ការរួមបញ្ចូលគ្នានៃទឹកឃ្មុំ និងគ្រឿងផ្សំទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសជួយកាត់បន្ថយខ្លាញ់ក្បាលពោះ ស្បែកសស៊ីជម្ពូ ប្រើរៀងរាល់ថ្ងៃជួយក្សាសម្រស់ឱ្យក្មេងជាងវ័យ។
ទឹកឃ្មុំត្រូវបានគេចាត់ទុកថាជាឱសថដ៏មានតម្លៃសម្រាប់សុខភាព ជួយការពារ និងព្យាបាលជំងឺ។ រសជាតិផ្អែម និងក្លិនឈ្ងុយនៃទឹកឃ្មុំ ផ្សំជាមួយផ្លែផាសិន នឹងនាំមកនូវភេសជ្ជៈសុខភាពដ៏ល្អសម្រាប់អ្នក។
លើសពីនេះ ភេជ្ជៈផាសិនទឹកឃ្មុំនេះក៏មានប្រសិទ្ធភាពក្នុងការធ្វើអោយស្បែកស ការពារភាពចាស់ និងជួយសម្រកទម្ងន់ផងដែរ។
ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ នៅពេលផ្សំទឹកឃ្មុំជាមួយផ្លែ goji berry អ្នកនឹងទទួលបានភេសជ្ជៈដែលមានប្រសិទ្ធភាពក្នុងការសម្អាតបំពង់ក និងការពារជំងឺផ្តាសាយ។
លើសពីនេះ ទឹកឃ្មុំ ផ្សំជាមួយផ្លែ goji berry ក៏មានប្រសិទ្ធភាពផងដែរក្នុងការចិញ្ចឹមស្បែកស៊ីជម្ពូ ធ្វើឱ្យសក់ស្អាត ពន្យាភាពចាស់ និងការពារភ្នែក។
ទាំងតែបៃតង និងទឹកឃ្មុំ គឺជាគ្រឿងផ្សំល្អសម្រាប់សុខភាព ជួយថែរក្សាសម្រស់។ ការប្រើប្រាស់ភេសជ្ជៈនេះជាទៀងទាត់នឹងជួយបណ្តេញជាតិពុលចេញពីរាងកាយ។ លើសពីនេះ តែបៃតង និងទឹកឃ្មុំក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយសម្អាត ប្រឆាំងការរលាក ធ្វើឱ្យស្ថានភាពស្បែកប្រសើរឡើង ធ្វើឱ្យស្បែកកាន់តែរលោង និងភ្លឺថ្លា។
តែបៃតងក៏មានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារនៅក្នុងរាងកាយផងដែរ។ ការរួមបញ្ចូលគ្នានៃតែបៃតង និងទឹកឃ្មុំនឹងជួយពន្លឿនដំណើរការដុតបំផ្លាញជាតិខ្លាញ់។ ការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំ នឹងជួយអ្នករក្សារាងស្លីម ស្រកទម្ងន់ និងស្រកខ្លាញ់កាន់តែមានប្រសិទ្ធភាព។
ទឹកក្រូច និងទឹកឃ្មុំគឺជាគ្រឿងផ្សំដ៏អស្ចារ្យទាំងពីរ ដែលអាចជួយឱ្យអ្នកមានស្បែកស្រស់ស្អាតភ្លឺថ្លា។ អ្នកអាចប្រើទឹកក្រូចផ្សំជាមួយទឹកឃ្មុំធ្វើជាភេសជ្ជៈផ្តល់ភាពស្រស់ស្រាយ បំប៉នរាងកាយជារៀងរាល់ថ្ងៃ។ វាមានប្រសិទ្ធភាពជួយដល់ដំណើរការកម្ចាត់ជាតិពុលចេញពីរាងកាយ ការពារការកើតមុន ពន្យឺតភាពចាស់។ លើសពីនេះ វីតាមីន C នៅក្នុងភេសជ្ជៈនេះក៏ជួយការពារផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងជំរុញការផលិត collagen ធម្មជាតិនៅក្នុងរាងកាយផងដែរ៕
ប្រែសម្រួលដោយ៖ វីរៈ