អ្នកអាចស្វែងយល់អំពីខ្លួនអ្នកតាមវិធីផ្សេងៗ ក្នុងនោះការជ្រើសរើសយកនិមិត្តរូបព្រះអាទិត្យក៏អាចបង្ហាញថាអ្នកជាមនុស្សដែលមានឥទ្ធិពលបែបណាបានដែរ៖
ព្រះអាទិត្យទី១
ព្រះអាទិត្យទី១តំណាងឱ្យបញ្ញានិងសេចក្តីច្បាស់លាស់។ អ្នកគឺជាបុគ្គលម្នាក់ដែលមានចំណេះដឹងនិងតែងទាមទាររកយុត្តិធម៌ក្នុងជីវិត។ អ្នកមាននូវភាពហំហួនពីកំណើតដែលនាំឱ្យអ្នកអាចក្លាយជាមេដឹកនាំដ៏ល្អម្នាក់ទៅថ្ងៃអនាគត។
ព្រះអាទិត្យទី២
ព្រះអាទិត្យទី២តំណាងឱ្យសេចក្តីស្ងប់និងភាពមុឺងម៉ាត់។ អ្នកគឺជាមនុស្សដែលបង្កប់ទៅដោយអាថ៌កំបាំងនិងពោរពេញទៅដោយចម្ងល់។ អ្នកតែងសាកសួរអំពីអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតអ្នកនិងវិនិច្ឆ័យបានម៉ត់ចត់មុននឹងធ្វើការអនុម័តទៅលើរឿងអ្វីមួយ។
ព្រះអាទិត្យទី៣
ព្រះអាទិត្យទី៣តំណាងឱ្យសេចក្តីពិតនិងភាពមិនលម្អៀង។ អ្នកគឺជាមនុស្សដែលតែងលាក់បាំងអារម្មណ៍ពិតរបស់ខ្លួនដោយសារខ្លាចក្រែងចិត្តអ្នកដ៏ទៃ។ អ្នកគឺជាមនុស្សដែលតែងដើរលើផ្លូវកណ្តាលមិនលម្អៀងទៅខាងណាតែម្ខាងនោះទេ។
ព្រះអាទិត្យទី៤
ព្រះអាទិត្យទី៤តំណាងឱ្យឥទ្ធិពលនៃញាណនិងសេចក្តីមេត្តា។ អ្នកតែងតែមានញាណមួយប្រាប់អ្នកថាគួរធ្វើអ្វី មិនគួរធ្វើអ្វីហើយមិនងាយខុសនោះទេ។ អ្នកមានធម៌មេត្តាទៅលើអ្នកដ៏ទៃនិងតែងជាខ្នងបង្អែករបស់ពួកគេនៅពេលមានទុក្ខ៕
ប្រភព៖ បរទេស