មនុស្សស្រីចាប់ផ្ដើមផិតក្បត់ ចូលចិត្តនិយាយពាក្យ ៣ ឃ្លានេះណាស់ សង្កេតឱ្យច្បាស់ អ្នកនឹងដឹងមិនខាន

នៅពេលដែលស្ត្រីលែងឱ្យតម្លៃលើអាពាហ៍ពិពាហ៍ និងគ្រួសារ នាងតែងតែនិយាយដោយអចេតនាយ៉ាងខ្លាំង។ យ៉ាងណាមិញ ពាក្យទាំង ៣ ឃ្លាខាងក្រោម ប្រសិនបើចេញពីមាត់មនុស្សស្រីហើយនោះ វាក៏បញ្ជាក់ឱ្យឃើញថា នាងកំពុងតែអស់ចិត្តពីប្ដី ហើយក៏កំពុងតែលួចលាក់ មានអ្នកថ្មីផងដែរ។

១. "ខ្ញុំមិនចាប់អារម្មណ៍ទេ កុំប៉ះខ្ញុំទៀត"

មនុស្សប្រុសស្រលាញ់ប្រពន្ធ គេគ្រប់គ្នាចង់នៅជិតប្រពន្ធ។ មនុស្ស​ស្រី​ស្រលាញ់​ប្តី​ ក៏ចង់​នៅ​ជិត​ប្តី​ ដើម្បី​ឱ្យ​អារម្មណ៍​របស់​ភាគី​ទាំង​សងខាង​មាន​ភាព​ស្និទ្ធស្នាលនឹងគ្នាដែរ។ ប៉ុន្តែ​ពេល​ស្ត្រី​មាន​ស្នេហា​លួចលាក់ នាងក៏ចាប់ផ្ដើម​ធុញទ្រាន់​នឹង​ប្តី ហើយនាងក៏តែងតែនិយាយថា កុំ​​ប៉ះ​នាង។ នៅក្នុងក្រសែភ្នែករបស់នាង អ្នកជាមនុស្សអាក្រក់ និងគួរឱ្យធុញ ហើយនាងនឹងមិនអនុញ្ញាតឱ្យអ្នកប៉ះនាងឡើយ។ ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ នឹង​មិន​ចុះសម្រុង​ដូច​មុន​ឡើយ ។

ពេល​មនុស្ស​ស្រី​មាន​ស្នេហាខាងក្រៅ នាង​ច្បាស់ជា​ធុញ​នឹង​អ្នក​ខ្លាំង ហើយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​នៅ​ក្បែរ​នាង​ទៀត​ទេ។ នៅក្នុងក្រសែភ្នែករបស់នាងនៅពេលនេះ អ្នកគឺជាមនុស្សដែលពោរពេញដោយបញ្ហា ឃើញអ្នក នាងនឹងមានការខ្ពើមរអើម ទំនាក់ទំនងនឹងពិតជាស្ងប់ និងឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ។

1

ដូច្នេះហើយ នៅពេលដែលនាងមានអ្នកថ្មី នាង​នឹង​មាន​ទម្លាប់​និយាយ​ថា "ខ្ញុំ​មិន​ស្រួល​ខ្លួនទេ ពេល​ឃើញ​អ្នក អារម្មណ៍ខ្ញុំមិនល្អ កុំ​ប៉ះ​ខ្ញុំ​ទៀត"។ នាងធុញទ្រាន់នឹងការនៅក្បែរអ្នក ដូច្នេះនាងតែងតែឆាប់ខឹង ពិបាក និងមិនចង់និយាយ។ ពេលនេះសម្រាប់នាង មានតែប្រុសខាងក្រៅទេដែលសំខាន់បំផុត។ មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​ តែងតែជេរ​ស្តី​បន្ទោស​អ្នក រករឿង​អ្នក​ដែល​មិន​ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត។

២. ហេតុ​អ្វី​បាន​ជា​អ្នក​មិន​អាច​ល្អ​ដូច​ប្តី​គេ ស្ដាយ​ដែល​រៀបការ​ជាមួយ​អ្នក

បើ​មនុស្ស​ស្រី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ក្បត់​ប្តី​ក្បត់កូន នាងតែងតែមានអារម្មណ៍ធុញទ្រាន់មិនខាន។ នាងនឹងប្រៀបធៀបអ្នកជាមួយប្តីអ្នកដទៃ ហើយគិតថាអ្នកអន់ជាងគេ មិនស្មើនឹងលោក A ឬលោក B នោះហើយជាមូលហេតុដែលនាងតែងតែនិយាយអំពីប្តីអ្នកដទៃ ហើយឆ្ងល់ថា ហេតុអ្វីបានជាអ្នកមិនល្អដូចគាត់។

កុំគិតថានាងខឹងត្រឹមតែមួយគ្រាឱ្យសោះ។ ប្រហែលជានាងកំពុងព្យាយាមរកវិធីធ្វើឱ្យអ្នកមិនសប្បាយចិត្ត ខឹង ដើម្បីឱ្យអ្នកទាំងពីរឈ្លោះគ្នា ហើយប្រើវាជាលេសដើម្បីចេញទៅរកអ្វីដែលថ្មី។ សញ្ញាមួយនេះ អាចនិយាយបាន​ថា ​ស្ត្រី​នោះ​បាន​ផិត​ក្បត់ អ្នក​ច្បាស់​ណាស់ ។

2

៣. ចាប់ពីពេលនេះទៅ កុំខ្វល់ពីខ្ញុំទៀត នៅរៀងៗខ្លួនទៅ

ពេល​ប្ដី​ប្រពន្ធ​នៅ​តែ​សុខដុម​រមនា អ្នក​ទាំង​ពីរ​ខ្វល់​ពី​គ្នាណាស់ ហើយ​ប្រាប់​គ្នា​គ្រប់​យ៉ាង។ ប៉ុន្តែបន្ទាប់​ពី​ស្ត្រី​វ័យ​កណ្តាល​មាន​ទំនាក់ទំនង​ស្នេហាខាងក្រៅ នាង​នឹង​គូស​បន្ទាត់​ច្បាស់​លាស់​ជាមួយ​អ្នក។ ក្នុងជីវិតនាង នឹងមិនអនុញ្ញាតឱ្យអ្នកគ្រប់គ្រងនាងឡើយ ទោះបីជាអ្នកយកចិត្តទុកដាក់ប៉ុនណាក៏ដោយ។

ការលះបង់របស់អ្នកសម្រាប់នាង គឺគ្មានន័យអ្វីទៀតទេ។ ដូច្នេះ​ហើយ នាង​តែង​តែ​និយាយ​ថា​ ៖ «​អ្នក​មិន​បាច់​បារម្ភ​ទៅ​ថ្ងៃ​មុខ​ទេ ចូរ​យើង​រស់​នៅ​រៀងៗ​ខ្លួន​​ទៅ»។ ស្ត្រីផិតក្បត់ដោយហេតុផលជាច្រើន។ តែ​បើ​នាង​និយាយ​ពាក្យ​ទាំង​នេះហើយនោះ ច្បាស់ណាស់ថា ​នាង​មិន​ស្រឡាញ់​អ្នក​ទៀត​ទេ៕

ប្រភព ៖ បរទេស / Knongsrok