ជីវិត​អ្នក​កំពុង​លំបាក​ណាស់​មែន​ទេ? ជ្រើសរើស​កាត​មួយ ដើម្បី​ដឹង​ថា​អ្នក​គួរ​ធ្វើ​អ្វី​នៅ​ពេល​នេះ

ជីវិត​របស់​យើង ពេល​ខ្លះ​ធ្លាក់​ក្នុង​ស្ថានភាព​មួយ​ដែល​ពិបាក​នឹង​សម្រេច​ថា​គួរ​ដើរ​ទៅ​ផ្លូវ​ណា ធ្វើ​អ្វី​ទុក​អ្វី ហើយ​ម្តងៗ​សឹង​តែ​លែង​ចង់​បន្ត​ទៅ​មុខ​ទៀត និង​ត្រឹម​ចង់​នៅ​ស្ងប់ស្ងាត់​តែ​ម្នាក់​ឯង។

យ៉ាង​ណា​សុំ​ក្រោក​ឈរ​បន្ត​ទៅ​ទៀត ហើយ​គួរ​តែ​សម្លឹង​មើល​នៅ​រឿងរ៉ាវ​ជា​ច្រើន​ដែល​យើង​បាន​ឆ្លង​កាត់ ទម្រាំ​បាន​ឈាន​មក​ដល់​ចំណុច​នេះ។ តាម​រយៈ​ការ​ធ្វើ​តេស្ត​ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​កាត​មួយ​ក្នុង​ចំណោម​កាត​ទាំង ៣ ដើម្បី​ទទួល​បាន​ចម្លើយ​ដូច​ខាង​ក្រោម៖

កាត​ទី ១

1

បញ្ហា​របស់​អ្នក​ត្រូវ​បាន​បាត់​ចេញ​ពី​អារម្មណ៍​របស់​អ្នក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ សូម​អ្នក​ធ្វើ​វា​ដោយ​កុំ​តក់ក្រហល់​ខ្លាំង​ពេក ហើយ​ទុក​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង​ខ្លះ​ផង។

រឿង​ខ្លះ​អ្នក​មិន​អាច​បន្ថែម​ល្បឿន​បាន​ទេ ដោយ​វា​ត្រូវ​ការ​ពេលវេលា​ជា​អ្នក​កំណត់​ដែរ បែប​នេះ​ត្រឹម​តែ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ឲ្យ​ល្អ​បំផុត ហើយ​ចុង​ក្រោយ​វា​នឹង​ក្លាយ​ជា​របស់​អ្នក។ ការ​តស៊ូ​របស់​អ្នក​កន្លង​មក នឹង​តបស្នង​មក​ឲ្យ​អ្នក​វិញ​នូវ​ជោគជ័យ និង​ដំណោះស្រាយ​បញ្ហា​ដែល​កំពុង​ជាប់គាំង។

កាត​ទី ២

2

ទ្វារ​បាន​បើក​រង់ចាំ​អ្នក​ហើយ គឺ​រង់ចាំ​តែ​អ្នក​ចាប់​យក​ឱកាស​មាស​មួយ​នេះ​តែ​ប៉ុណ្ណោះ។ អ្នក​មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ ចូរ​ត្រដាង​ស្លាប​ដ៏​ធំ​របស់​អ្នក ឆ្ពោះ​បន្ត​ទៅ​មុខ​ទៀត ហើយ​អម​ដោយ​ឆន្ទៈ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ទោះ​សត្រូវ​មក​ពី​ខាង​ណា ក៏​មិន​អាច​រារាំង​អ្នក​ឲ្យ​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​នោះ​បាន​ដែរ។

កាត​ទី ៣

3

ប្រសិន​អ្នក​ចង់​ទទួល​បាន​ជោគជ័យ កុំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេក​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ធ្វើ​វា​ដោយ​ល្មមៗ ហើយ​មាន​ផែនការណ៍​អ្វី​ត្រូវ​លាក់​ទុក​សិន កុំ​ទាន់​ប្រាប់​គេ​ទាំង​អស់ បើ​អ្នក​មិន​ទាន់​បាន​បោះ​ជំហាន​ចេញ​ច្បាំង​ផង​នោះ។

ពេល​ខ្លះ​ដោយសារ​ការ​ទម្លាយ​ចេញ​នូវ​គ្រប់​ផែនការណ៍​អស់​ហ្នឹង​ហើយ នាំ​ឲ្យ​អ្នក​ប្រាប់​តម្រុយ​ទៅ​អ្នក​ខាង​ក្រៅ ដែល​គេ​មិន​សុទ្ធ​តែ​ល្អ​ជាមួយ​អ្នក​ទាំង​អស់​ទេ ហើយ​អ្នក​ខ្លះ​មិន​បាន​ធ្វើ​អ្វី ក៏​គេ​ចាំ​តែ​សើច និង​មិន​ងាយ​សាទរ​អ្នក​នោះ​ដែរ។

ពេល​នេះ​ចូរ​អភិវឌ្ឍ​ខ្លួន​ឯង​ដោយ​ភាព​ស្ងាត់ស្ងៀម ហើយ​សឹម​ពេល​បាន​ផ្លែផ្កា​ធំ យើង​បង្ហាញ​តាម​ក្រោយ​ក៏​មិន​ហួស​ពេល​ដែរ។

កាត​ទី ៤

4

អ្នក​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នៅ​ពេល​នេះ មាន​រឿង​ជាប់គាំង​មួយ​ចំនួន​ដែល​អ្នក​ដោះស្រាយ​ពេល​នេះ​មិន​ទាន់​បាន ហើយ​ក៏​មិន​ច្បាស់​ថា​គួរ​ដើរ​តាម​ផ្លូវ​ណា។

សារ​មួយ​ចង់​ណែនាំ​ទៅ​អ្នក ត្រូវ​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​ច្បាស់ កុំ​វង្វេង​ខ្លួន​ឯង ហើយ​កុំ​ឲ្យ​ពាក្យ​អ្នក​ដទៃ​អូស​ទាញ​អ្នក​បាន​ឲ្យ​សោះ។ អ្វី​ដែល​អ្នក​បាន​ព្យាយាម​កន្លង​មក ចូរ​បន្ត​វា​ទៀត ទោះ​ពេល​នេះ​លំបាក​បន្តិច តែ​ពេល​ឆាប់ៗ​ខាង​មុខ នឹង​មាន​ភ្លើង​ខៀវ ភ្លើង​ជោគជ័យ​បញ្ឆេះ​មក​ក្នុង​ជីវិត​អ្នក​វិញ​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក