នរណាៗក៏ធ្លាប់រអៀសខ្លួននឹងទម្លាប់ត្រាំចានឆ្នាំងចោលទុកស្អែកចាំលាងដែរ។ អ្នកខ្លះគិតថាត្រាំចោលមួយយប់ព្រឹកឡើងងាយសម្អាតជាងដោយសារកាកសំណល់លែងគ្រាំងជាប់នឹងចាន។ ប៉ុន្តែតាមពិតទៅ ការធ្វើបែបនេះអាចបង្កបញ្ហាទៅវិញទេ។
ការត្រាំចានទុកចោលកាន់តែយូរនឹងនាំឲ្យមីក្រូបាក់តេរីរីកដុះដាលកាន់តែច្រើន។ ជាពិសេសប្រសិនបើអ្នកត្រាំវានៅក្នុងទឹកត្រជាក់ទៀតនោះបាក់តេរីទាំងនោះនឹងកើតកាន់តែលឿននិងច្រើន។
មេរោគទាំងនោះអាចកើតចេញមកដោយសារកត្តាច្រើនដូចជាចេញមកពីសាច់ឆៅនិង គ្រឿងសមុទ្រជាដើម។ វាអាចជាប្រភេទបាក់តេរី E. coli ឬ salmonella ហើយវាបានតោងជាប់ទៅនឹងកាំបិតនិងជ្រុញដែលអ្នកបានប្រើ។
ដំណោះស្រាយល្អបំផុតគឺអ្នកគួរលាងសម្ភារៈទាំងនោះភ្លាមៗក្រោយពេលប្រើប្រាស់វាឲ្យហើយតែម្តងដើម្បីជៀសវាងរាល់បាក់តេរីទាំងនោះតោងជាប់ចានឬឆ្នាំងដ៏ទៃទៀត។ មួយវិញទៀត អ្នកគួរលាងចានជាមួយនឹងទឹកក្តៅឧណ្ឌៗដើម្បីសម្លាប់មេរោគឲ្យកាន់តែមានប្រសិទ្ធិភាព៕
ប្រភព៖ បរទេស
រូបភាព៖ Google Image