏ដោយ ដោយមិនដឹងថាអ្នកកំពុងត្រូវបានបោកប្រាស់ច្បាស់ណាស់។ ស្នេហាពិតនឹងសុខចិត្តចាយលុយ។ ប៉ុន្តែមនុស្សស្រីប្រភេទនេះ គ្រាន់តែបំពេញបំណងប្រាថ្នារបស់ខ្លួននាងតែប៉ុណ្ណោះ។
២. ខ្វល់តែពីតម្រូវការផ្ទាល់ខ្លួន
នៅក្នុងក្រសែភ្នែករបស់ស្ត្រីនេះ បុរសត្រូវបានគេមើលឃើញថា ជាឧបករណ៍សម្រាប់បំពេញតម្រូវការនាងតែប៉ុណ្ណោះ។ នៅពេលត្រូវការ នាងនឹងទូរស័ព្ទទៅអ្នក ប៉ុន្តែនៅពេលដែលមិនត្រូវការ នាងនឹងចៀសវាង ស្វែងរកហេតុផលគ្រប់គ្រាន់ដើម្បីបដិសេធអ្នក។
មនុស្សស្រីប្រភេទនេះមិនស្រលាញ់អ្នកទេ ទោះនាងធ្វើអ្វី គឺគិតតែពីខ្លួននាង។ ហើយការនៅជាមួយអ្នក គឺដោយសារតែនាងនៅតែអាចទាញយកប្រយោជន៍ពីអ្នក នៅពេលដែលនាងរកឃើញបុរសផ្សេងទៀត ដែលល្អជាងនាង នាងនឹងត្រៀមខ្លួនដើម្បីទាត់អ្នកចោលនៅពេលណាមួយ។
៣. មិនទាន់រួចរាល់សម្រាប់ទំនាក់ទំនងយូរអង្វែង
នៅពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ប៉ុន្តែនាងតែងតែរកលេសថា នាងមិនទាន់ត្រៀមខ្លួនសម្រាប់ទំនាក់ទំនងរយៈពេលវែង មានន័យថា នាងទើបតែស្រលាញ់អ្នក ឬត្រឹមពិចារណាស្រឡាញ់អ្នកតែប៉ុណ្ណោះ។ ក្នុងចិត្តនាងមានការប្រៀបធៀប ស្ទាក់ស្ទើរ ឬមិនចង់កាន់ដៃគ្នាពេញមួយជីវិតឡើយ។ ដូច្នេះមនុស្សប្រុសកុំល្ងង់ក្នុងការរង់ចាំ។ អ្នកមិនមែនជាអ្នកដែលនាងពិតជាចង់នៅជាមួយរហូតដល់នាងចាស់នោះទេ៕