ការសិក្សាស្រាវជ្រាវទៅលើក្រយៅដៃរបស់មនុស្ស តាមបែបវិទ្យាសាស្រ្ត អាចបកស្រាយពីបុគ្គលិកលក្ខណះ និងអាកប្បកិរិយារបស់មនុស្សម្នាក់បាន។
ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ថាតើក្រយៅដៃរបស់អ្នកមានសណ្ឋានបែប ហើយថាតើ វាអាចបកស្រាយពីបុគ្គលិករបស់អ្នកបានយ៉ាងដូចម្ដេច? ពិនិត្យមើលគំរូនៃស្នាមក្រយៅដៃរបស់អ្នក និងផ្គូផ្គងការបកស្រាយដូចខាងក្រោម៖
ទី១: ផ្នត់
ក្រយៅដៃប្រភេទនេះ កើតមានច្រើនចំពោះប្រជាជនខាងប៉ែកអ៊ឺរ៉ុប ជាមនុស្សដែលមានទំនាក់ទំនងល្អ និងដោះស្រាយបញ្ហាដោយសន្តិវិធី។ មនុស្សដែលមានក្រយ៉ៅដៃប្រភេទនេះ ចេះស្គាល់ទុក្ខធុរះ និងចូលចិត្តជួយអ្នកដ៏ទៃ ថែមទំាងងាយនឹងរាប់អានមិត្តភ័ក្តទៀតផង។ ខណះដែលជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ពួកគេកម្រនឹងធ្វើជាអ្នកផ្តើមគំនិតណាស់។
ពួកគេជាមនុស្សដែលអាចទាយចិត្តអ្នកដ៏ទៃ ចិត្តទូលាយ មានសុខភាពល្អ ប៉ុន្តែពេលឈឺដូចកូនក្មេងអីញ្ចឹង។ អ្នកដែលមានក្រយ៉ៅដៃប្រភេទនេះជាមនុស្សគោរពច្បាប់ មិនចូលចិត្តកិច្ចការដែលពួកគេមិនចាប់អារម្មណ៏។ បើម្រាមទំាង១០សុទ្ធតែមានរូបរាងបែបនេះ បានន័យថាអ្នកនោះជាមនុស្សដែលមានការស្រមើស្រម៉ៃខ្ពស់។
ទី២: កោង
អ្នកដែលមានក្រយ៉ៅដៃប្រភេទនេះជាមនុស្សដែលមានកំលំាងមំាមួន និងមានជំនឿចិត្ត យើងអាចមើលដឹងថាគេជាមនុស្សមានជំនឿចិត្តលើរឿងគ្រប់យ៉ាង ទំាងកាយវិការ ដំណើរ ឥរិយាបថ និងបុគ្គលិកលក្ខណៈ។ ពួកគេជាមនុស្សមានះ ពេលចង់ធ្វើអ្វីមួយហើយគ្មានអ្នកណាអាចហាមឃាត់បានទេ ពេលគិតអ្វីមួយហើយមិនត្រូវការពិចារណាឡើងវិញឡើយ។
មនុស្សបែបនេះតែងមានបញ្ហាក្នុងការសម្របនឹងបរិស្ថាន និងមិនសូវស្តាប់យោបល់គេ។ អ្នកដែលមានក្រយ៉ៅដៃបែបនេះមើលទៅដូចជាសកម្មណាស់ ប៉ុន្តែចូលចិត្តប្រើប្រាស់គេដើម្បីអោយខ្លួនបានដល់គោលដៅ។
ទី៣: កួច
អ្នកដែលមានក្រយ៉ៅប្រភេទនេះជាមនុស្សឆាប់ឆេវឆាវ ប៉ុន្តេមិនចេះគុំគួន មានទេពកោសល្យពីកំណើត ឆាប់យល់ស្ថានការណ៏ និងត្រៀមខ្លួនជានិច្ចក្នុងការវិភាគអ្នកដែលនៅជុំវិញ។ ជាញឹកញាប់ចង់ធ្វើកិច្ចការចាប់ពី២ឡើងតែតែងតែបោះបង់ពាក់កណ្តាលទី ដោយសារអស់ចំណាប់អារម្មណ៏។
ចរិតលក្ខណៈមនុស្សប្រភេទនេះពិបាកផ្គាប់ណាស់ ចូលចិត្តលាក់អារម្មណ៏ និងគំនិតជាហេតុដែលធ្វើអោយពិបាកក្នុងការទស្សន៏ទាយ។ យើងនឹងចាប់អារម្មណ៏ឃើញថាមនុស្សប្រភេទនេះមិនចេះស្កប់ស្កល់នឹងខ្លួនឯង ហើយតែងសង្ស័យគេគ្រប់គ្នា និងគ្រប់បែបយ៉ាង។ អ្វីដែលធ្វើអោយគេចាប់អារម្មណ៏គឺខ្លួនគេផ្ទាល់៕