(Knongsrok): ខាងក្រោមនេះជាអាហារ ៥ ប្រភេទដែលទោះថោកប៉ុណ្ណាក៏មិនគួរទិញចម្អិន និងព្រមទាំងមិនមានសារធាតុចិញ្ចឹមច្រើនដែលអាចប៉ះពាល់ដល់សុខភាព។
នៅលើទីផ្សារ តែងតែមានលក់ ប្រហិត ដែលត្រូវបានមនុស្សជាច្រើនចូលចិត្ត ដូចជា ប្រហិតក្តាម ប្រហិតសាច់គោ ប្រហិតត្រី... ទាំងនេះគឺជាអាហារក្លាសេដែលមានរសជាតិទាក់ទាញ ឈ្ងុយឆ្ងាញ់ ដូច្នេះហើយបានជាមនុស្សជាច្រើនចូលចិត្ត។ ភាគច្រើននៃអ្នកចូលចិត្តជាយុវជន និងកុមារ។ ប៉ុន្តែនេះក៏ជាអាហារដែលមានសារធាតុចិញ្ចឹមតិចផងដែរ ដោយភាគច្រើននៃគ្រឿងផ្សំគឺម្សៅពោត សារធាតុ pectin និងសារធាតុបន្ថែម។ ថ្វីត្បិតតែមានរសជាតិឆ្ងាញ់ តែវាមិនមានជីវជាតិ ហើយថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។
បើអ្នកពិតជាចង់ញ៉ាំ អ្នកគួរតែជ្រើសរើសផលិតផលដែលមានស្លាកសញ្ញាច្បាស់លាស់ ឬម៉ាកល្បីល្បី។ ថ្វីត្បិតតែតម្លៃអាចថ្លៃជាង ប៉ុន្តែអ្នកអាចធានាបាននូវគុណភាព។
ជាមួយនឹងសាច់កិនស្រាប់ អ្នកអាចរៀបចំម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ ជំនួសឱ្យការខ្ជះខ្ជាយពេលវេលាក្នុងការចញ្ច្រាំ ឬកិនសាច់ដោយខ្លួនឯង ស្ត្រីជាច្រើនជ្រើសរើសសាច់កិនស្រាប់ ដែលងាយស្រួលមិនលំបាកចញ្ច្រាំ ឬយកមកកិន ប៉ុន្តែអ្នកមិនដឹងទេថាសាច់នោះត្រូវបានលាងសម្អាតឱ្យបានហ្មត់ចត់មុនពេលកិនឬក៏អត់ ឬសាច់មានគុណភាពល្អឬអត់។ ប្រហែលជាបំណែកសាច់ទាំងនោះមានលាយឡំនឹងបាក់តេរីដោយសារការលាងមិនស្អាត សាច់សល់គ្មានគុណភាព ឬសាច់ដែលសល់ពីខ្លាញ់។
មិនត្រឹមតែប៉ុណ្ណោះ សាច់កិនស្រាប់អាចកខ្វក់ចេញពីកន្លែងកែច្នៃ និងអាចមានរោមជ្រូក ជាច្រើនដែលមិនទាន់បានសម្អាត។ ដូច្នេះហើយ អ្នកគួរពិចារណាឱ្យបានហ្មត់ចត់ មុននឹងទិញសាច់កិនស្រាប់នេះ។ បើចៀសមិនបានអ្នកគួរស្នើសុំអ្នកលក់កិនដោយផ្ទាល់នៅមុខអ្នក ដើម្បីគ្រប់គ្រងគុណភាព។
កម្រិតជីវភាពរស់នៅកាន់តែខ្ពស់ មនុស្សកាន់តែមានទំនោរទៅរកអ្វីដែលងាយស្រួលបំផុត។ ដូច្នេះ ផលិតផលអាហារកំប៉ុង សូម្បីតែបន្លែ ឬផ្លែឈើដែលបានកាត់រួចក៏ត្រូវបានគេច្រកកំប៉ុងកាន់តែច្រើនឡើងៗ។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកដឹងទេថា ផ្លែឈើ និងបន្លែនៅពេលកាត់ជាបំណែកតូចៗ ពិបាកក្នុងការទស្សន៍ទាយពីភាពស្រស់របស់វាណាស់!
យោងតាមការស្រាវជ្រាវ បើទោះបីជាផ្លែឈើ ឬបន្លែរលួយត្រូវបានយកចេញក៏ដោយ ក៏ផ្ទៃដែលនៅសេសសល់ក៏មានមេរោគបាក់តេរីដែរ ពពួកអតិសុខុមប្រាណអាចលូតលាស់បង្កើតជាតិពុលជាច្រើនដែលបង្កគ្រោះថ្នាក់ដល់រាងកាយ។ ដូច្នេះហើយ នៅពេលដែលអ្នកមិនដឹងថាផ្លែឈើ ឬនៅស្រស់ឬអត់នោះ យកល្អគួរតែពិចារណាឲ្យបានច្បាស់លាស់មុននឹងទិញ។
អាហារសម្រន់ និងអាហារឆ្អិន គឺជាអាហារពេញនិយម ព្រោះវាមានរសជាតិឆ្ងាញ់ និងងាយស្រួលបំផុត ហើយអាចបរិភោគបានភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការណែនាំរបស់អ្នកជំនាញអាហារូបត្ថម្ភ អាហារដែលផលិតរួចរាល់មើលទៅមានរសជាតិឆ្ងាញ់ និងងាយស្រួល ប៉ុន្តែតាមពិត ពួកវាអាចមានបាក់តេរីបង្កគ្រោះថ្នាក់ដូចជា E.coli, salmonella និង norovirus ។ ដោយសារតែអាហារទាំងនេះច្រើនតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពមិនមានសុវត្ថិភាព ចម្អិននៅក្នុងផ្ទះបាយដែលគ្មានអនាម័យ ហើយគ្រឿងផ្សំមិនស្រស់។ បើញ៉ាំអាហារគ្មានអនាម័យច្រើនមុខអាចប្រឈមនឹងជំងឺរាគរូស ពុល… អាក្រក់ជាងបាក់តេរីទៅទៀត។
អាហារសមុទ្រដូចជាបង្គា ត្រី គឺជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមដែលរាងកាយមនុស្សត្រូវការដូចជា ប្រូតេអ៊ីន អាស៊ីតអាមីណូ វីតាមីន កាល់ស្យូម ផូស្វ័រ ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ម្យ៉ាងទៀត សាច់បង្គា និងត្រីគឺទន់ ឆ្ងាញ់ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ដូច្នេះស្ត្រីមេផ្ទះចូលចិត្តចម្អិន។ យ៉ាងណាមិញ នៅក្នុងទីផ្សារ ក្រៅពីអាហារស្រស់ៗសម្រាប់ជ្រើសរើស ក៏មានបង្កង និងត្រីក្លាសេជាច្រើនប្រភេទសម្រាប់លក់ផងដែរ។ ធាតុដែលបង្កកដែលមានកាលបរិច្ឆេទផុតកំណត់ច្បាស់លាស់ និងអ្នកផលិតគឺមិនអីទេ។
ប៉ុន្តែយកល្អកុំទិញផលិតផលគ្មានការវេចខ្ចប់ គ្មានកាលបរិច្ឆេទផុតកំណត់ ឬមានសញ្ញានៃការកែប្រែ... ព្រោះអាហារសមុទ្រពេលកកយូរពេកនឹងកាត់បន្ថយសារធាតុចិញ្ចឹម និងបាក់តេរីកើនឡើងលឿនណាស់ បើទទួលទានគឺវាមិនល្អសម្រាប់ប្រព័ន្ធរំលាយអាហារឡើយ ៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)