ចាស់ៗពីដើម ផ្ដាំហើយផ្ដាំទៀត សម្រាប់មនុស្សស្រីដែលមានលក្ខណៈទាំង ៣ ខាងក្រោមនេះ ដាច់ខាតកុំយកធ្វើជាប្រពន្ធឱ្យសោះ ទោះស្អាត ឆើតឆាយ ជាកូនអ្នកមានប៉ុនណាក៏ដោយ ព្រោះមនុស្សស្រីទាំងនេះ មិនសក្តិសមធ្វើជាប្រពន្ធអ្នកណាទេ។
១. មនុស្សស្រីអភិរក្សជ្រុល តែងតែគិតថាខ្លួនត្រូវ
បុរសជាច្រើនបន្ទាប់ពីរៀបការមានអារម្មណ៍ថានឿយហត់ និងអន់ចិត្តចំពោះប្រពន្ធ។ ព្រោះនាងជាអ្នកអភិរក្សពេក ហើយតែងតែប្រកាន់ខ្ជាប់គិតថាខ្លួនត្រូវគ្រប់រឿង។ នាងរឹងរូសណាស់ ហើយតែងតែគិតថាខ្លួនត្រូវ ហើយអ្នកផ្សេងទៀតចាំតែខុស។ ចរិតបែបអភិរក្ស និងរឹងរូសរបស់ប្រពន្ធនេះហើយ ដែលធ្វើឱ្យប្តីមានអារម្មណ៍ក្រៀមក្រំ មិនចង់និយាយ និងឈានដល់ការលែងលះ ។
បុរសជាច្រើនបានដឹងរួចមកហើយថា ប្រពន្ធរបស់ពួកគេមានចរិតអភិរក្សនិយម ប៉ុន្តែនៅតែទទូចចង់រៀបការដោយសារតែស្នេហាងប់ងុលខ្លាំងពេក។ ទោះជាយ៉ាងនេះក្តី ពេលរស់នៅជាមួយគ្នា បុរសជាប្តីមានអារម្មណ៍ក្រៀមក្រំ ព្រោះប្រពន្ធតឹងតែងខ្លាំងពេក មិនស្តាប់អ្នកដទៃ និងចាំតែចាប់កំហុស។ នេះជាប្រភេទមនុស្សស្រីដែលបុរសមិនគួររៀបការជាមួយនោះឡើយ។
២. ស្ត្រីមិនចេះទុកដាក់សន្សំ ចាយវាយខ្ជះខ្ជាយ
មានសុភាសិតមួយបានពោលថា «ប្ដីប្រៀបដូចកន្ត្រក ប្រពន្ធប្រៀបដូចកាប់» ។ មិនថាបុរសជោគជ័យប៉ុណ្ណានោះទេ គាត់ក៏ត្រូវការប្រពន្ធដែលចេះសន្សំសំចៃ ដែលចេះគ្រប់គ្រង និងបែងចែកការចំណាយឱ្យបានត្រឹមត្រូវ ជួយគាត់រក្សាប្រភពហិរញ្ញវត្ថុដ៏សម្បូរបែបសម្រាប់គ្រួសារទាំងមូល។
បើស្ត្រីក្នុងគ្រួសារចាយវាយយ៉ាងខ្ជះខ្ជាយ នោះគ្រួសារនឹងមិនក្លាយជាអ្នកមានឡើយ។ ប្រសិនបើប្តីប្រពន្ធទាំងពីរជាអ្នកចំណាយ ពួកគេមិនអាចប្រមូលទ្រព្យសម្បត្តិបានទេ។
ក្នុងគ្រួសារ ប្តីតែងតែទទួលខុសត្រូវលើការរកប្រាក់ផ្គត់ផ្គង់គ្រួសារ ចំណែកប្រពន្ធជាអ្នកទទួលបន្ទុកគ្រប់គ្រងចំណូល ចំណាយ និងប្រមូលទ្រព្យសម្បត្តិ។ គ្រួសារដែលមានសុភមង្គលមិនអាចខ្វះការសហការគ្នារវាងប្ដីប្រពន្ធបានទេ ភាគីទាំងសងខាងរួមចំណែកធ្វើឱ្យគ្រួសារមានសុភមង្គល និងប្រមូលទ្រព្យសម្បត្តិ។
ស្ត្រីដែលមិនចេះចំណាយច្រើនតែទិញរបស់មិនចាំបាច់ ហើយមិនចេះសន្សំ។ ស្ត្រីទាំងនេះគ្មានគំនិតគិតគូរ ទុកដាក់ទ្រព្យឡើយ មិនចេះរក្សា និងវិនិយោគលុយ។ ដូច្នេះ លុះត្រាតែបុរសមានលុយច្រើន ឬល្ងង់ មិនគួររៀបការជាមួយនារីបែបនេះឡើយ ព្រោះគ្រួសារណាមួយអាចប្រឈមនឹងហានិភ័យនៃភាពក្រីក្រ និងបញ្ហាហិរញ្ញវត្ថុ។
៣. មនុស្សស្រីដែលមានចិត្តចង្អៀតចង្អល់
ដើម្បីមានជីវិតរីករាយ យើងត្រូវការការអភ័យទោស និងការអត់ឱន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សស្រីមួយចំនួនចិត្តចង្អៀតខ្លាំង មិនចេះអត់ទោសកំហុស ហើយតែងតែសើរើរឿងដែលបានកើតឡើងត្រឡប់មកវិញ រាល់ពេលដែលឈ្លោះគ្នា។ ស្ត្រីបែបនេះតែងតែបង្កជម្លោះក្នុងគ្រួសារ និងសាងបញ្ហាឥតឈប់ឈរ។
ការជ្រើសរើសប្រពន្ធក៏សំខាន់ណាស់សម្រាប់បុរសដែរ ព្រោះប្រពន្ធនឹងជះឥទ្ធិពលដល់ជីវិតគ្រួសាររាប់ជំនាន់។ ភរិយាដ៏ស្រស់ស្អាតអាចទាក់ទាញភ្នែកមួយពេល ប៉ុន្តែចរិតលក្ខណៈ និងគុណសម្បត្តិ គឺជាកត្តាសំខាន់បំផុតក្នុងជីវិតអាពាហ៍ពិពាហ៍។ បើអាចរកបានប្រពន្ធស្អាតហើយមានចរិតល្អ នោះជាសំណាងបំផុតក្នុងជីវិត។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានសំណាង ហើយត្រូវជ្រើសរើសរវាងនារីដ៏ស្រស់ស្អាត ប៉ុន្តែមិនមានចរិតល្អ និងនារីដែលមិនស្អាត ប៉ុន្តែមានគុណសម្បត្តិច្រើននោះ ចូរចងចាំថា ត្រូវជ្រើសរើសនារីដែលមានចរិតអព្យាក្រឹតពិត សុភាពរាបសារ ទើបជាប្រពន្ធល្អ៕
អត្ថបទ ៖ បរទេស / Knongsrok