មនុស្សស្រីត្រូវចងចាំ ដាច់ខាតកុំធ្វើជាជនទី ៣

គេតែងនិយាយថាគេមិនត្រូវគ្នាជាមួយប្រពន្ធរបស់គេឡើយ  ពួកគេគេងបន្ទប់ផ្សេងគ្មានលែងមានអារម្មណ៍ជាមួយគ្នាទៀតហើយ។ ប៉ុន្តែពេលអ្នកឃើញពីស្ថានភាពគ្រួសាររបស់គេមានភាពរីករាយ និងសុភមង្គល  តើអ្នកមានអារម្មណ៍ដូចម្តេចទៅ?  អ្នកត្រូវគិតថា គេគ្រាន់តែធុញទ្រាន់ជីវិតដៃគូររយៈពេលខ្លីប៉ុណ្ណោះ  គេមានប្រពន្ធហើយ  មានកូនៗជាទីស្រលាញ់ទៀត   តើពិតឬទេ ដែលគេអាចយកក្តីស្រលាញ់ពិតរបស់គេមកវិនិយោគលើខ្លួនរបស់អ្នកនោះ អ្នកបែរជាមិនដឹងទាល់តែសោះថា  រាល់មនោសញ្ចេតនាដែលអ្នកទាំងពីរបានបង្កើតឡើងនោះ ទីបំផុតអ្នកបែរក្លាយទៅជាជនអប្រិយឬស្សាបំបែកបំបាក់ក្រុមគ្រួសារគេទៅវិញ ។

1

មនុស្សស្រីដាច់ខាតកុំធ្វើជាជនទី៣ឲ្យសោះ  មិនបាច់សួរថាមូលហេតុអ្វីឡើយ ព្រោះស្នេហាអាចធ្វើអោយមនុស្សខ្វក់ភ្នែក យល់ច្រលំខ្មៅទៅជាសរ  អាក្រក់ទៅជាល្អ  យល់ថាក្តីស្រលាញ់ដែលខ្លួនមានគឺជាក្តីស្នេហាដ៏ពិតប្រាដក តែអ្នកមិនបានសង្កេតសោះ តាមពិត រយៈពេលកន្លងទៅនេះគឺអ្នកបានយល់ច្រលំហើយ។

2

ប្រហែលជាអ្នកស្រលាញ់ប្រាក់របស់គេ ទោះជាមានប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទិញគ្រួសារដែលអ្នកចង់បានដែរ  ។

ប្រហែលជាអ្នកស្រលាញ់ងារជាមន្ត្រីរបស់គេ ទោះគេជាមន្ត្រីស័ក្តធំប៉ុណ្ណាក៏គេមិនអាចបើកចំហរនែនាំអ្នកប្រាប់គេឯងថាអ្នកជាប្រពន្ធគេដែរ ។

ប្រហែលជាអ្នកស្រលាញ់ភាពកំប្លែងរបស់គេ ប៉ុន្តែភាពកំប្លែងរបស់គេ ដល់រដូវបុណ្យទានចូលឆ្នាំម្តងៗ គេបែរជានិយាយសើចសប្បាយជាមួយក្រុមគ្រួសាររបស់គេទៅវិញ។

ប្រហែលជាអ្នកស្រលាញ់ទេពកោសល្យរបស់គេ ប៉ុន្តែទោះជាគេមានទេព្យកុសលប៉ុណ្ណា ក៏គេមិនអាចជាស្វាមីស្របច្បាប់របស់អ្នកឡើយ ។

3

ប្រហែលជាអ្នកស្រលាញ់គេពិតប្រាកដមែន  ប៉ុន្តែអ្នកត្រូវចងចាំថា កុំដើរចូលទៅក្នុងជីវិតរបស់មនុស្សដែលមានគ្រួសាររួចអោយសោះ កុំសុខចិត្តធ្វើជាស្រីកំណាន់គេអឲ្យសោះ ប៉ុន្តែត្រូវជូនពរអោយគ្រួសារគេមានសុភមង្គលដោយស្ងាត់ៗ បែបនេះអ្នកអាចជួយសង្រ្គោះមនុស្សស្រី២នាក់ ម្នាក់គឺប្រពន្ធរបស់គេ  ម្នាក់ទៀតគឺជារូបអ្នក។

ថ្ងៃនេះ គេអាចក្បត់ប្រពន្ធគេមកស្រលាញ់អ្នក  ដូច្នេះថ្ងៃស្អែកគេក៏អាចក្បត់អ្នកទៅស្រលាញ់ស្រីផ្សេងដូចគ្នា។​មនុស្សស្រីត្រូវចង់ចាំថា ដាច់ខាតកុំធ្វើជាជនទី៣អោយសោះ ដើម្បីអោយខ្លួនឯងថ្ងៃក្រោយមានមុខមាត់នៅក្នុងសង្គម ​អោយក្រុមគ្រួសារម្តាយឪពុកមានមុខមានមាត់ កិត្តិយសល្អដោយសារយើង និងដើម្បីឲ្យខ្លួនឯងរស់នៅដោយភាពធូរស្រាលផងដែរ។

រៀបរៀងដោយ៖ MCB