កាន់តែចាស់ កាន់តែជួបរឿងនឹកស្មានមិនដល់ គ្មាននរណាម្នាក់ដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកនោះទេ រឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺ រស់នៅឱ្យបានល្អជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់ជាងនេះ ពេលចាស់ទៅកុំសង្ឃឹមថានឹងអាចពឹកពាក់កូនបានទាំងស្រុងឱ្យសោះ មានតែ ៣ យ៉ាងខាងក្រោមនេះទេ ដែលអ្នកអាចពឹងពាក់បាន ដោយគ្មានការខកចិត្ត។
១. រាងកាយមានសុខភាពល្អ
ក្នុងជីវិតនេះ អ្វីដែលសំខាន់បំផុត គឺត្រូវមានសុខភាពល្អ។ ព្រោះនៅពេលដែលមនុស្សនៅមានជីវិត ពួកគេមានក្តីសង្ឃឹម ហើយនៅពេលដែលពួកគេមានសុខភាពល្អ ពួកគេអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។ បើមានតែលុយ និងតំណែងដោយគ្មានរាងកាយដែលមានសុខភាពល្អនោះ វាក៏គ្មានន័យអ្វីទាំងអស់។
ពេលចាស់ទៅ អ្នកត្រូវថែសុខភាពឱ្យបានល្អ។ កូនកតញ្ញូអាចនៅក្បែរដើម្បីមើលថែអ្នក ប៉ុន្តែយ៉ាងណាបើកូនមិនស្រលាញ់ ឬគ្មានបេះដូង ច្បាស់ជាទុកអ្នកចោល ដូច្នេះហើយ សូមថែរក្សាសុខភាព និងថែរក្សាខ្លួនអ្នកផង។
អ្នកកាន់តែចាស់ រាងកាយរបស់អ្នកកាន់តែខ្សោយ។ កូនកត្តញ្ញូអាចមកមើលថែអ្នកបាន ប៉ុន្តែបើជួបកូនអកត្តញ្ញូ ឬគ្មានបេះដូងតែគ្មានកម្លាំង រវល់ជាមួយរឿងច្រើន តើអ្នកគួរធ្វើដូចម្តេច?
២. ដៃគូជីវិត
ពេលចាស់ទៅងាយនឹងមានអារម្មណ៍ឯកា បើនៅម្នាក់ឯង ទោះមិននិយាយខ្លាំងៗក៏ដោយ។ ប៉ុន្តែយប់ដ៏ស្ងប់ស្ងាត់មួយនឹងមានអារម្មណ៍ឯកោខ្លាំងណាស់។ ទោះបីមានកូនទៅកំដរ ក៏កូនៗមានជីវិតរបស់គេដែរ។ ដូច្នេះព្យាយាមមានដៃគូជីវិតជាមួយអ្នក។
យ៉ាងហោចណាស់នៅពេលដែលអ្នកឯកា នឹងមានអ្នកនៅក្បែរអ្នក។ ពេលធុញក៏មានមនុស្សនិយាយជាមួយដែរ រស់នៅដោយសប្បាយចិត្ត។ មិនថាកូនកតញ្ញូយ៉ាងណាទេ ពួកគេមិនអាចនៅជាមួយឪពុកម្តាយជារៀងរហូតបានទេ។ ដូច្នេះ ដើម្បីសុភមង្គលរបស់ខ្លួនឯងក៏ដូចជាមិនរំខានកូន យកល្អត្រូវមានដៃគូជីវិតនៅក្បែរខ្លួន។
៣. លុយសន្សំផ្ទាល់ខ្លួន
កាន់តែចាស់ អ្នកនឹងជួបរឿងដែលមិននឹកស្មានដល់កាន់តែច្រើន។ គ្មាននរណាម្នាក់អាចដឹងពីអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះទេ។ ចាស់ជរា សុខភាពលែងដូចមុនទៀតហើយ ប្រសិទ្ធភាពការងារ និងប្រាក់ចំណូលក៏កាន់តែតិចដែរ។ ដូច្នេះអ្នកប្រាកដជាត្រូវសន្សំប្រាក់សោធននិវត្តន៍ដោយខ្លួនឯង។ យ៉ាងហោចណាស់ក៏គ្រប់គ្រាន់ដើម្បីចិញ្ចឹមខ្លួនឯងពេញមួយថ្ងៃ។
មនុស្សគ្រប់រូបត្រូវឆ្លងកាត់ការកើត ចាស់ ឈឺ ស្លាប់។ កូនដែលលះបង់ដើម្បីមើលថែអ្នក នឹងធ្វើឱ្យអ្នកអាណិតពួកគេ ប៉ុន្តែការធ្វេសប្រហែសរស់កូននឹងធ្វើឱ្យអ្នកវេទនា។ ដូច្នេះហើយ ពេលចូលនិវត្តន៍ អ្នកត្រូវតែមានលុយសន្សំ តិចក្ដីច្រលនក្ដី ក៏ល្អសម្រាប់អ្នក មិនត្រូវការពឹងអ្នកដទៃដើម្បីរស់នៅនោះទេ៕
ប្រភព ៖ បរទេស / Knongsrok