គ្រីស្តាល់ទី១
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី១ អ្នកគឺជាមនុស្សដែលស្រលាញ់អ្វីៗដោយគ្មានលក្ខខណ្ឌ។ អ្នកធ្វើការសម្រេចចិត្តដោយប្រើបេះដូងច្រើនជាងខួរក្បាល។ មិត្តភ័ក្តិ និងគ្រួសាររបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នក។ អ្នកតែងយល់ចិត្តមនុស្សហើយតែងលើកលែងឱ្យអ្នកដ៏ទៃនៅពេលគេមានកំហុស។ អ្នកជឿជាក់ថាអ្នកអាចផ្តល់ភាពកក់ក្តៅឱ្យគេបានច្រើនជាងនេះ។ ផ្លូវទៅកាន់សុភមង្គលរបស់អ្នកគឺជាសេចក្ដីស្រឡាញ់និងធម៌មេត្តា។
គ្រីស្តាល់ទី២
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី២ អ្នកគឺជាបុគ្គលដែលពោរពេញទៅដោយសក្តានុពលនិងភាពជោគជ័យ។ មនុស្សទាំងឡាយតែងស្កាត់មករកអ្នកដោយសារអ្នកគឺជាមនុស្សដែលមានប្រាជ្ញាខ្ពស់។ អ្នកមានចិត្តសប្បុរស សេចក្តីមេត្តា និងតែងការពារអ្នកនៅជុំវិញខ្លួន។ អ្នកគឺជាមនុស្សដែលមានស្មោះត្រង់និងមានបេះដូងពោរពេញទៅដោយសេចក្តីស្រឡាញ់។
គ្រីស្តាល់ទី៣
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៣ អ្នកគឺជាមនុស្សដែលប្រកាន់នូវភាពសុទិដ្ធិនិយមខ្ពស់។ អ្នកតែងមើលអ្វីៗទៅលើផ្លូវវិជ្ជមាននិងមានងាយឱ្យផ្លូវចិត្តរបស់អ្នករងឥទ្ធិពលអវិជ្ជមានពីខាងក្រៅនោះទេ។ អ្នកមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន បន្ទាប់ពីឆ្លងកាត់នូវបទពិសោធន៍យ៉ាងច្រើនលើសលប់ក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ទាំងនោះបានផ្តល់មកវិញនូវមេរៀនដ៏ល្អមួយ គឺភាពវិជ្ជមាន និងការបើកចំហនៃបេះដូងរបស់អ្នកនឹងតែងតែនាំមកនូវសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ។ អ្នកមានមិត្តភ័ក្ដិ និងក្រុមគ្រួសារដ៏កក់ក្តៅ ហើយនោះគឺជាអំណោយដ៏អស្ចារ្យ!
គ្រីស្តាល់ទី៤
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៤ អ្នកគឺជាមនុស្សដែលមានភាពរឹងមាំ ទោះបីជាអ្នកតែងតែទទួលរងនូវភាពតានតឹងក៏ដោយ។ នេះក៏ព្រោះតែអ្នកកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនក្នុងជីវិតរបស់អ្នក។ សូមចងចាំថាអ្នកតែងទទួលបានការការពារ និងគាំទ្រពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ពេលខ្លះអ្នកប្រើប្រាស់អារម្មណ៍ខ្លាំង ហើយពេលខ្លះអ្នកអនុញ្ញាតឱ្យវាគ្រប់គ្រងអ្នកបាន។ អ្នកមានថាមពលវិជ្ជមានច្រើន ប៉ុន្តែអ្នកត្រូវកម្ចាត់មនុស្សមួយចំនួនដែលមានឥទ្ធិពលលើអ្នកក្នុងផ្លូវអវិជ្ជមានជាមុនសិន។
គ្រីស្តាល់ទី៥
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៥ អ្នកគឺជាមនុស្សខ្លាំងពូកែម្នាក់។ តាមប្រវត្តិសាស្ត្រ គ្រីស្តាល់នេះត្រូវបានប្រើប្រាស់ដោយបុព្វបុរសដែលចម្បាំងតាមផ្លូវទឹកជាច្រើននៅសម័យដើម។ វាជានិមិត្តរូបនៃការការពារ។ អ្នកតែងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អ្នកនិងមនុស្សជុំវិញអ្នក។ មនុស្សជាច្រើនតែងមករកអ្នកដើម្បីជំនួយព្រោះពួកគេជឿទុកចិត្តលើអ្នកបំផុត។
គ្រីស្តាល់ទី៦
ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី អ្នកគឺជាមនុស្សដែលពោរពេញទៅដោយកម្លាំងសុទ្ធនិងថាមពល។ អ្នកតែងតែទាញយកផលប្រយោជន៍ពីភាពអស្ចារ្យនៃគុណធម៌របស់អ្នក។ អ្នកមិនដែលខ្ជះខ្ជាយពេលវេលាលើអំពើអាក្រក់ ឬទម្លាប់អាក្រក់ឡើយ។ អ្នកតែងព្យាយាមនិងហ៊ានពុះពាររាល់ឧបសគ្គដើម្បីមានជីវិតមួយដែលពោរពេញទៅដោយសេចក្តីស្ងប់ ចាកផុតទុក្ខទាំងឡាយ៕