ខ្លាចខ្មោចតែចង់មើលរឿងខ្មោច! នេះគឺរាល់មូលហេតុដែលមនុស្សចូលចិត្តរឿងបែបរន្ធត់

ឲ្យតែពេលមាននរណាម្នាក់និយាយរឿងខ្មោចឲ្យស្តាប់ឬរោងកុនដាក់បញ្ចាំងរឿងខ្មោចជាដើម យើងតែងតែនាំគ្នាទៅមើល ទៅស្តាប់ទោះបីខ្លាចឡើងញ័រខ្លួនក៏ដោយ។ វិទ្យាសាស្ត្របានឲ្យដឹងថាតាមពិតទៅយើងចូលចិត្តនូវអារម្មណ៍តក់ស្លុត ភ័យខ្លាចមួយនេះហើយក៏បានលើកឡើងហេតុផលមកពន្យល់ប្រាំចំណុច៖

១. ភាពរំជើបរំជួល

នៅពេលដែលអ្នកមើលរឿងរន្ធត់ឬចូលផ្ទះខ្មោច អ្នកប្រាកដជាចង់បានមកវិញនូវអារម្មណ៍តក់ស្លុត ភ័យខ្លាចប៉ុន្តែខ្លួនអ្នកផ្ទាល់ដឹងច្បាស់ណាស់ខ្មោចទាំងនោះមិនអាចធ្វើអ្វីអ្នកបានទេ ហើយអ្នកនឹងមិនស្ថិតក្នុងគ្រោះថ្នាក់ទេ។ នេះបង្ហាញថា ខួរក្បាលរបស់អ្នកទាមទារនូវអារម្មណ៍រំជើបរំជួលមួយពេល។

Picture1

២. អរម៉ូនអង់ដូហ្វីន (Endorphin) និងអរម៉ូនដូប៉ាមីន(Dopamine)

អរម៉ូនទាំងពីរនេះត្រូវបានបញ្ចេញក្នុងខ្លួនមនុស្សនៅពេលមានអារម្មណ៍សប្បាយចិត្ត។ ហើយវាក៏ត្រូវបានបញ្ចេញនៅពេលអ្នកត្រូវបានគេបន្លាចផងដែរ ហេតុដូចនេះហើយទើបការមើលរឿងខ្មោចឬអានអ្វីដែលគួរឲ្យខ្លាចគឺជាអ្វីដែលមនុស្សចូលចិត្ត។

Picture2

៣. ធ្វើឲ្យអ្នកមានអារម្មណ៍ថាក្លាហាន

អ្នកដែលខ្លាចខ្មោចត្រូវបានគេហៅថាកំសាកប៉ុន្តែអ្នកដែលមិនខ្លាចត្រូវបានគេហៅថាអ្នកក្លាហាន ហេតុដូចនេះហើយទើបអ្នកខ្លះចូលចិត្តរកមើលរឿងខ្មោចណាដែលសាហាវៗ បន្លាចបះសក់ដើម្បីសាកល្បងខ្លួនឯងថាក្លាហានប៉ុណ្ណា។

Picture3

៤. បង្កើនភាពជិតស្និទ្ធ

គេតែងតែឲ្យដៃគូរសង្សារដឹកដៃគ្នាទៅមើលកុនរឿងខ្មោចទៅព្រោះវាពេលនារីៗខ្លាច បុរសអាចចេញមុខមកការពារបាន។ ដូចដែលបានបង្ហាញនៅចំណុចទី២អញ្ចឹង នៅពេលភ័យ អរម៉ូនអង់ដូហ្វីន (Endorphin) និងអរម៉ូនដូប៉ាមីន (Dopamine) នឹងត្រូវបានបញ្ចេញមកដែលធ្វើឲ្យអ្នកទាំងពីរមានរីករាយនិងកាន់តែមានភាពជិតស្និទ្ធទៀតផង។

៥. ភាពចង់ដឹង

មនុស្សតែងតែចង់ដឹងទាក់ទងនឹងផ្លូវងងឹត ព្រាយបិសាចជាដើមដោយសារតែការនិយាយតៗគ្នាហើយគ្មានការបញ្ជាក់ពីវិទ្យាសាស្ត្រជាក់លាក់។ ហេតុដូចនេះហើយទើបចម្ងល់មួយនេះត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ គ្មាននរណាអាចបកស្រាយបាន៕

Picture4

ប្រភព៖ បរទេស

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: