ល្ងង់បំផុត! មនុស្សស្រីដែលចូលចិត្តអួតរឿង ៣ យ៉ាងនេះ

មានតែមនុស្សស្រីល្ងង់ទេ ដែលចូលចិត្តបង្អួតខ្លួន ជាពិសេសគឺ អួតរឿង ៣ យ៉ាងខាងក្រោមនេះ ព្រោះមនុស្សស្រីឆ្លាតតែងតែបន្ទាបខ្លួន និងពោរពេញដោយការគោរពចំពោះខ្លួនឯង ដោយមិនបញ្ចេញ បង្ហាញ បង្អួតនោះឡើយ។

១. បង្អួត​រួបរាង​ខ្លួន​ច្រើន​ ដើម្បី​ឱ្យ​មាន​ភាព​ស្រស់​ស្អាត និងទាក់ទាញ

ស្ត្រី​ដែល​មាន​ប្រាជ្ញា​ និង​ចេះ​គោរព​ខ្លួន​ឯង​ នឹង​មិន​បង្ហាញ​រូបរាង ពណ៌សម្បុរ​ស្បែក​បែប​អសុរោះ​ឡើយ។ របៀបនៃការស្លៀកពាក់ នឹងបង្ហាញទស្សនៈពិភពលោកដំបូង បន្ទាប់មកនិស្ស័យ និងកិត្យានុភាពរបស់ស្ត្រីនៅក្នុងក្រសែភ្នែកអ្នកដទៃ។

ស្ត្រី​ដែល​ស្លៀក​ពាក់​ជ្រុល​ហួសហេតុ​ពេក ​នឹង​ធ្វើ​ឱ្យ​អ្នក​ដទៃមើលស្រាលតាំង​ពី​ជួប​គ្នា​ដំបូង។ គេ​នឹង​វាយ​តម្លៃនារី​ដែល​ចូល​ចិត្ត​បង្អួតរូបរាង ហើយញ៉ែលេងកំដរអារម្មណ៍។ ស្ត្រី​ដែល​មាន​សុជីវធម៌ ស្លៀកពាក់សមរម្យ ថ្លៃថ្នូរ ហើយ​នៅតែ​គោរព​តួ​ខ្លួន​ គឺ​ល្អ​ឥតខ្ចោះ និង​គួរឱ្យគោរព​បំផុត។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ របៀប​នៃ​ការ​ស្លៀកពាក់​ក៏​ជាចំណុចទាក់ទាញ​ថាមពល​ល្អ និង​អាក្រក់​របស់​មនុស្ស​ស្រីផងដែរ។ វាមិនមែនមានន័យថា ប្រសិនបើអ្នកស្លៀកពាក់ត្រឹមត្រូវ អ្នកនឹងមិនជួបមនុស្សអាក្រក់នោះទេ។ ប៉ុន្តែ​ការ​ស្លៀកពាក់​ដែលស៊ិចស៊ី​ខ្លាំង​ពេក​ប្រាកដ​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដែល​មាន​បំណង​អាក្រក់មិនខាន។

1

២. មនុស្សស្រីដែលចូលចិត្តអួតរឿងលុយកាក់ សម្ភារៈនិយម

ចាស់ៗតែង​និយាយថា “ធុង​ទទេ​ច្រើនតែឮ​ខ្លាំង”។ អ្នក​មាន​ពិតប្រាកដ គេមិនអួតសម្ញែងរឿងលុយកាក់ មាសប្រាក់ ឬសម្ភារៈនិយមឡើយ ព្រោះថា​ទ្រព្យសម្បត្តិ​ពិតនោះ​នឹង​បង្ហាញ​តាម​រយៈ​និស្ស័យ អាកប្បកិរិយា និង​ការងារថ្លៃថ្នូរ។ បុគ្គល​ដែល​ព្យាយាម​បង្អួត​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ នឹង​មិន​មាន​និស្ស័យ​ប្រណិត និង​ថ្លៃថ្នូរ​ឡើយ ហើយ​មិន​ដែល​ទទួល​បាន​ការ​គោរព និង​កោត​សរសើរ​ឡើយ។

ផ្ទុយ​ទៅ​វិញ គាត់​នឹង​ត្រូវ​អង្រួន​ក្បាល​ដោយ​មិន​បង្ហាញ​ការ​គោរព។ ជាពិសេស​បើ​ចូលចិត្ត​បង្អួត​រឿងលុយ​ច្រើន ត្រូវ​ប្រយ័ត្ន​នឹង​ជា​នុយ​ល្អ​សម្រាប់​ចោរ។ ដូច្នេះអ្នកកំពុងនាំមកនូវគ្រោះមហន្តរាយដល់ខ្លួនឯង និងគ្រួសារផងដែរ។

2

៣. អួតតែរឿងប្ដី

ជីវិត​មនុស្ស​ស្រី​ដែលរកបាន​ប្តី​ល្អ គឺជា​ពរជ័យ និង​ផលបុណ្យដ៏ល្អប្រសើរ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​អ្នក​អួត​នោះ វា​ងាយ​នឹង​បាត់​បង់។ ធ្លាប់​ឮ​ពាក្យ​ថា​ ១​ម៉ែត្រការ៉េ​ ចោរ​១០​នាក់​ហើយ​ឬ​នៅ? អ្វីៗគ្រប់យ៉ាងអាចកើតឡើងបានគ្រប់ពេល នៅក្នុងជីវិតនេះ។

ស្វាមី​របស់​អ្នក ​គឺ​ស្អាតល្អ​ហើយ​ អ្នក​ដឹង​ថា​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​ដឹង​ថា​គ្រួសារ​របស់​អ្នក​មានក្ដីសុខសុភមង្គលណាស់។ មិនចាំបាច់អួតច្រើនទេ ការដែលអ្នកអួតពីប្ដីពេក អាចនឹងធ្វើឱ្យប្ដីបានចិត្ត ជាពិសេសនោះគឺ អាចនឹងធ្វើឱ្យអ្នកក្បែរខ្លួនកើតចិត្តច្រណែន ហើយអាចនឹងចូលខ្លួនធ្វើអ្នកទីបី បំបែកបំបាក់គ្រួសារអ្នកដោយងាយ៕

ប្រភព ៖ បរទេស / Knongsrok