ហូបចុកត្រូវប្រុងប្រយ័ត្នបន្តិច! ផ្ទុះឡើងនៃជំងឺលីស្តឺរីយ៉ូហ្សុីស(Listeriosis )នៅក្នុងផ្សិតម្ជុល

ការផ្ទុះឡើងនៃជំងឺលីស្តឺរីយ៉ូហ្សុីស (Listeriosis) ត្រូវបានរកឃើញដំបូងឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ហើយមកទល់ឥឡូវ អ្នកជំនាញបានរកឃើញថាប្រភពនៃជំងឺលីស្តឺរីយ៉ូហ្សុីស (Listeriosis)មួយនេះមាននៅក្នុងផ្សិតម្ជុលនាំចូលពីប្រទេសចិន។

What Are Enoki Mushrooms 5197552 Hero 03 0ca0f483b22f47b39249726bb91ef082

តើអ្វីទៅជាជំងឺលីស្តឺរីយ៉ូហ្សុីស (Listeriosis)?

វាជាជំងឺមួយប្រភេទដែលបង្កឡើងដោយការបរិភោគចំណីដែលមានផ្ទុកបាក់តេរីឈ្មោះ Listeria monocytogenes ដែលបាក់តេរីប្រភេទនេះ ភាគច្រើនមាននៅក្នុងអាហារឆៅមួយចំនួន។ អ្នកដែលងាយប្រឈមនឹងជំងឺនេះជាងគេគឺស្រ្តីមានផ្ទៃពោះ ជនចាស់ជរានិងបុគ្គលដែលមានប្រព័ន្ធការពារខ្សោយ។

323412248_1276326343275500_4314745273290095957_n

រោគសញ្ញានៃជំងឺលីស្តឺរីយ៉ូហ្សុីស(Listeriosis) អាចមានដូចជារាគ ក្តៅខ្លួន វង្វេងវង្វាន់ជាដើម។ ចំពោះស្រ្តីមានផ្ទៃពោះអាចបាត់បង់គភ៌ឬអាចបាត់បងជីវិតទៀតផង។

Symtpoms Listeriosis

ផ្សិតម្ជុលគឺជាគ្រឿងផ្សំដែលគេភាគច្រើនយកទៅដាក់ក្នុងស៊ុបឬបំពងជាដើម ហើយការចម្អិនបានត្រឹមត្រូវអាចសម្លាប់ពពួកបាក់តេរីទាំងអស់នោះបាន។ យ៉ាងណាមិញ វានៅតែស្ថិតនៅក្រោមការតាមដានរបស់រដ្ធាភិបាលរបស់មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​ និង​បង្កា​រជំងឺ​ឆ្លង (CDC )។

ដូចនេះ សូមមានការប្រុងប្រយ័ត្នក្នុងការចម្អិនឬបរិភោគទាំងអស់គ្នា៕

327005641_866576624453516_3421620799099114298_n

327283736_700322868243240_5714115128115938822_n

ប្រភព៖ CDC

អត្ថបទដោយ៖ Nuth

រូបភាព៖ CDC

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: