សញ្ញាទាំង ៤ របស់បុរសស្មោះស្នេហ៍ មនុស្សស្រីណាបានជួប សំណាងធំក្នុងជីវិត

បុរស​ស្មោះស្ម័គ្រ​ នឹង​ចាត់​ទុក​ភរិយា​ជា​នៅលេខរៀងទី​១​ជានិច្ច។ ដូច្នេះហើយ​មិន​ថា​រវល់​ប៉ុនណាទេ ​ក៏ពួកគេ​ឆ្លៀត​ពេល​នៅ​ជាមួយ​ និងមើលថែប្រពន្ធបានយ៉ាងល្អ។

១. តែងតែឱបប្រពន្ធរៀងររាល់យប់ពេលចូលគេង

ការ​ឱប​បង្ហាញ​ពី​អារម្មណ៍​ស្មោះ​ត្រង់ ​ដែល​បុរសប្រើជំនួសឱ្យពាក្យថាស្រឡាញ់។ នៅពេលដែលមនុស្សប្រុសមានសហាយស្មន់ ពួកគេនឹងធ្វើកិច្ចការជាច្រើនដើម្បីលាក់បាំងអំពើក្បត់ទាំងនោះ។ ប្រហែល​ជា​បុរស​នឹង​ធ្វើ​ពុត​ជា​ស្និទ្ធស្នាល យកចិត្តអ្នក ប៉ុន្តែ​រឿង​មួយ​ប្រាកដ​ណាស់ បុរស​នឹង​មិន​អាច​ឱប​ប្រពន្ធ​បាន​ទៀត​ទេ។ បន្ទាប់ពីបញ្ចប់ការងារ បុរសនោះនឹងដេកបែរខ្នងដាក់ប្រពន្ធ។

ស្ត្រីតែងតែចង់ទទួលបានភាពកក់ក្តៅ និងភាពរឹងមាំនៅក្នុងរង្វង់ដៃប្តីរបស់ពួកគេ។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ប្ដី​ដែល​ស្មោះ​ត្រង់​នឹង​តែង​មាន​ទម្លាប់​ឱប​ប្រពន្ធ​រាល់​ពេល​ចូល​គេង។ គ្រាន់​តែ​ចង់​មាន​ប្រពន្ធ​ក្បែរ​ខ្លួន​ពេល​គេង​លក់។ ម៉្យាងវិញទៀត វិទ្យាសាស្រ្តក៏បានបង្ហាញឱ្យឃើញដែរថា ពេលឱបមនុស្សដែលខ្លួនស្រលាញ់ក្នុងពេលគេង នោះដំណេកនឹងកាន់តែស៊ីជម្រៅ ដែលទំនាក់ទំនងរវាងស្វាមី និងភរិយានឹងកាន់តែមានភាពកក់ក្តៅ និងរីករាយជាងមុន។

1

២. តែងតែផ្តល់ពេលវេលាសម្រាប់ប្រពន្ធ

បុរស​ស្មោះ​ត្រង់​នឹង​តែង​តែ​ចាត់​ទុក​ភរិយា​របស់​ខ្លួន​ នៅលំដាប់លេខរៀងទី១ជានិច្ច។ ដូច្នេះហើយ មិនថារវល់យ៉ាងណា ក៏ពួកគេឆ្លៀតពេលនៅជាមួយ មើលថែ និងជួយកិច្ចការងារផ្ទះរបស់ប្រពន្ធដែរ។ គេនឹងឧស្សាហ៍នាំ​ប្រពន្ធ​ទៅ​ដើរ​ទិញ​ឥវ៉ាន់ ឬ​ធ្វើ​ដំណើរ​កម្សាន្ត។ បុរស​ម្នាក់​ដែល​ឱ្យ​តម្លៃ​គ្រួសារ​នឹង​មិន​ផឹកស៊ី ផ្ដេសផ្ដាស មិនដើរចោលផ្ទះ មិនធ្វើឱ្យប្រពន្ធគ្រាំចិត្តឡើយ។

២

៣. ជួយធ្វើកិច្ចការងារផ្ទះ​ប្រពន្ធ

បុរស​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ពិត​ប្រាកដ មិន​ចង់​ឱ្យ​ស្ត្រី​ខ្លួន​ទទួល​បន្ទុក​ច្រើន​ពេក​ទេ។ ទោះបីគាត់ចេញទៅដឹកនាំបុគ្គលិករាប់ពាន់នាក់ក៏ដោយ ពេលត្រលប់មកផ្ទះវិញ គាត់តែងតែឆ្លៀតពេលមើលថែ និងធ្វើកិច្ចការផ្ទះជាមួយប្រពន្ធ។ នេះ​ក៏​ជា​អាថ៌កំបាំង​ក្នុង​ការ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ផង​ដែរ ព្រោះ​ប្ដី​ប្រពន្ធ​មាន​ពេល​និយាយ​គ្នា​ច្រើន​ជាង​មុន​។

៣

៤. តែងតែកាន់ដៃប្រពន្ធរាល់ពេលចេញទៅក្រៅ

សញ្ញា​មួយ​ដែល​ឃើញ​បុរស​ស្មោះ​ត្រង់​ គឺ​ត្រូវ​កាន់​ដៃ​ប្រពន្ធ​ជានិច្ច ពេល​ចេញ​ក្រៅ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សកម្មភាព​សាមញ្ញ​មួយ ប៉ុន្តែ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជា​ខ្លាំង។

ការកាន់ដៃគ្នាជាមួយប្រពន្ធ មិនមែនដើម្បីបង្ហាញពីការហួងហែងរបស់គាត់នោះទេ ប៉ុន្តែដើម្បីឱ្យអ្នកដទៃកោតសរសើរ ចំពោះសេចក្តីស្រឡាញ់របស់គាត់ចំពោះប្រពន្ធរបស់គាត់។ សកម្មភាពសាមញ្ញៗ ប៉ុន្តែវាគ្រប់គ្រាន់ដើម្បីជួយស្ត្រីឱ្យដឹងថា អ្នកណាជាប្តី ដែលពួកគេអាចប្រគល់ខ្លួនឱ្យដោយសុវត្ថិភាព៕

ប្រភព ៖ បរទេស / Knongsrok