(Knongsrok): បន្លែទាំងនេះមិនត្រឹមតែសម្បូរសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងល្អខ្លាំងចំពោះសុខភាពទៀតផង។
ត្រួយដំឡូងផ្អែមគឺមិនសូវគួរចាប់អារម្មណ៍ទេចំពោះមនុស្សទូទៅភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយស្លឹករបស់វាមានវីតាមីន B6 ច្រើនជាង 3 ដង វីតាមីន C 5 ដង និងវីតាមីន B 10 ដងច្រើនជាងដំឡូងផ្អែម។
ក្រៅពីនេះ បន្លែត្រួយដំឡូងផ្អែមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន សម្បូរទៅដោយវីតាមីន C, A, K, វីតាមីន B1, B2, B3, អាស៊ីតហ្វូលិក, ជាតិសរសៃ, សារធាតុចិញ្ចឹមជាងបន្លែដទៃទៀត។
ផ្សិត Shiitake មានរាងដូចឆ័ត្រតូច មានអង្កត់ផ្ចិត 5-10 សង់ទីម៉ែត្រ មានពណ៌ត្នោតស្រាល ប្រែពណ៌ត្នោតចាស់ពេលទុំ ផ្សិតនេះដុះនៅលើដើមឈើធំៗ។
ផ្សិត Shiitake ត្រូវបានគេយកទៅចម្អិនស៊ុប និងចៀន ហើយវាជាស្តេចផ្សិត ព្រោះវាអាចបរិភោគបាន មានជីវជាតិ និងអាចប្រើជាថ្នាំបាន។ យោងតាមរឿងព្រេង ផ្សិត shiitake ត្រូវបានគេប្រើជាញឹកញាប់ដើម្បីព្យាបាលគ្រុនក្ដៅ ឈឺក្បាល វិលមុខ និងជំងឺក្រពះ។ ការសិក្សាវិទ្យាសាស្ត្របានបង្ហាញថាផ្សិត shiitake ពង្រឹងប្រព័ន្ធភាពស៊ាំ កាត់បន្ថយដុំសាច់ និងការពារជំងឺមហារីក។
នៅក្នុងឯកសារបុរាណ ស្លឹកគូឆាយមិនត្រឹមតែជាអាហារសម្បូរសារធាតុចិញ្ចឹម ងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានរាប់ជាឱសថផងដែរ ព្រោះស្លឹកគូឆាយមានប្រសិទ្ធខ្ពស់ក្នុងការប្រឆាំងនឹងការរលាក។
គូឆាយជារុក្ខជាតិស្មៅមួយប្រភេទ ដុះលើដី តាមធម្មជាតិ ដើមរបស់វាអាចដុះបានពីកម្ពស់ ២០-៤០ សង់ទីម៉ែត្រ ដើម និងស្លឹកមានពណ៌បៃតង ផ្កាមានពណ៌ស។ វាមានភាពងាយស្រួលក្នុងការដាំដុះ ហើយត្រូវការការថែទាំតិចតួច។ គ្រាន់តែសាប ឬដាំជាមួយកូនម្តងអាចប្រមូលផលបានច្រើនជំនាន់ច្រើនឆ្នាំ។ រុក្ខជាតិនេះលូតលាស់បានល្អពេញមួយឆ្នាំ ទាំងអាចប្រើជាបន្លែ និងអាចប្រើជាថ្នាំបានតាមតម្រូវការ។
ស្លឹកគូឆាយមានផ្ទុកនូវវីតាមីន B និងសារធាតុរ៉ែជាច្រើនដូចជា ទង់ដែង ភីរីដូស៊ីន ជាតិដែក នីអាស៊ីន ម៉ង់ដាន ជាតិ thiamin កាល់ស្យូម riboflavin... លើសពីនេះវាក៏មានផ្ទុកវីតាមីន K ច្រើនផងដែរ ដែលល្អសម្រាប់អ្នកដែលមានជំងឺពុកឆ្អឹង។
សណ្តែកបណ្តុះគឺជាបន្លែ និងជាល្បោយដ៏ពេញនិយមនៅស្រុកខ្មែរយើង ជាមួយនឹងវិធីសាមញ្ញក្នុងការបណ្ដុះឱ្យវាលូតលាស់ និងពេលវេលាលូតលាស់លឿន។ សណ្តែកបណ្តុះជាធម្មតាត្រូវបានពណ្ដុះពីសណ្តែកខៀវ ប៉ុន្តែក៏មានពីសណ្តែកសៀង សណ្តែកខ្មៅ ឬសណ្តែកក្រហមផងដែរ ប៉ុន្តែសណ្តែកបណ្តុះភាគច្រើនដែលយើងទិញនៅលើទីផ្សារគឺបណ្ដុះពីសណ្តែកខៀវ។
សណ្តែកបណ្តុះត្រូវបានលក់យ៉ាងច្រើននៅលើទីផ្សារក្នុងតម្លៃធូរថ្លៃបំផុត ឬអ្នកអាចធ្វើសណ្តែកបណ្តុះដោយខ្លួនឯងក៏បាន ដែលមានលក្ខណៈសាមញ្ញបំផុត មានអនាម័យ និងសុវត្ថិភាព។ ការទទួលទានសណ្តែកបណ្តុះជាប្រចាំ នឹងជួយបំពេញបន្ថែមរាងកាយរបស់យើងជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាត ដែលជាហេតុជួយដល់ការការពារជំងឺ និងការការពារសុខភាព។
ឥទ្ធិពលធម្មតាមួយចំនួននៃសណ្តែកបណ្តុះ៖ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ គាំទ្រការបន្សាបជាតិពុល បន្សុទ្ធរាងកាយ។ បង្កើនដង់ស៊ីតេឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ រក្សាកម្រិតកូឡេស្តេរ៉ុលក្នុងកម្រិតស្ថិរភាព ដោយហេតុនេះការពារបេះដូង ជំរុញការរំលាយអាហារ គាំទ្រការសម្រកទម្ងន់ កាត់បន្ថយភាពតានតឹងនិងការថប់បារម្ភ ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ សម្រស់ស្បែក ល្អសម្រាប់ភ្នែក កាត់បន្ថយហានិភ័យនៃជំងឺភ្នែកដូចជា degeneration macular ពង្រឹងមុខងារផ្លូវភេទបុរស…។
ស្ពៃខ្មៅត្រូវបានគេស្គាល់ផងដែរថាជាស្ពៃដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលល្អសម្រាប់សុខភាពរបស់អ្នក។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកទទួលទានស្ពៃខ្មៅជាទៀងទាត់ វាក៏ជួយការពារភាពចាស់ផងដែរ ជួយពន្យារអាយុរបស់អ្នកបានយ៉ាងល្អបំផុត។ ក្រៅពីនេះ បន្លែនេះក៏មានផ្ទុកជាតិដែក និងកាល់ស្យូមច្រើនផងដែរ ដែលល្អសម្រាប់ឆ្អឹង និងសន្លាក់ ព្រមទាំងពង្រឹងឈាម និងខួរក្បាល ការពារការវិលមុខ។
លើសពីនេះស្ពៃខ្មៅក៏សម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយផងដែរ។ អ្នកអាចចម្អិនអាហារផ្សេងគ្នាជាច្រើនអាស្រ័យលើចំណង់ចំណូលចិត្តរបស់គ្រួសារអ្នក។
ផ្ទីគឺជាប្រភពដ៏ពេញនិយមនៃសារធាតុ phytonutrients នៅក្នុងអាហាររបស់គ្រួសារនីមួយៗ។ បន្លែនេះមានរសជាតិផ្អែមត្រជាក់ និងមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ។
ជាតិដែកនៅក្នុង amaranth គឺខ្ពស់ណាស់ ហើយវាជាស្តេចនៃជាតិដែកនៅក្នុងបន្លែ។ ការប្រើប្រាស់ amaranth អាចជួយកាត់បន្ថយការរលាក, ល្អសម្រាប់ឆ្អឹង, ការពារជំងឺសរសៃឈាមបេះដូង, ជំងឺទឹកនោមផ្អែម។ ការទទួលទាន amaranth ជាទៀងទាត់ក៏ជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងធ្វើឱ្យប្រសើរឡើងនូវជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
ផ្ទីក៏មានសមត្ថភាពកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយផងដែរ។ លើសពីនេះ តូកូទីណុល (tocotrienols) - វីតាមីន E មួយប្រភេទដែលមាននៅក្នុងបន្លែនេះ ក៏ជួយកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ និងការពារជំងឺសរសៃឈាមបេះដូងផងដែរ។
វាមានផ្ទុកជាតិសរសៃខ្ពស់ (ច្រើនជាងស្រូវសាលី 3 ដង) ។ ដូច្នេះហើយ វាអាចជួយអ្នកឱ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហាររបស់អ្នក និងការពារការទល់លាមក។ នេះក៏ជាបន្លែដ៏ល្អសម្រាប់ក្មេងៗ និងមនុស្សចាស់ផងដែរ។ ទឹកដែលចម្អិនពីស្លឹកផ្ទីស្រស់ក៏ជួយព្យាបាលជំងឺរាគរូស ធ្លាក់ឈាម និងខ្សោះជាតិទឹកផងដែរ៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)