លក្ខណៈសម្បត្តិទាំង ៥ របស់មនុស្សស្រី ទោះបីប្ដីខិលខូច មានស្រីបែបណា ក៏មិនចង់បាត់បង់ប្រពន្ធដែរ

ជាធម្មជាតិមនុស្សប្រុស ស្ទើរតែទាំងអស់ហើយ រឿងខិលខូច មានស្រិខាងក្រៅ ឬដើរស៊ីផឹក ចូលខារ៉ាអូខេអីហ្នឹង ប៉ុន្តែ មនុស្សប្រុសខ្លះ បើទោះជាខិលខូច ដើរលេង លេបខាយបែបណា ក៏នៅតែខ្លាច និងមិនបោះបង់ប្រពន្ធកូនចោលដែរ សំខាន់ឱ្យតែប្រពន្ធមានចំណុចទាំងនេះ។

១. មនុស្សស្រីចិត្តធ្ងន់

មនុស្សស្រីសំខាន់ណាស់គឺត្រូវតែចិត្តធ្ងន់ ទោះខឹងខ្លាំងយ៉ាងណា​ ក៏មិនជេរប្រទេច ដាក់បណ្ដាសារ នាំរឿង ឈ្លោះទាស់ ផ្អើលដល់អ្នកជិតខាងដែរ មិនជេរ មិនឈ្លោះប្រកែកខ្លាំងៗ មិនមែននាងខ្លាចប្ដីទេ តែនាងមានភាពថ្លៃថ្នូរ នាងមិនចូលចិត្តឈ្លោះ ផ្ទុយទៅវិញ ភាពស្ងៀមស្ងាត់របស់ប្រពន្ធនេះហើយ ដែលធ្វើឱ្យប្ដីនេះខ្លាច មិនមែនភាពកាច ស្រែកជេរឡូឡានោះទេ។

329947955_1391308618289300_1879876412162920401_n

២. មនុស្សស្រីរឹងប៉ឹង ចេះដឹង

មនុស្សស្រី មិនត្រូវអាងប្ដីធ្វើការរកស៊ី ឬក៏គិតថាបានប្ដីអ្នកមាន មានចំណេះ ហើយខ្លួនមិនបាច់ធ្វើអ្វីនោះទេ ខុសហើយ សម័យនេះ អ្នកត្រូវតែពូកែ ប៉ិនប្រសព្វ មិនអាចបណ្ដែតបណ្ដោយបានឡើយ។ អ្នកត្រូវតែមានមុខរបរ មានការងារធ្វើ អចរកចំណូលបាន​ដោយខ្លួនឯង ដ្បិតថា វាអាចនឹងនឿយហត់បន្ថែម ប៉ុន្តែ អ្នកក៏មានបង្អែកផ្ទាល់ខ្លួន យើងចេះរកលុយ គេក៏មិនហ៊ានមើលងាយយើងដែរ។

332714445_1378620949540786_1741972329332375415_n

៣. មនុស្សស្រីចេះតុបតែងខ្លួន

រឿងសម្រស់ រឹតតែមិនអាចមិនខ្វល់នោះទេ សម័យនេះ ពូកែរកលុយប៉ុនណា ក៏ត្រូវតែចេះតុបតែងខ្លួន ថែមសម្រស់ឱ្យបានស្អាតប៉ុណ្ណឹង​ បើទោះជាប្ដីយើងមានស្រីខាងក្រៅ ឬក៏ខិលខូច ក៏នៅតែនឹកស្ដាយ មិនហ៊ានចោលយើងឡើយ។ ហើយជាពិសេស បើយើងពូកែ យើងរឹងមាំ យើងស្អាតទៀត ប្ដីនេះរឹតតែខ្លាចបាត់បង់ ព្រោះថារកមនុស្សស្រីល្អគ្រប់យ៉ាងមិនងាយរកបានទេ ទាល់តែគេជាប្ដីល្អដែរ ទើបអាចមើលថែបានគង់វង្ស។

334108252_779407067161507_5391936169364895358_n

៤. មនុស្សស្រីចេះគោរពស្រឡាញ់គ្រួសារទាំងសងខាង

ច្បាស់ណាស់ មិនថាជាមួយសាច់បង្កើតយើង ឬសាច់ថ្លៃយើងទេ ត្រូវតែស្រឡាញ់ គោរពឱ្យដូច និងស្មើៗគ្នា ​​ភាពមិនលម្អៀងនេះហើយដែលគេហៅថា ទឹកចិត្តដ៏ធំធេង។ ហើយបើយើងល្អជាមួយសាច់ញាតិបងប្អូន ជាពិសេសគឺ ឪពុកម្ដាយក្មេកហើយ ទោះប្ដីយើងមិនល្អយ៉ាងណាក៏ដោយ ក៏សាច់ថ្លៃយើង ប្រាកដជាកាន់ជើង និងឈរខាងយើងច្បាស់ណាស់ ហើយសាច់ថ្លៃនោះ ក៏ខ្លាចរអា គោរពយើងដែរ។

334090158_754840299297930_4845932136695311308_n

៥. មនុស្សស្រីចេះមើលថែចាត់ចែងក្នុងផ្ទះបានយ៉ាងណា

គ្រួសារមួយត្រូវតែមានអ្នកមើលថែរក្សា ហើយយើងជាប្រពន្ធ ធ្វើការរកលុយយ៉ាងណា ក៏ត្រូវតែចេះចាត់ចែង បាយសម្ល ម្ហូបអាហារ និងការងារក្នុងផ្ទះផ្សេងៗឱ្យបានល្អដែរ។ យើ់ងមិនមែនអ្នបម្រើទេ តែផ្ទះជារបស់យើង គ្រួសារយើង ជាពិសេនោះគឺ ត្រូវមើលថែ អប់រំកូនៗឱ្យបានល្អ ភាពថ្លៃថ្នូរ និងហ្មត់ចត់របស់យើងនេះហើយ​ ដែលធ្វើឱ្យប្ដីគោរព កោតខ្លាចនោះ៕