មនុស្សជាច្រើនសុទ្ធតែមិនដឹង ការទទួលទានទឹកដោះគោបែបនេះមានផលប៉ះពាល់យ៉ាងខ្លាំង

ទឹកដោះគោចាត់ទុកជាអាហារដ៏ចាំបាច់មួយនៅក្នុងជីវិតរស់នៅនៃសុខភាពរាងកាយ  ប៉ុន្តែអ្នកដឹងទេថា  ការទទួលទានទឹកដោះគោរមានច្រើនវិធី ប៉ុន្តែបើអ្នកមិនប្រុងប្រយ័ត្នទេវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយើងដោយមិនដឹងខ្លួន  ដូច្នេះ តើការទទួលទានទឹកដោះគោមានបម្រាមអ្វីខ្លះដែលយើងត្រូវដឹង?

22

បម្រាម១  ការយកទឹកដោះទទួលទានជំនួសទឹក

ទឹកដោះគោមានខ្លាញ់អាក្រក់ ប្រហែល 3% នៃពាក់កណ្តាលអាស៊ីតខ្លាញ់ឆ្អែត។ វាត្រូវបានគេចាត់ទុកថាជាសមាសធាតុសំខាន់ដែលបង្ករឲ្យកើតជំងឺដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត។

សម្រាប់មនុស្សពេញវ័យគួរតែទទួលទានចាប់ពី 200-300ml ប្រហែលមួយពែង ក្នុងមួយថ្ងៃ ហើយការទទួលទានប្រចាំថ្ងៃសរុបមិនគួរលើសពី 500ml ។

បម្រាប២ កុំទទួលទានទឹកដោះគោពោះទទេរ

ពេលពោះទទេ កំហាប់ទឹកក្នុងក្រពះខ្ពស់ ប្រសិនបើអ្នកផឹកទឹកដោះគោនៅពេលនេះ ប្រូតេអ៊ីននៅក្នុងទឹកដោះគោរួមផ្សំគ្នាក្លាយទៅជាដុំៗនៅក្នុងក្រពះ ដែលប៉ះពាល់ដល់ការរំលាយអាហារ និងការស្រូបយកប្រូតេអ៊ីន និងធ្វើឱ្យមានផលប៉ះពាល់ដល់ក្រពះធ្ងន់ធ្ងរ ។

យកល្អគួរទទួលទានទឹកដោះគោបន្ទាប់ពីបរិភោគអាហាររួច ឬអាហារដែលមានជាតិម្សៅ ដើម្បីជំរុញការរំលាយអាហារ និងការស្រូបយកទឹកដោះគោ។

Healthy Food

បម្រាប៣  ពេលលេបថ្នាំទទួលទានទឹកដោះគោជំនួសទឹក

ពេលលេបថ្នាំមិនត្រូវយកទឹកដោះគោមកទទួលទានជំនួសទឹកឡើយ ពីព្រោះជាតិកាល់ស្យូម សារធាតុដែក និងប្រូតេអ៊ីននៅក្នុងទឹកដោះគោនឹងមានប្រតិកម្មមិនល្អជាមួយថ្នាំក្នុងក្រពះពោះវៀន។វាក៏មានអន្តរកម្មទាក់ទងនឹងការប្រមូលផ្តុំកាល់ស្យូមនិងជាតិដែកនៅក្នុងខ្លួនផងដែរ។

គន្លឹះ៖ ប្រសិនអ្នកជាមនុស្សចូលចិត្តទទួលទានទឹកដោះគោដោយខានពុំបាន  ក្នុងករណីដែលអ្នកមានជំងឺផ្តាសាយអ្នកអាចទទួលទានថ្នាំមុន  រយៈពេល២ម៉ោងក្រោយអ្នកអាចទទួលទានទឹកដោះគោបាន ព្រោះបែបនេះគ្មានផលប៉ះពាល់ឡើយ។

21

បម្រាប៤  កំដៅទឹកដោះគោជាមួយសីតុណ្ហភាពខ្ពស់ឬទាប

មនុស្សជាច្រើនគិតថា មេរោគនឹងស្លាប់នៅក្នុងសីតុណ្ហភាពខ្ពស់  ប៉ុន្តែសីតុណ្ហភាពខ្ពស់នឹងធ្វើឱ្យប្រូតេអ៊ីននៅក្នុងទឹកដោះគោមានការថយចុះ។ តាមពិត ឆុងម្សៅទឹកដោះគោឬការកំដៅទឹកដោះគោ នៅក្នុងកំរិតសីតុណ្ហភាពពី 60 ℃ ដល់ 70 ℃ គឺសមស្របបំផុត ។

ទឹកដោះគោមិនគួរត្រូវបានរក្សាទុកនៅកន្លែងកកទេ ព្រោះការកកនេះនឹងធ្វើឱ្យប្រូតេអ៊ីននៅក្នុងទឹកដោះគោទៅជាខ្លាញ់កក។ បន្ទាប់ពីរលាយប្រូតេអ៊ីន និងជាតិខ្លាញ់ដែលបានកករឹងនោះ គឺវាមិនអំណោយផលដល់ការស្រូបយកនៃរាងកាយរបស់មនុស្សឡើយ ហើយក៏ធ្វើឲ្យគុណតម្លៃនៃទឹកដោះគោចុះទាបដែរ។

 

រៀបរៀងដោយ៖ MCB