ជំពាក់គេលុយមិនសង កម្មផលតបស្នងគួរអោយខ្លាច

ក្រដាសប្រាក់មួយសន្លឹកអាចឲ្យយើងសាងបាបទាំងមិនដឹងខ្លួន  បើជំពាក់ប្រាក់មិនសងទេ  កម្មផលមានពិតគួរឲ្យខ្លាច រឿងជំពាក់ប្រាក់នេះ ជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែបានជួប មានអ្នកខ្លះសង មានអ្នកខ្លះមិនសង តើចង់ដឹងថាកម្មផលគួរឲ្យខ្លាចប៉ុណ្ណាសូមអានរឿងនិទានខាងក្រោមនេះ ៖

3

មានគ្រួសារមួយមានទ្រព្យសម្បត្តិស្តុកស្តម្ភ  មានថ្ងៃមួយ ក៏បានយល់សប្តិចម្លែក  ក្នុងសប្តិឃើញមនុស្សប្រុសម្នាក់ដើរមកប្រាប់គាត់ថា ៖ លោកជំពាក់ប្រាក់ខ្ញុំ១៤០០០ ឆាប់សងខ្ញុំវិញមក!

អ្នកមានរូបនោះឈរភ្លឹកមិនទាន់ហាមាត់ឆ្លើយផង  បុរសដែលទារបំណុលនោះក៏បានដើរចូលក្នុងផ្ទះគាត់បាត់ទៅ។

ពេលភ្ញាក់ឡើង ​ប្រពន្ធរបស់គាត់ក៏បានបង្កើតកូនប្រុសម្នាក់។

អ្នកមានម្នាក់នោះក៏ភ្ញាក់ព្រើត គាត់ដឹងថាកូនប្រុសគាត់ម្នាក់នេះគឺជាព្រលឹងមកទារបំណុល  ប៉ុន្តែក៏ដោយសារមាននិស្ស័យពីជាតិមុន ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ។

ដូច្នេះ គាត់ក៏បានដកប្រាក់១៤០០០ទុកដោយឡែក   ឲ្យតែជាការចំណាយរបស់កូនប្រុសគាត់មិនថាជាថ្លៃហូបចុកស្លៀកពាក់ថ្នាំសង្កូវអ្វីនោះទេ សុទ្ធតែដកចេញពីប្រាក់១៤០០០ នោះ។

ពេលកូនប្រុសគាត់អាយុជាង៣ គាត់បានទៅពិនិត្យមើលថាប្រាក់នោះសល់ប៉ុន្មាន  ចាប់អារម្មណ៍ថាប្រាក់នោះនៅសល់តែជាង៧០០តែប៉ុណ្ណោះ។

ចៃដន្យ  ម៉ែដោះបានពរកូនប្រុសនោះមក  ហើយបុរសជាឪពុកក៏និយាយលេងសើចថា៖ “កូនប្រុស  ប្រាក់១៤០០០នោះ ជិតអស់ហើយ  ចាំមើលថ្ងៃក្រោយឯងបានអ្វីចាយទៀត?”

និយាយចប់ភ្លាម  ទឹកមុខរបស់កូនប្រុសនោះស្រាប់តែប្រែភ្លាម  គេកាច់ករហើយបើកភ្នែកធំៗ  ក៏ដាច់ខ្យល់ភ្លាមៗ។

ក្រោយមក  ប្រាក់ដែលនៅសេសសល់នោះបានយកទៅបញ្ជុះសពរបស់កូនប្រុសគាត់  មិនសល់សូម្បីតែ១សេន។

ដូច្នេះហើយអ្វីដែលគួរសងត្រូវតែសង  អ្វីដែលជំពាក់ពីជាតិមុនក៏ត្រូវតែសង  សងអស់ហើយនឹងធូរស្រាជាមិនខាន។

1

នៅក្នុងជីវភាពរស់នៅជាក់ស្តែង  ស្ទើរតែមានមនុស្សគ្រប់គ្នាជួបនឹងស្ថានភាពការជំពាក់ប្រាក់  ប៉ុន្តែក៏មានមនុស្សជាច្រើនគេមិនងាយហាមាត់ខ្ចីប្រាក់គេដែរ ។

អ្នកទៅខ្ចីប្រាក់គេបានហើយ សូមរក្សាទឹកចិត្តដឹងគុណផង ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានប្រាក់ឲ្យអ្នកខ្ចីរហូតទេ គឺដោយសារតែ អ្វីដែលគេឲ្យអ្នកខ្ចីមិនមែនជាប្រាក់ឡើយ គឺជាទំនុកចិត្ត  គឺជាការជឿជាក់ គឺការលើកទឹកចិត្ត គឺជាការទទួលស្គាល់ពីសមត្ថភាពរបស់អ្នក  គឺជាការបណ្តាក់ទុនចំពោះអនាគតរបស់អ្នក។

សង្ឃឹមមិត្តទាំងអស់គ្នាដាច់ខាតកុំជាន់ឈ្លីពាក្យ “ស្មោះត្រង់” នេះឲ្យសោះ ​បើធ្វើឲ្យបាត់បង់ជំនឿចិត្តហើយនោះគឺជាការក្ស័យធនដ៏ធំមួយនៅក្នុងជីវិត ព្រមទាំងបាត់បង់តំលៃរបស់ខ្លួន។

2

ស្របពេលនេះ សូមអ្នកចង់ចាំថា៖

អ្នកដែលចូលចិត្តចេញប្រាក់ឲ្យអ្នក  មិនមែនព្រោះតែគេល្ងង់ហើយប្រាក់ច្រើននោះទេ ព្រោះគេមើលសំខាន់មនោសញ្ចេតនាជាងលុយកាក់។

ពេលដែលសហការគ្នាគេសុខចិត្តហុចផលប្រយោជន៍ឲ្យអ្នក  មិនមែនគេល្ងង់ទេ  គឺគេចេះចែករំលែក។

ពេលធ្វើការគេសុខចិត្តធ្វើការងារច្រើនជាងអ្នក មិនមែនគេល្ងង់ទេ  គឺដោយសារគេស្គាល់ពីកាតព្វកិច្ចរបស់ខ្លួន។

ក្រោយពីឈ្លោះគ្នាហើយគេមកសុំទោសអ្នកមុន មិនមែនគេខុសនោះទេ គឺដោយសារគេចេះស្តាយស្រណោះមិត្តភាពមួយនេះ។

មនុស្សដែលសុខចិត្តជួយអ្នក មិនមែនគេជំពាក់អ្នកអ្វីនោះទេ  គឺដោយសារគេចាត់ទុកជាមិត្តភ័ក្រ្ត។

រៀបរៀងដោយ៖  MCB