មនុស្សស្រី ៣ ប្រភេទ ហ៊ានតែរៀបការ នឹងរងទុក្ខវេទនាមួយជីវិត

មនុស្សស្រីដែលមានចរិតទាំង ៣ ខាងក្រោមនេះ បើសិនជាសម្រេចចិត្តរៀបការ មួយជីវិតនេះ នាងនឹងមានតែទុក្ខវេទនា គ្រាំគ្រាចិត្តតែប៉ុណ្ណោះ បើអ្នកមានលក្ខណៈទាំង ៣​ ខាងក្រោមនេះ យកល្អកុំរៀបការអី ឬអាចកែប្រែឱ្យបានលឿនរឹតតែល្អ។

១. បាត់បង់ភាពជាខ្លួនឯង

1

នៅពេលដែលភរិយាយកចិត្តទុកដាក់លើស្វាមីខ្លាំងពេក ដោយចាត់ទុកគាត់ និងក្រុមគ្រួសាររបស់ស្វាមីជាពិភពលោកទាំងមូល នាងប្រាកដជាបាត់បង់ខ្លួនឯងជាមិនខាន។ ចំណង់ចំណូលចិត្ត ភាពរីករាយ និងទម្លាប់របស់នាងក៏នឹងធ្វើតាមស្វាមីរបស់នាងដែរ។ បើ​ប្ដី​សប្បាយ​ចិត្ត ប្រពន្ធ​ក៏​សប្បាយ បើ​ប្ដី​អត់​ចិត្ត មិនគិត មិនខ្វល់ពីនាង នាងច្បាស់ជាដេក​មិន​លក់​ពេញ​មួយ​យប់។

ស្ត្រីម្នាក់ដែលបាត់បង់ភាពខ្លួនឯងក្នុងអាពាហ៍ពិពាហ៍ នឹងលែងមានមិត្តភ័ក្តិ លែងចាប់អារម្មណ៍នឹងចំណង់ចំណូលចិត្តរបស់ខ្លួន លែងខ្វល់ពីខ្លួនឯង ប៉ុន្តែលះបង់អ្វីៗទាំងអស់ដែលនាងមានចំពោះប្តីរបស់នាង។ បន្តិច​ម្ដងៗ ប្រពន្ធ​ក៏​ប្រែជាមនុស្សស្រីកើតជំងឺទុក្ខព្រួយ គិតតែពីខ្វល់ខ្វាយ ដែលជាហេតុធ្វើឱ្យប្ដីចាប់ផ្ដើមមើលងាយ និងធុញទ្រាន់ចំពោះនាងជាខ្លាំង។

២. គិតតែពីលះបង់ ដោយពុំដែលទទួលបានអ្វីមកវិញ

2

ស្ត្រី​តែង​គិត​ថា​ អ្វីដែលនាងត្រូវធ្វើគឺ លះបង់គ្រប់បែយ៉ាងដើម្បីប្ដី និងកូន ហើយនាងយល់ថា ការលះបង់នោះ នឹងទទួលបានអ្វីដែលសំខាន់ត្រឡប់មកវិញ។ ប៉ុន្តែតាមពិតទៅ មានប្រពន្ធជាច្រើនដែល ទោះជាលះបង់គ្រប់យ៉ាងឱ្យប្តី និងកូនក៏ដោយ ក៏នៅតែត្រូវប្តីក្បត់ចិត្តដដែល។

ការលះបង់អ្វីៗគ្រប់យ៉ាងដែលអ្នកមាន ដោយសង្ឃឹមថានឹងអាចសងត្រឡប់នៅពេលក្រោយ គឺដូចជាការលេងល្បែងភ្នាល់មួយ ដែលគ្មានសង្ឃឹមថានឹងឈ្នះអ៊ីចឹង។ ហេតុអ្វីមិនប្រើផ្លូវងាយស្រួលជាងនេះ? ប្ដី​ប្រពន្ធ​ខំ​រួម​គ្នា​ នឹង​ទទួល​ជា​ថ្នូរនូវ​ការ​ស្រឡាញ់ មើលថែគ្នា​ជា​រៀង​រាល់​ថ្ងៃ។ ដូច្នេះ​បើ​ទោះ​ជួប​រឿង​អាពាហ៍​ពិពាហ៍​ក៏​ដោយ ក៏​ប្រពន្ធ​នៅ​តែ​មាន​ទំនុក​ចិត្ត​ និង​ឯករាជ្យ អាច​ញញឹម​ដើរ​ចេញ​ដោយ​បន្សល់​ទុក​នូវភាពសោកស្ដាយចំពោះស្វាមី ដែលមិនស្មោះចំពោះនាង ។

៣. ទន់ជ្រាយពេក

3

មុន​ពេល​មាន​រឿង​ផិត​ក្បត់ មនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​អត់​ទោស ហើយ​បន្ត​ទៅ​មុខ​ទៀត។ ប៉ុន្តែ​មាន​រឿង​មួយ​ប្រាកដ​ណាស់ ការ​អភ័យទោស​ អាច​ត្រូវ​ផ្ដល់ឱ្យ ​លុះត្រា​តែ​ភាគី​ម្ខាង​ទៀតចេះកែប្រែ កែ​កំហុសដោយចិត្តស្មោះ ហើយ​មិន​ធ្វើ​វា​ឡើង​វិញ​ម្ដងទៀត។

ទោះជាយ៉ាងនេះក្តី មានប្រពន្ធច្រើនណាស់ ព្រោះតែគេទន់ជ្រាយពេក នៅតែអភ័យទោសឱ្យប្ដីម្ដងហើយម្ដងទៀត ចំពោះអំពើផិតក្បត់ដដែលៗ។ ពេល​អ្នក​ជ្រើសរើស​ផ្លូវ​មួយនេះ អ្នកត្រូវ​ត្រៀម​ចិត្ត​ថា ផ្លូវ​នៅ​ខាង​មុខ​នឹង​ពោរពេញ​ទៅ​ដោយ​ទុក្ខ និង​មិន​មានក្ដីសុខឡើយ។ សម្រាប់អ្នកដែលមិនដឹងពីកំហុសរបស់ខ្លួន ហើយខ្វះការប្រែចិត្តដោយស្មោះ មិនយូរមិនឆាប់ គាត់នឹងដើរតាមផ្លូវដដែលម្តងទៀត ហើយអ្នកក៏នៅតែជាមនុស្សដែលឈឺចាប់ដដែល៕

អត្ថបទ ៖ បរទេស / Knongsrok